ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ បែរ​ជា​​ជួប​​គ្រោះ​ដី​សង្កត់ពីលើ


ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ខណៈ​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ​នោះ បែរជា​ជួប​កើតរឿង​អកុសល​ទៅ​វិញ ដោយ​ត្រូវ​ដី​បាក់​សង្កត់ពីលើ​បណ្តាល​​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង ខណៈ​កំពុង​ជីកដី​ដំបូក​យក​មក​ធ្វើ​ឡ​តិ៍​ដុត​ធ្យូង​។ ហេតុ​ការណ៍​​​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​គោក​ស្រែ​សា​ម៉ ខាងជើង​ភូមិ​ចំងាយ​១០០០​ម៉ែត្រ ក្នុងស្រុក​ស្រីស្នំ ។

បើ​តាម​លោក​ឧត្តមសេនីយ៍ ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ខេត្តសៀមរាប​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ នេះ​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ណិ​ត ចាប ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​ត្រាំ​កង់ ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប និង​មានស្រុក​កំណើត​នៅ​ភូមិ​ជ្រាប​ចាស់ ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយ៍ បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​១២ ខែកុម្ភ​: ជន​រង​គ្រោះ​បាន​នាំ​គូ​ដណ្តឹង​របស់​ខ្លួន​ដែល​ជិត​ដល់​ថ្ងៃ​រៀប​ការ​ទៅ​ហើយ គឺ​ត្រូវ​ចូល​រោង​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០ ខាង​មុខ​នេះ ក៏​នាំ​គ្នា​ទៅ​ជីកដី​ដំបូក​យក​មក​ធ្វើ​ឡ​តិ៍​ដុត​ធ្យូង​នៅ​ចំណុច​ខាងលើ ស្រាប់​តែ​ដី​បាក់​ធ្លាក់​សង្កត់ពីលើ​បុរស​រង​គ្រោះ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​តែ​ម្តង​។

លោកស្នងការ​រង​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ប៉ុស្តិ៍​រដ្ឋបាល​ស្លែង​ស្ពាន បាន​ចុះ​ទៅ​​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យ ដោយ​បាន​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ដី​បាក់​សង្កត់​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ