ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកផលិតកាំជ្រួចអាជីពនិងជំនាញ​ម្នាក់ ជួប​​គ្រោះ​ថ្នាក់នឹក​​ស្មាន​មិនដល់

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​បុរស​ម្នាក់​បានបាត់បង់​ជីវិតភ្លាមៗ ​ខណៈ​គាត់​កំពុង​​ផលិត​កាំជ្រួច តែ​បាន​​ខុស​បច្ចេកទេស​បណ្តាល​​ឱ្យ​ផ្ទះ​ុ​ឡើង​គ្រោះ​ថ្នាក់ដល់ជីវិត​​ខ្លួន ​​កើតឡើង​កាលពី​វេលា​ម៉ោង​៨និង៣០​នាទី​ព្រឹកនៅ​ព្រឹក​ថ្ងៃ​ទី​១៣ ​កុម្ភៈ ​នេះ ស្ថិត​ក្នុងភូមិ​ហនុមាន ឃុំ​ក្រាំងធ្នង់…

ខេត្តតាកែវ ៖ ​បុរស​ម្នាក់​បានបាត់បង់​ជីវិតភ្លាមៗ ​ខណៈ​គាត់​កំពុង​​ផលិត​កាំជ្រួច តែ​បាន​​ខុស​បច្ចេកទេស​បណ្តាល​​ឱ្យ​ផ្ទះ​ុ​ឡើង​គ្រោះ​ថ្នាក់ដល់ជីវិត​​ខ្លួន ​​កើតឡើង​កាលពី​វេលា​ម៉ោង​៨និង៣០​នាទី​ព្រឹកនៅ​ព្រឹក​ថ្ងៃ​ទី​១៣ ​កុម្ភៈ ​នេះ ស្ថិត​ក្នុងភូមិ​ហនុមាន ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី​​ ​។

លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី​ឱ្យ​ថា ពិតជា​មាន​ករណី​ផ្ទុះ​កាំជ្រួច​នេះ​ពិតមែន ដោយ​ជន​រង​គ្រោះ​មាន​ឈ្មោះ កែវ ឈិ​ន អាយុ៥០​ឆ្នាំ ​មុខរ​បរជា​អ្នក​ធ្វើ​កាំ​ជ្រូ​ច​លក់​គ្រប់​ធុន​ ។ លោកបន្តថា ​ជនរងគ្រោះគឺជា​អ្នក​ដើរ​ដុត​កាំជ្រួច​​ក្នុង​ពិធី​បូជាសព​​នានាផងដែរ ដែល​ការ​ប្រកប​​រប​រនេះ​​​ជា​អាជី​ព​រាប់​សិប​ឆ្នាំ​ណាស់​មក​
ហើយ ។

​លោកបន្តថា មូលហេតុ​ផ្ទុះកាំជ្រួច​​នេះ គឺ​បណ្ដាល​មក​ពី​ជន​រង​គ្រោះ​​​លាយ​រំសេវ​ដោយ​ខុស​បច្ចេកទេស​ស្រាប់តែ​ផ្ទុះ​​ឡើង​កក្រើកដី ​ធ្វើ​អោយ​ភ្ញាក់ផ្អើល​អស់​មនុស្ស​នាំ​គ្នា​ទៅ​ចោមរោម​គ្រប់​ៗ​គ្នា​​។

លោក​អភិ​បាលស្រុក​បាន​បញ្ជាក់ទៀត​​ថា​ លោក​នឹង​នាំ​យក​អ​ំណោ​យ​កាកបាទក្រហម​ស្រុក​ យក​ទៅ​ចែក​ជូន​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ។

អត្ថបទសរសេរ ដោយ