ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃគូ​ប្រជែង​ Tesla Cyber Truck បាន​បង្ហាញ​មុខមាត់​​ហើយ

4 ឆ្នាំ មុន

ចំនួន​ក្រុមហ៊ុន​ផលិត​រថយន្ត​កាន់តែ​ច្រើន​ឡើង គេ​បានឃើញ​ថា​ រថយន្ត​ភី​ក​អាប់​អគ្គិសនី​មានការ​ដាក់​ឱ្យ​ផលិត​ប្រដេញជើង​គ្នា​។ ប្រសិនបើ​គម្រោង​របស់​ក្រុមហ៊ុន​នីមួយ​ៗ​អាច​ដំណើរការ​ដូច​ការ​គិត​មែន​នោះ ។ នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត​ យើង​នឹង​អាច​ឃើញ​ការ​ដាក់​លក់​រថយន្ត Rivian R1T, Bollinger…

ចំនួន​ក្រុមហ៊ុន​ផលិត​រថយន្ត​កាន់តែ​ច្រើន​ឡើង គេ​បានឃើញ​ថា​ រថយន្ត​ភី​ក​អាប់​អគ្គិសនី​មានការ​ដាក់​ឱ្យ​ផលិត​ប្រដេញជើង​គ្នា​។ ប្រសិនបើ​គម្រោង​របស់​ក្រុមហ៊ុន​នីមួយ​ៗ​អាច​ដំណើរការ​ដូច​ការ​គិត​មែន​នោះ ។ នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត​ យើង​នឹង​អាច​ឃើញ​ការ​ដាក់​លក់​រថយន្ត Rivian R1T, Bollinger B2, Tesla Cybertruck, LMC Endurance, GMC Hummer និង រថយន្ត Ford F-Series អគ្គិសនី​។

ឥឡូវនេះ ក្រុមហ៊ុន​រថយន្ត​មួយទៀត បាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​មួយ​នេះ ដោយ​នាំ​យក​រថយន្ត​ភី​ក​អាប់​អគ្គិសនី​មក​ចូល​ប្រជែង​នឹង​គេ​ដែរ​។ នោះ​គឺជា​ក្រុមហ៊ុន Nikola Motor Company​ ។ លក្ខណៈ​ពិសេស​របស់​រថយន្ត Nikola Badger អាច​ជា​ដៃគូ​ប្រជែង​ជាមួយនឹង​រថយន្ត Tesla Cybertruck ដោយសារ​តែ​វា​អាច​ធ្វើ​ដំណើរ​បាន​ដល់​៣០០​ម៉ា​យល៍ រាល់​ការ​សាក​ថ្ម​ម្តង ឬ​ក៏​អាច​ដល់​ទៅ​៦០០​ម៉ា​យល៍ ជាមួយនឹង​ជម្រើស​ប្រើប្រាស់​ឧស្ម័ន​អ៊ីដ្រូសែន​ ។

ល្បឿន​ជាន់​ពី ០​ទៅ​១០០​គម​/​ម៉ ដោយ​ចំណាយពេល​ត្រឹមតែ​២.៩​វិនាទី​។ នេះ​ក៏​ដោយសារ​តែ វា​ប្រើប្រាស់​ម៉ាស៊ីន​កម្លាំង ៩០៦​សេះ និង កម្លាំង​បង្វិល​កង់ ៩៨០​ផោន​ហ្វី​ត​។ រថយន្ត​Nikola Badger គ្រោង​នឹង​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​ខែកញ្ញា​នេះ ដោយ​ក្រុមហ៊ុន Nikola Motor Company និង​ដាក់​ឱ្យ​បញ្ជា​ទិញ​រថយន្ត​ភី​ក​អាប់​អេ​ឡិច​ត្រូ​និ​ច​ថ្មី​ភ្លាម​ៗ​នៅ​ពេល​នោះ​។

ជា​ការ​ពិត​ណាស់ វា​ជា​ការ​សំខាន់​ដែល​ត្រូវ​ចង​ចាំ​ថា រថយន្ត​អគ្គិសនី​ចេញ​មក​ថ្មី​ៗ​អាច​នឹង​បាត់បង់​ប្រជា​ប្រិយភាព​មុន​ពេល​ចេញ​លក់​។ ក្រុមហ៊ុន Nikola គឺជា​ក្រុមហ៊ុន​ដែល​មិន​ទាន់​មានបទពិសោធន៍​ច្រើន​នៅឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ធ្វើតេស្ត​លើ​រថយន្ត​ថ្មី​របស់​ខ្លួន​នៅឡើយ​។ នេះ​គឺជា​អ្វី​ដែល​អ្នក​ចាប់អារម្មណ៍ គួរតែ​គិតគូរ​៕

អត្ថបទសរសេរ ដោយ