ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមជួយការពារសត្វស្លាបដ៏កម្រទាំង​នេះ​កុំឱ្យបាត់បង់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​សត្វ​ស្លាប​ចម្រុះ​រាប់​ម៉ឺន​ក្បាល ​កំពុង​ស្នាក់​នៅ​រក​ចំណី​តាម​បឹងបួរ​ប្រឡាយ​ក្បែរ​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក ដែល​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ស្រុក​ កំពុង​យកចិត្តទុកដាក់​ថែ​រក្សា និងការពារ​​ឱ្យ​ល្អបំផុត ហើយក៏សូមឱ្យបងប្អូនចូលរួមសហការដើម្បីការពារសត្វទាំងនេះផងដែរ ។ លោក​វរសេនីយ៍​ឯក…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​សត្វ​ស្លាប​ចម្រុះ​រាប់​ម៉ឺន​ក្បាល ​កំពុង​ស្នាក់​នៅ​រក​ចំណី​តាម​បឹងបួរ​ប្រឡាយ​ក្បែរ​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក ដែល​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ស្រុក​ កំពុង​យកចិត្តទុកដាក់​ថែ​រក្សា និងការពារ​​ឱ្យ​ល្អបំផុត ហើយក៏សូមឱ្យបងប្អូនចូលរួមសហការដើម្បីការពារសត្វទាំងនេះផងដែរ ។

លោក​វរសេនីយ៍​ឯក យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ប្រាប់​ថា ជាក់ស្តែង​ នៅ​រដូវប្រាំង​ឃើញ​មាន​វត្តមាន​សត្វ​ស្លាប​ចម្រុះ​រាប់​ម៉ឺន​ក្បាល​ កំពុង​រក​ចំណី​នៅ​តាម​បឹងបួរ​ប្រឡាយ ដែល​ក្បែរ​អាង​ត្រពាំង​ថ្ម​ស្ថិត​ភូមិ​សា​ស្គ្រ​ស្រុក​ភ្នំស្រុក និង​ស្រុក​ព្រះនេត្រ​ព្រះ ហើយដោយ​មានការ​ណែនាំ​ពី​លោក​ឧត្ត​សេនីយ៍​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​ភ្នំស្រុក ​បាន​និងកំពុង​ការ ពារ​ថែរក្សា​សត្វ​ស្លាប​មិន​អោយ​ជន​ណាមួយ​ទាក់​ ឬ​ចាប់នោះ​ឡើយ​។

លោក​បាន​បញ្ជាក់​ថា សត្វ​ស្លាបចម្រុះ​រាប់​ម៉ឺន​ក្បាល​ ដែល​មាន​វត្តមាន​ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ភ្នំស្រុក​នេះ នៅ​រដូវប្រាំង​ឃើញ​ចុះ​រក​ចំណី​តាម​បឹងបួរ​ និង​ប្រឡាយ​វាលស្រែ​ដែល​ប្រជា​កសិករ​ភ្ជួរ​រាស់ ហើយ​ឃើញ​មាន​រាល់​ឆ្នាំ​ ដែល​សត្វ​ស្លាប​ចុះ​រក​ចំណី​នៅ​ទី​នេះ​ ។ លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​បាន​បញ្ជាក់​ថា ​ហ្វូង​សត្វ​ស្លាប​ដែល​ចុះ​រក​ចំណី​ក្នុងភូមិ​សា​​ស្ត្រស្រុក​ភ្នំស្រុក​នេះ មាន​ដូច​ជា​សត្វ ច​ង្ក្រៀ​ល​ខ្យង ក្រសារ ទុង កុក ប្រវឹក ប្រ​វែក ក្អែកទឹក ក្អែកគោក ត្រ​យ៉ង ខ្វែក ស្មោញ ចចាត​ និង​សត្វ​ ដែល​កម្រ​ជា​ច្រើន​ប្រភេទ​ទៀត​ ដែល​កំពុង​រកស៊ី​ចំណី​។

លោក​បាន​បញ្ជាក់​ថា ​សត្វ​ស្លាប​ដែល​កំពុង​រកស៊ី​ចំណី​ក្នុងភូមិ​សា​ស្ត្រស្រុក​ភ្នំស្រុក នេះ​គឺ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ កំពុង​យកចិត្តទុកដាក់​ការពារ​អភិរក្ស​ទុក​ ភាគច្រើន​ជា​សត្វ​រស់នៅ​អាង​ត្រពាំង​ថ្ម​ ស្រុក​ភ្នំស្រុក ហើយ​ជា​សត្វ​ស្លាប​ដែល​កម្រ​ដែល​កំពុង​អភិរក្ស ។

អត្ថបទសរសេរ ដោយ