លះ​ច្រើន​ចិត្ត​មិន​ស្អាត លះ​តិច​តែ​ចិត្ត​ស្អាត​មួយ​ណា​ប្រសើរ​ជាង ?


ការ​ពិត​បុណ្យ​មិន​អាច​វាស់​ស្ទង់​ទៅ​លើ​សកម្មភាព​ខាងក្រៅ​បាន​ទេ ព្រោះ​វា​ជាស​ភាវ​ធម្មជាតិ​ដែល​កើត​ក្នុង​ចិត្ត ដែល​យើង​មើល​មិនឃើញ ។

ការ​ធ្វើបុណ្យ​បាន​ផល​ច្រើន​ឬ​តិច​យ៉ាងណា​នោះ អ្នក​ដទៃ​មិន​អាច​ដឹង​បាន​ទេ មាន​តែ​យើង​ខ្លួនឯង​ទេ ដែល​អាច​ដឹង​ពិតប្រាកដ​បាន ។ អ្នក​ប្រារព្ធ​នូវ​កម្មវិធី​បុណ្យ​ធំ​ៗ អស់​លុយរាប់​ម៉ឺន​ដុល្លារ តែ​ការ​លះបង់​នោះ​គ្រាន់តែ​ដើម្បី​ឲ្យ​គេ​សរសើរ ចង់បាន​កិត្តិយស​មុខមាត់ បុណ្យ​ប្រាកដជា​មិនកើត​ឡើង​ពេញ​បរិបូណ៌​ឡើយ ។

តែ​ផ្ទុយ​ទៅ​វិញ​បាយ​មួយ​វែក ទឹក​មួយ​កែវ លះបង់​ធ្វើ​ជា​ទាន​ប្រកបដោយ​ចិត្តសប្បុរស ពោរពេញ​ទៅ​ដោយ​មេត្តា ចង់​ឲ្យ​អ្នក​ដទៃ​បាន​ឆ្អែត នោះ​ហើយ​គឺជា​បុណ្យ ជា​កុសល​មិន​អាច​រាប់​បាន​ឡើយ ឬ​ហៅ​អនន្ត​បុណ្យ​, អបមាណ​បុណ្យ​ក៏​បាន ។ សាន សារិន

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ