ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​បុរាណវិទ្យា​នៅ​ស្រី​សន្ធរ​អតីត​រាជធានី​សម័យ​កណ្ដាល

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តកំពង់ចាម ៖​កិច្ច​សហ​ប្រ​តិ្ត​ប​ត្តិ​ការ​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ និង​បុរាណវិទ្យា​បាន​ធ្វើ​ឡើង​នៅ​តំបន់​ស្រី​សន្ធរ (​អតីត​រាជធានី​ខ្មែរ​សម័យ​កណ្ដាល​) ខេត្តកំពង់ចាម និង​តំបន់​ព្រះ​ប្រសប់ ខេត្តកណ្ដាល ។ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៩…

ខេត្តកំពង់ចាម ៖​កិច្ច​សហ​ប្រ​តិ្ត​ប​ត្តិ​ការ​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ និង​បុរាណវិទ្យា​បាន​ធ្វើ​ឡើង​នៅ​តំបន់​ស្រី​សន្ធរ (​អតីត​រាជធានី​ខ្មែរ​សម័យ​កណ្ដាល​) ខេត្តកំពង់ចាម និង​តំបន់​ព្រះ​ប្រសប់ ខេត្តកណ្ដាល ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ២០២០​ថា អ្នកជំនាញ​បុរាណវិទ្យា​នៃ​ក្រសួង​វប្ប​ធ​ម ៌​និង​វិចិត្រសិល្បៈ បាន​សហការ​ជាមួយ​រាជបណ្ឌិត្យសភាកម្ពុជា វិទ្យា​ស្ថាន​ជាតិ​ណា​រ៉ា​ដើម្បី​សម្បត្តិ​វប្បធម៌​ប្រទេស​ជប៉ុន សាកលវិទ្យាល័យ​វ្លី​ន​ឌ័​រ ប្រទេស​អូស្ត្រាលី បាន​សិក្សា​ស្រា​ជ្រាវ​ប្រវត្តិសាស្ត្រ និង​បុរាណវិទ្យា នៅ​អតីត​រាជធានី​ខ្មែរ​សម័យ​កណ្តាល នៅ​ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម និង​នៅ​ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល រយៈពេល​៨​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០ ។

គោលបំណង​នៃ​ការ​សិក្សា​ស្រាវជ្រាវ​រយៈពេល​៨​ថ្ងៃនេះ គឺ​ដើម្បី​សិក្សា​អំពី​ប្រ​វ​តិ្ត​នៃ​ឈ្មោះ​តំបន់ បន្ត​ស្វែងរក​ទួល​បុរាណ គូរ​ប្លង់​បាត បង្កើត​រូបថត​ត្រី​ទស្សន៍​(3D Photo) និង​ធ្វើ​ផែនទី ។

ក្នុងអំឡុងពេល​ស្រាវជ្រាវ​នេះ​ក្រុមការងារ​បាន​រក​ឃើញ​ទួល​ឡ​ដុត​កុលាលភាជន៍​ចំនួន​៣​ទីតាំង ដែល​២​ទីតាំង​ស្ថិត​នៅ​ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​១​ទីតាំង​ទៀត​ស្ថិត​នៅ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ ក្រុមការងារ​បាន​ត្រួស​ត្រាយព្រៃ​ដែល​ដុះ​នៅ​លើ​ទួល ដើម្បី​គូរ​ប្លង់​បាត​នៃ​ទួល​ដោយ​ប្រើ​ម៉ាស៊ីន Total Station, Eye Level Machine ថតរូប​បង្កើត​រូបថត​ត្រី​ទស្សន៍​(3D Photo) និង​ធ្វើ​ផែនទី​ដោយ​ប្រើ​ឧបករណ៍ SOKKIA GNSS RECEIVER និង Drone​។

ក្រុមការងារ​នឹង​ធ្វើ​កំណាយ​ស្រាវជ្រាវ​ទីតាំង​ទួល​ឡ​ដុត​កុលាលភាជន៍​នៅ​តំបន់​ស្រី​សន្ធរ ក្នុង​ឆ្នាំ​២០២០​នេះ ដើម្បី​ឈ្វេងយល់​អំពី​វិធីសាស្ត្រ​ផលិត​កុលាលភាជន៍ រូបរាង​រាង​ឡ ប្រភេទ​កុលាល​ភាជន៍​ដែល​ផលិត អាយុកាល ព្រមទាំង​ទំនាក់ទំនង​នៃ​ការ​ធ្វើ​ជំនួញ​ជួញដូរ​ពី​តំបន់​ស្រី​សន្ធរ​ទៅ​តំបន់ ផ្សេង​ៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ