ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត​តែង​សរសើរ​អ្នកមាន​សីល​រក្សា​ហើយ

4 ឆ្នាំ មុន

បើ​បុគ្គល​មាន​សេចក្តី​ចេះ​ដឹង​តិច តែ​ឋិត​នៅ​ខ្ជាប់ខ្ជួន​ក្នុង​សីល អ្នកប្រាជ្ញ​ទាំងឡាយ​តែង​សរសើរ​បុគ្គល​នោះ​ដោយ​សីល សុខ​ចម្រើន​ក៏​រមែង​កើត​មាន​ដល់​បុគ្គល​នោះ​ប្រាកដ ។ ចំណែក​បុគ្គល​មាន​សេចក្តី​ចេះ​ដឹង​ច្រើន តែ​មិន​ឋិត​នៅ​ក្នុង​សីល​ទេ អ្នកប្រាជ្ញ​ទាំងឡាយ​រមែង​តិះដៀល​បុគ្គល​នោះ​ដោយ​ការ​មិន​រក្សាសីល ទុគ្គតិភព​រមែង​កើត​មាន​ដល់​បុគ្គល​នោះ​ទៅ​ក្នុង​លោក​ខាង​មុខ ។…

បើ​បុគ្គល​មាន​សេចក្តី​ចេះ​ដឹង​តិច តែ​ឋិត​នៅ​ខ្ជាប់ខ្ជួន​ក្នុង​សីល អ្នកប្រាជ្ញ​ទាំងឡាយ​តែង​សរសើរ​បុគ្គល​នោះ​ដោយ​សីល សុខ​ចម្រើន​ក៏​រមែង​កើត​មាន​ដល់​បុគ្គល​នោះ​ប្រាកដ ។

ចំណែក​បុគ្គល​មាន​សេចក្តី​ចេះ​ដឹង​ច្រើន តែ​មិន​ឋិត​នៅ​ក្នុង​សីល​ទេ អ្នកប្រាជ្ញ​ទាំងឡាយ​រមែង​តិះដៀល​បុគ្គល​នោះ​ដោយ​ការ​មិន​រក្សាសីល ទុគ្គតិភព​រមែង​កើត​មាន​ដល់​បុគ្គល​នោះ​ទៅ​ក្នុង​លោក​ខាង​មុខ ។

តែបើ​បុគ្គល​មាន​សេចក្តី​ចេះ​ដឹង​ច្រើន ទាំង​តាំងនៅ​ខ្ជាប់ខ្ជួន​ក្នុង​សីល​ផង អ្នកប្រាជ្ញ​ទាំងឡាយ​រមែង​សរសើរ​បុគ្គល​នោះ ដោយហេតុ​២​ប្រការ​គឺ សីល​១ និង​សេចក្តី​ចេះ​ដឹង​១ សេចក្តីចម្រើន​រមែង​កើត​មាន​ដល់​បុគ្គល​នោះ​មិន​រំលង​ជាតិ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ