ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ មុខសញ្ញា​នេះ​បង្ហាញ​ថា​អ្នក និង​ដៃគូ​មិន​មាន​បញ្ហា​រឿង​លុយ​ឡើយ !

4 ឆ្នាំ មុន

ក្តី​ស្រលាញ់ និង​ឧបសគ្គ​ដែល​ឆ្លងកាត់​មក​ជាមួយ​គ្នា​ប្រហែលជា​មិន​គ្រប់គ្រាន់​ទេ​ក្នុង​ការ​រក្សា​ចំណងស្នេហា​រវាង​មនុស្ស និង​មនុស្ស ជា​ពិសេស​នៅ​ពេល​ដែល​ភាគី​ទាំង​សងខាង​មិន​អាច​ព្រមព្រៀង​គ្នា​ក្នុង​ផ្នែក​សំខាន់​មួយ​នៃ​ជីវិត​នោះ គឺ​បញ្ហា​លុយ ។ តើ​អ្នក​អាច​ធ្វើ​យ៉ាងដូចម្តេច​ទើប​ដឹង​ថា​អ្នក និង​ដៃគូ​អ្នក​មិន​មាន​បញ្ហា​ក្នុង​ផ្នែក​នេះ? ១. អ្នកមាន​គោលដៅ​ដូច​គ្នា​៖…

ក្តី​ស្រលាញ់ និង​ឧបសគ្គ​ដែល​ឆ្លងកាត់​មក​ជាមួយ​គ្នា​ប្រហែលជា​មិន​គ្រប់គ្រាន់​ទេ​ក្នុង​ការ​រក្សា​ចំណងស្នេហា​រវាង​មនុស្ស និង​មនុស្ស ជា​ពិសេស​នៅ​ពេល​ដែល​ភាគី​ទាំង​សងខាង​មិន​អាច​ព្រមព្រៀង​គ្នា​ក្នុង​ផ្នែក​សំខាន់​មួយ​នៃ​ជីវិត​នោះ គឺ​បញ្ហា​លុយ ។ តើ​អ្នក​អាច​ធ្វើ​យ៉ាងដូចម្តេច​ទើប​ដឹង​ថា​អ្នក និង​ដៃគូ​អ្នក​មិន​មាន​បញ្ហា​ក្នុង​ផ្នែក​នេះ?

១. អ្នកមាន​គោលដៅ​ដូច​គ្នា​៖
ក្នុង​ស្នេហា ភាគី​ទាំង​ពីរ​ត្រូវ​តែ​រួបរួម​គ្នា​ដើម្បី​សម្រេច​គោលដៅ​ដែល​ទាក់ទិន​នឹង​លុយ ។ ហើយ​ដៃគូ​ដែល​មិន​មាន​បញ្ហា​លុយ​ជា​ដៃគូ​ដែល​ច្បាស់លាស់​នឹង​គោលដៅ​ដែល​អ្នក​ទាំង​ពីរ​ចង់​សម្រេច​នៅ​ថ្ងៃ​មុខ មិន​ថា​ជា​ការ​ទិញ​ផ្ទះ ឬ​ការ​វិនិយោគ​នានា​ឡើយ ។

២. អ្នកមាន​ទម្លាប់​ទុកដាក់​លុយ​ស្រ​ដៀង​គ្នា​៖
ទម្លាប់​ទុកដាក់​លុយ​ជា​មុខសញ្ញា​ធំ​ជាងគេ​ក្នុង​ការ​ប្រាប់​ឲ្យ​ដឹង​ថា​គូស្នេហ៍​មួយគូ​អាច​នឹង​មាន​បញ្ហា​ផ្នែក​លុយ ឬទេ ។ ពេល​ដែល​ពួក​គេ​មាន​ទស្សនៈ​ដូច​គ្នា​ទៅ​នឹង​ការ​ទុកដាក់ ឬ​ប្រើប្រាស់​លុយ ព្រមទាំង​អាច​ព្រមព្រៀង​គ្នា​លើ​មូលហេតុ​ដែល​ពួក​គេ​ចង់​សន្សំ​លុយ​នោះ គូស្នេហ៍​នោះ​នឹង​មិន​មាន​បញ្ហា​ច្រើន​ទេ ។

៣. អ្នក​ឲ្យ​តម្លៃ​លើ​អ្វី​ដូច​គ្នា​៖
មនុស្ស​ម្នាក់​ៗ​ឲ្យ​តម្លៃ​លើ​អ្វី​ៗ​ខុស​គ្នា ប៉ុន្តែ​ដើម្បី​ជៀសវាង​ជម្លោះ​រឿង​លុយ គូស្នេហ៍​គួរតែ​យល់​ពី​អ្វី​ដែល​ដៃគូ​ឲ្យ​តម្លៃ​ឲ្យ​បាន​ច្បាស់លាស់ ។ លើស​ពី​នេះ​ទៅ​ទៀត គូស្នេហ៍​ដែល​ឲ្យ​តម្លៃ​លើ​អ្វី​ដូច​គ្នា​ភាគច្រើន​មិន​មាន​បញ្ហា​ច្រើន​ទេ ។ ផ្ទុយ​មក​វិញ ប្រសិនបើ​ពួក​គេ​មិន​អាច​ព្រមព្រៀង​គ្នា​បាន វា​អាច​បង្ក​ជា​ជម្លោះ ។ ឧទាហរណ៍​ដូច​ជា​ភាគី​ម្ខាង​ឲ្យ​តម្លៃ​លើ​ការ​អប់រំ ខណៈ​ដែល​ភាគី​ម្ខាង​ទៀត​មិន​ឲ្យ​តម្លៃ​លើ​វា​នោះ វា​អាច​ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​ក្នុង​ការ​សន្សំ ចំណាយ និង​វិនិយោគ ។

៤. អ្នកដឹង​ពី​តួនាទី​រៀង​ៗ​ខ្លួន​៖
ដើម្បី​ដឹង​ថា​អ្នក​ចង់​ធ្វើ​អ្វី​ជាមួយនឹង​លុយ​របស់​អ្នក អ្នក​ត្រូវ​តែ​ដឹង​ថា​អ្នកមាន​តួនាទី​អ្វី និង​ដៃគូ​អ្នកមាន​តួនាទី​អ្វី​ពេល​ដែល​និយាយ​ពី​រឿង​លុយ ។ មិន​ថា​អ្នក​ទាំង​ពីរ​មានការ​ងារ​រក​ចំណូល​បាន​ទាំង​ពីរ​នាក់​ពិតមែន​ក្តី មនុស្ស​ម្នាក់​ត្រូវ​តែ​ចេញ​មុខ​ដើម្បី​ចាត់ចែង​រឿង​បង់ថ្លៃ​ផ្សេង​ៗ​ក្នុងផ្ទះ​ដូច​ជា​ថ្លៃ​ទឹក និង​ភ្លើង​ជាដើម ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​មិន​ត្រូវការ​មនុស្ស​ពីរ​នាក់​ដើម្បី​កត់ត្រា​និង​តាមដាន​ចំណូល និង​ចំណាយ​របស់​អ្នក​ឡើយ ។ ដូច្នេះ​គូស្នេហ៍​គួរ​និយាយ​ពី​តួនាទី​ដែល​ខ្លួន​មាន​ឲ្យ​បាន​ច្បាស់លាស់​និង​គោរព​តាម​តួនាទី​ទាំងនោះ​របស់​ខ្លួន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ