ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ ២០២០ វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​កាន់តែ​ដុនដាប​ខ្លាំង​ធ្វើ​ឲ្យ​អាជីវករ​តូចតាច​កាន់តែ​ពិបាក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​មក​កំសាន្ត​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​ត្រូវ​បាន​ក្រសួងទេសចរណ៍​អះអាង​ថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៦.៦​លាន​នាក់ កើនឡើង​៦.៦​ភាគរយ តែ​ម្ចាស់​អាជីវកម្ម​ជា​ច្រើន​រួម​ទាំង​វិស័យ​ឯកជន​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​បាន​ត្អូញត្អែរ​ថា ភ្ញៀវ​ទេសចរ​បរទេស​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ខេត្តសៀមរាប ដែល​បាន​ធ្វើ​ឲ្យ​ម្ចាស់​ស្រុក​ហាក់​កំពុង​រង​គ្រោះ​និង​បាត់បង់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព ។ ​…

រាជធានី​ភ្នំពេញ ៖ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​មក​កំសាន្ត​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​ត្រូវ​បាន​ក្រសួងទេសចរណ៍​អះអាង​ថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៦.៦​លាន​នាក់ កើនឡើង​៦.៦​ភាគរយ តែ​ម្ចាស់​អាជីវកម្ម​ជា​ច្រើន​រួម​ទាំង​វិស័យ​ឯកជន​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​បាន​ត្អូញត្អែរ​ថា ភ្ញៀវ​ទេសចរ​បរទេស​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ខេត្តសៀមរាប ដែល​បាន​ធ្វើ​ឲ្យ​ម្ចាស់​ស្រុក​ហាក់​កំពុង​រង​គ្រោះ​និង​បាត់បង់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព ។

ការ​ពិត​ទៅ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ទៅ​ហើយ​តាំងពី​ឆ្នាំ​ចាស់​កន្លង​ទៅ ហើយ​សម្រាប់​ឆ្នាំ ២០២០​នេះ​ទៀត​សោត​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ​កាន់តែ​ធ្លាក់​ចុះ​ថែម​ទៀត ធ្វើ​អោយ​អ្នក​ប្រកប​របរ​មិន​ថា​តូចតាច​និង​ធំ ប៉ុណ្ណា​នោះ​ទេ គឺ​រង​ផល​ប៉ះពាល់​ជា​ខ្លាំង ។ ​ស្ថានភាព​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ក្នុង​ឆ្នាំ ២០២០​នេះ​កំពុង​គំរាមកំហែង​បន្ថែម​ទៀត ខណៈ ២០១៩ កន្លង​ទៅ​វា​បាន​ធ្លាក់​ចុះ​រួច​ហើយ ជាក់ស្ដែង​ឃើញ​ថា​ការ​ចរាចរណ៍​ក្នុង​ខេត្ត​នេះ​មិន​មាន​ភាព​មមាញឹក​ដូច​កាលពីមុន​ឡើយ បើ​ទោះបីជា​ខែ​នេះ​ជា​រដូវ​កាលដែល​ធ្លាប់​ទទួល​បាន​កំណើន​ទេសចរ​ខ្ពស់​ក្ដី ។

បើ​តាម​កញ្ញា ហៃ សារី អ្នក​លក់ដូរ​នៅ​មុខ​ប្រាសាទអង្គរវត្ត​បានអោយ​ដឹង​ថា ចាប់តាំងពី​ដើមឆ្នាំ ២០២០​មក​ភ្ញៀវ​ទេសចរ​កាន់តែ​ធ្លាក់​ចុះ​បន្ថែម​ថែម​ទៀត ជា​ពិសេស​ភ្ញៀវ​ទេសចរ​បរ​ទស​តែ​ម្តង ហើយ​ការ​ធ្លាក់​ចុះ​នេះ​គឺ​មិនមែន​ទើបតែ​កើត​មាន​ពេល​មាន​បញ្ហា​វីរុស​កូ​រ៉ូ​ណា​នោះ​ទេ ។ ​កញ្ញា​បាន​ពោល​បញ្ជាក់​ថា «​យ៉ាងណាមិញ ការ​បាត់បង់​ភ្ញៀវ​ទេសចរ​បរទេស​នៅ​ទឹកដី​អង្គរ​នា​ពេល​បច្ចុប្បន្ន​នេះ​ក៏​ជំនួស​មក​វិញ​នូវ​កំណើន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ដែល​ធ្វើ​ឲ្យ​អាជីវក​រហាក់​មាន​ទឹកមាត់​តិចតួច ដោយ​បងប្អូន​ខ្មែរ​ដែល​ជា​ទេសចរ​ក្នុងស្រុក​មក​លេង​អង្គ​រហើយ​បាន​ជួយ​ទិញ​ខ្លះ​ៗ​កុំ​អី​កាន់តែ​ពិបាក​ហើយ ព្រោះ​មិន​មាន​ភ្ញៀវ​បរទេស​មក​កម្សាន្ត​នោះ​ទេ »​។

​កញ្ញា ហៃ សារី បាន​បន្ត​ទៀត​ថា នៅ​ពេល​បាត់​ភ្ញៀវ​ទេសចរ​បរទេស​បែប​នេះ​ក៏​បាន​ធ្វើ​អោយ​ចំណូល​របស់​រូប​នាង​និង​អាជីវករ​ផ្សេង​ក៏​បាត់បង់​ដូច​គ្នា ដោយ​មាន​ថ្ងៃ​ខ្លះ​ស្ទើរតែ​គ្មាន​អ្នកទិញ​ផង ។ នេះ​ជា​អ្វី​ដែល​អាជីវករ​មុខ​ប្រាសាទ​អង្គរ​ពិបាក ព្រោះ​អ្នកខ្លះ​ទៀត ត្រូវ​ខ្ចី​លុយ​គេ​មក​ធ្វើ​ដើម​រកស៊ី ។ កញ្ញា​និយាយ​ថា កាលពី​ឆ្នាំ​មុន ថ្វី​ត្បិត​តែ​ភ្ញៀវ​បរទេស​ធ្លាក់​មែន តែ​មិនមែន​ដល់​ថ្នាក់​ស្ងាត់​ដូច​ឆ្នាំ​នេះ​ឡើយ ។ ឆ្នាំ​មុន​មាន​ភ្ញៀវ​ចិន​ខ្លះ​ៗ​មក​លេង និង​ដើរ​កម្សាន្ត​នៅ​សៀមរាប តែ​ឆ្នាំ​នេះ​ពោល​គឺ​ចាប់តាំងពី​ចូល​ឆ្នាំ​ចិន​មក​ភ្ញៀវ​ចិន​ក៏​ស្ងាត់ ភ្ញៀវ​បរទេស​ផ្សេង​ទៀត​ក៏​ស្ងាត់ ។

លោក​ពិសិដ្ឋ អ្នក​រត់​កង់​បី​នៅ​ក្រុង​សៀមរាប បានអោយ​ដឹង​ថា ជា​ការ​កត់សម្គាល់​ឃើញ​ថា ភ្ញៀវ​បរទេស​នៅ​ខេត្តសៀមរាប បាន​ធ្លាក់​ខ្លាំង​ចាប់តាំងពី​មានការ​ផ្អើល​ផ្ទុះ​មេរោគ​កូ​រ៉ូ​ណា ធ្វើ​អោយ​ភ្ញៀវ​ចិន​អត់​មក ហើយ​ភ្ញៀវ​ដទៃ​ទៀត​ទៀត​ក៏​ស្ងាត់ ។ ចំណែក​ភ្ញៀវ​ក្នុងស្រុក​មក​លេង​កំសាន្ត​នៅ​តំបន់​អង្គរ ភាគច្រើន​គេ​ប្រើ​មធ្យោបាយ​ផ្ទាល់ខ្លួន ដូច្នេះ​សម្រាប់​របរ​ដឹក​ជញ្ជូន​ដូច​ជា​រូប​លោក​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ចំណូល​ធ្ងន់ធ្ងរ​ជាង​វិស័យ​ផ្សេង​ទៀត ។

លោក​ពិសិដ្ឋ​បញ្ជាក់​ថា «​ពេល​មាន​ភ្ញៀវ​ទេសចរ​បរទេស​មក​កំសាន្ត​ច្រើន នោះ​ក៏​រក​ចំណូល​ពី​ការ​ដឹក​ភ្ញៀវ​កំសាន្ត​បាន​ច្រើន​ដែរ តែ​ពេល​នេះ​ភ្ញៀវ​បរទេស​ស្ងាត់​សូន្យ​មិនឃើញ​មុខ ខណៈ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​មក​លេង​កំសាន្ត​គឺ​ប្រើ​មធ្យោបាយ​ដូច​ជា​ឡាន ម៉ូតូ​ផ្ទាល់ខ្លួន អ​ញ្ចឹ​ង​ខ្ញុំ​ក៏​បាត់​ចំណូល​ទៅ​តាម​នោះ​ដែរ​» ។ អ្នក​រត់​កង់​បី​រូប​នេះ​បន្ត​ថា​ពី​មុន​លោក​អាច​រកបាន​ក្នុង​មួយ​ថ្ងៃ​ពី ៨ ម៉ឺន​ទៅ​១០​ម៉ឺន​រៀល តែ​ពេល​នេះ​គឺ​តិចតួច​ណាស់​ជួនកាល​បាន​តែ ២ ម៉ឺន​រៀល ហើយ​ក៏​អាច​បាន ៥ ម៉ឺន​រៀល​ដែរ ។

ចំណែក​អ្នកគ្រប់គ្រង​សណ្ឋាគារ ផ្ទះសំណាក់​ជា​ច្រើន​ក្នុង​ខេត្តសៀមរាប ក៏​បានអោយ​ដឹង​ថា អាជីវកម្ម​ផ្ទះសំណាក់​និង​សណ្ឋាគារ​ពេល​នេះ ត្រូវ​ពឹង​លើ​ភ្ញៀវ​ក្នុងស្រុក​វិញ​ម្ដង ខណៈ​បរទេស​បាន​ធា្ល​ក់​ចុះ​បែប​នេះ​។ បើ​រំពឹង​លើ​ភ្ញៀវ​បរទេស​ប្រាកដជា​រក​ប្រាក់​មក​ទប់ទល់​ជា​នឹង​ការ​ចំណាយ​ប្រចាំខែ​បាន​ឡើយ ។​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ បាន​ស្នើរ​អោយ​រដ្ឋាភិបាល​ជួយ​គៀងគរ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​វិញ​ផង ដើម្បី​ជួយ​លើកកម្ពស់​កម្រិតជីវភាព​ពលរដ្ឋ​ព្រោះ​វិស័យ​ទេសចរណ៍​បាន​ជួយ​ពរល​ដ្ឋ​ក្នុងស្រុក​ជា​ច្រើន តាម​រយៈ​ការ​ផ្ដល់​ការងារ ការ​លក់ដូរ​ជូន​ភ្ញៀវ​ទេសចរ​ជាដើម ។

យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​ចេញផ្សាយ​កាលពី​ខែកុម្ភៈ​នេះ​បានអោយ​ដឹង ក្នុង​ខែមករា ឆ្នាំ ២០២០ ចំនួន​ភ្ញៀវ​បរទេស​ទិញ​បណ្ណ សម្រាប់​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ជាង​២២​ម៉ឺន​២​ពាន់ ធ្លាក់​ចុះ​ប្រមាណ​១៧,៨៩​ភាគរយ​ធៀប​នឹង​ខែមករា ឆ្នាំ ២០១៩ ។ សម្រាប់​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​បណ្ណ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក៏​បាន​ធ្លាក់​ចុះ​ប្រមាណ​១៤,៨១​ភាគរយ​ផង​ដែរ ធៀប​នឹង​ខែមករា​ឆ្នាំ​មុន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ