ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងព្រះសីហនុ​នឹង​រក្សា​សក្តានុពល​ធម្មជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេចរ​ឡើយ​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះ​សីហ​នុ​បាន​អះអាង​ថា នឹង​ធ្វើការ​រក្សា និង​រៀបចំ​សម្បត្តិ​ធម្មជាតិ​ដែល​ជា​សក្តានុពល​សម្រាប​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​ឲ្យ​បាន​ច្រើន ។ ការ​បញ្ជាក់​របស់​ថ្នាក់ដឹកនាំ​នេះ បន្ទាប់​ពី​ក្រុងព្រះសីហនុ​មួយ​រយៈពេល​កន្លង​មកនេះ​ត្រូវ​មាន​ភាព​មិនល្អ​ដោយសារ​ជនជាតិ​ចិន​បាន​បង្កើត​ភាព​អ​ណា​ធិ​តេ​យ្យ​ក៏​ដូច​ជា សេវា​ស្នាក់…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះ​សីហ​នុ​បាន​អះអាង​ថា នឹង​ធ្វើការ​រក្សា និង​រៀបចំ​សម្បត្តិ​ធម្មជាតិ​ដែល​ជា​សក្តានុពល​សម្រាប​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​ឲ្យ​បាន​ច្រើន ។ ការ​បញ្ជាក់​របស់​ថ្នាក់ដឹកនាំ​នេះ បន្ទាប់​ពី​ក្រុងព្រះសីហនុ​មួយ​រយៈពេល​កន្លង​មកនេះ​ត្រូវ​មាន​ភាព​មិនល្អ​ដោយសារ​ជនជាតិ​ចិន​បាន​បង្កើត​ភាព​អ​ណា​ធិ​តេ​យ្យ​ក៏​ដូច​ជា សេវា​ស្នាក់ នៅ​ឡើងថ្លៃ​ជាដើម ។

លោក​សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ព្រះ​សីហ​នុ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ យ៉ាង​ដូច្នេះ​ថា ៖ «​ការ​កសាង​ផ្លូវ​ក្រុង និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​ក្នុង ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​អនុវត្ត​ដោយ​រក្សា​បាន​នូវ​សក្តានុពល​ធម្មជាតិ និង​បរិស្ថាន​ដូច​ជា តំបន់ឆ្នេរ​សមុទ្រ ពយ ទេសភាព​នគរូបនីយកម្ម ជា​ពិសេស​ត្រូវ​បាន​ត​ភ្ជាប់​សក្តានុពល​តំបន់ឆ្នេរ​ឲ្យ​មាន​ទំនាក់ទំនង​គ្នា តាម​រយៈ​ការ​ស្ថាបនា​ផ្លូវ និង​ស្ពាន​» ។

លោក​បន្ត​ថា ជា​លទ្ធផល​ឆ្នេរ​អូ​ឈើទាល ឆ្នេរ​អូ​ត្រេះ ឆ្នេរ​អ្នកតា​ក្រហម​-​ក ពយ​ជំទាវ​ម៉ៅ តំបន់​រាម និង​តំបន់ឆ្នេរ​រាម នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ទីក្រុង​ដ៏​មាន​សក្តានុពល បង្កើត​បានជា​តំបន់​ទេសចរណ៍ តំបន់​សាធារណៈ ដែល​ក្លាយជា​ចំណុច​ទាក់ទាញ​ទេសចរ តាម​រយៈ​កា​រត​ភ្ជាប់​វិ​ថី​មហាវិថី និង​ស្ពាន ។

ការ​លើក​ឡើង​របស់​លោក​សាយ សំ​អាល់ បន្ទាប់​ពី​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ​នេះ បាន​បញ្ជាក់​ថា ឲ្យ​ប្រជាពលរដ្ឋ​ដែល​មក​លេង​ឆ្នេរ​កំពង់សោម​អាច​ក្រាលកន្ទេល ឬ​តង់ តាម​ឆ្នេរសមុទ្រ​បាន​ដោយ​សេរី​ដោយ​មិន​អស់​លុយ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ