ការប្រតិបត្តិត្រឹមត្រូវជាផ្លូវដឹកនាំដំណើរជីវិតទៅកាន់សុគតិភព ចំណែកជនណាប្រព្រឹត្តប្រាសចាកសេចក្តីល្អលុះទម្លាយខន្ធលះលោកនេះនឹងបានទៅកាន់ទុគ្គតិភព ។
ជនណាប្រតិបត្តិខុសក្នុងមាតា ក្នុងបិតា ក្នុងព្រះសម្ពុទ្ធ ក្នុងសាវករបស់ព្រះតថាគត ជននោះរមែងបាននូវបាបដ៏ច្រើន ។ បណ្ឌិតទាំងឡាយ រមែងតិះដៀលបុគ្គលនោះ លុះបែកកាយរំលាយខន្ធទៅកាន់បរលោកហើយ រមែងទៅកាន់អបាយភូមិ ព្រោះការប្រព្រឹត្តមិនត្រូវតាមធម៌នោះឯង ។
ចំណែកជនណាប្រតិបត្តិត្រូវក្នុងមាតា ក្នុងបិតា ក្នុងព្រះសម្ពុទ្ធ ក្នុងសាវករបស់ព្រះតថាគត ជននោះ រមែងបាននូវបុណ្យដ៏ច្រើន ។ បណ្ឌិតទាំងឡាយរមែងសរសើរមិនដាច់ លុះជននោះទៅកាន់លោកខាងមុខហើយ រមែងរីករាយក្នុងស្ថានសួគ៌ ព្រោះការប្រព្រឹត្តត្រូវតាមធម៌នោះឯង ។ សាន សារិន
ចែករំលែកព័តមាននេះ