ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វឥន្ទ្រី​​១​ក្បាល​ហើរ​ចេញពី​ទ្រនំ​អធិការ​ដ្ឋាន​នគរបាល​​ខណ្ឌ​សែន​សុខ​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សត្វ​ឥន្ទ្រី​មួយ​ក្បាល​បានហើរ​ចេញពី​ទ្រនំ​(​ទ្រុង​)​ក្នុង​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ទៅ​ទុំ​លើដំបូល ធ្វើ​អោយ​លោក​អធិការ​មានការ​អា​លោះ​អាល័យ​និង​នឹក​ស្តាយ​ជាទី​បំផុត ហើយ​បានឱ្យ​​កូនចៅ​តាម​រក​និង​ចាប់​ដែរ តែ​មិន​ទាន់​ចាប់​បាន​នៅឡើយ​​ទេ ។ ​ឥន្ទ្រី​​មួយក្បាល​ខាងលើ​នោះ​ជា​ឥន្ទ្រី​ឈ្មោល​ក្នុង​ចំណោម​ឥន្ទ្រី​ញី​ឈ្មោលចំនួន​​២​ក្បាល ដែល​លោក​វ​រសេនីយ៍ឯក​…

រាជធានី​ភ្នំពេញ​ ៖ ​សត្វ​ឥន្ទ្រី​មួយ​ក្បាល​បានហើរ​ចេញពី​ទ្រនំ​(​ទ្រុង​)​ក្នុង​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ទៅ​ទុំ​លើដំបូល ធ្វើ​អោយ​លោក​អធិការ​មានការ​អា​លោះ​អាល័យ​និង​នឹក​ស្តាយ​ជាទី​បំផុត ហើយ​បានឱ្យ​​កូនចៅ​តាម​រក​និង​ចាប់​ដែរ តែ​មិន​ទាន់​ចាប់​បាន​នៅឡើយ​​ទេ ។

​ឥន្ទ្រី​​មួយក្បាល​ខាងលើ​នោះ​ជា​ឥន្ទ្រី​ឈ្មោល​ក្នុង​ចំណោម​ឥន្ទ្រី​ញី​ឈ្មោលចំនួន​​២​ក្បាល ដែល​លោក​វ​រសេនីយ៍ឯក​ ហួរ ម៉េ​ងវ៉ាង ​អធិការ​ខណ្ឌ​សែន​សុខ​បាន​ចិញ្ចឹម​​តាំងពី​តូច​អស់​រយៈ​​ពេល​ជា​ច្រើន​ខែ​មក​ហើយ​។

តាម​ប្រភព​​ព័ត៌មាន​បាន​​អោយ​ដឹង​ថា ឥន្ទ្រី​មួយ​ក្បាល​ខាងលើ​​នោះ​បាន​ហើរ​ចេញ​ទៅ​បាត់​ បន្ទាប់​ពី​លោក​ហួរ ម៉េ​ង​វ៉ាង អធិការ​ខណ្ឌ​សែន​សុខ បាន​លែង​ចេញពី​ទ្រុង​ឱ្យ​​ដើរ​និង​ហើរ​លេង​ជិត​ៗ​នៅ​ក្នុង​អធិការដ្ឋាន កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១០ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២០​។ បន្ទាប់​ពី​ឥន្ទ្រី​ឈ្មោល​មួយ​ក្បាល​បាន​ហើរ​ទៅ​បាត់ ​ធ្វើ​អោយ​លោក​អធិការ​មានការ​ស្តាយស្រណោះ និង​អា​លោះ​អាល័យ​ចំពោះ​សត្វ​ដ៏​កម្រ និង​ជាទី​ស្រលាញ់​នេះ ហើយ​លោក​ក៏​បានអោយ​មន្ត្រី​នគរបាល​នាំ​គ្នា​តាម​រក​ស្ទើរតែ​មួយ​យប់​ទៅ​ហើយ ។​

តាម​ប្រភពព័ត៌មានដដែលបានបន្ត​ថា ដោយសារ​តែ​សត្វ​ឥន្ទ្រីមួយក្បាល​ខាងលើនោះ​ស៊ាំ​ធ្លាប់​អោយ​ចំណី​ស៊ី​លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​ខែ​កុ​ម្ភៈ​​នេះ គេ​ឃើញ​សត្វ​ឥន្ទ្រី​មួយ​ក្បាលនោះ​​​បាន​ហើរ​​មក​ទុំ​លើដំបូល​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ក្រោយមក​ក៏​បាន​ហើរ​មក​ទុំ​លើដំបូល​អធិការដ្ឋាន​វិញ​ ។ ​ខ​ណៈ​នោះ​​គេ​ឃើញ លោក​វ​រ​​សេនីយ៍​ឯក​ហួរ ម៉េ​ង​វ៉ាង ​អធិការ​ខណ្ឌ​សែន​សុខ បាន​ឈរ​មើល​ទាំង​នឹក​ស្តាយស្រណោះ​។​

ដោយឡែក​ចំពោះ​មន្ត្រី​នគរបាល​មួយ​ចំនួន​ក៏​បានប្រើ​​វិធី​ផ្សេង​ៗ​ដើម្បី​អោយ​សត្វ​ឥន្ត្រី​នោះ​​ចុះ​មក​ស៊ី​ចំណី​​ដើម្បី​​ចាប់​វិញ ​តែ​ហាក់ដូចជា​គ្មាន​សង្ឃឹម ​ព្រោះ​ឥន្ទ្រី​នេះ​ជា​សត្វ​សមុទ្រ​ហើយ​ធំធាត់​ដុះស្លាប​អាច​ហើរ​បាន​ហើយ​។

តាមប្រភពពី​​លោក​វ​រ​​សេនីយ៍​ឯក​ហួរ ម៉េ​ងវ៉ាង ​អធិការ​ខណ្ឌ​សែន​សុខ បានអោយ​ដឹង​ថា សត្វ​ឥន្ទ្រី​នោះ​ជា​ឥន្ទ្រី​សមុទ្រ​ដែល​ចាប់​ត្រី​ស៊ី​ជា​អាហារ ​ហើយ​ត្រូវ​​បាន​បងប្អូន​ឱ្យ​​យក​មក​ចិញ្ចឹម​អស់​រយៈ​​ពេល​ប្រមាណ​ជាង​១​ខែ​មក​ហើយ​តាំងពី​តូច​ៗ​មក​ម្ល៉េះ ​។ ​ទោះបីជា​យ៉ាងណា មន្ត្រី​នគរបាល​ខ្លះ​ចិញ្ចឹម​ប្រមាណ​​២​ទៅ​៣​ខែ​មក​ហើយ​។

លោក​អធិការ​បានអោយ​ដឹង​ទៀត​ថា សត្វ​ឥន្ទ្រី​​មួយក្បាល​ខាងលើ​នោះ​បាន​ហើរ​ចេញ​ ខ​ណ​ៈ​ពេល​ដែល​លោក​លែង​ចេញពី​ទ្រុង​អោយ​ហើរ​លេង​ក្នុង​អធិការដ្ឋាន​។

តាម​ប្រភព​​ព័ត៌មាន​អោយ​ដឹង​ថា សត្វ​ឥន្ទ្រី​ដ៏​កម្រ​នោះ​ក្នុង​មួយ​ក្បាលមាន​តម្លៃ​ប្រមាណ​៥០០​ដុល្លារ​។​ បន្ទាប់​ពី​ចិញ្ចឹម​អោយ​ស៊ី​សុទ្ធតែ​គោ​ធំធាត់​ដុំ​ស្លាប​រឹង​ជើង ក៏​បាន​ហើរ​ចេញពី​ទ្រនំ​ តែ​ឥន្ទ្រី​នោះ​នៅ​អាល័យ​ម្ចាស់​និង​​ឥន្ត្រីញីមួយក្បាល​ក៏​បានហើរ​​ឆ្វែល​​ចុះឡើង​ៗ​ ។ ​ទោះបីជា​យ៉ាងណា​ លោកអធិការ​ខណ្ឌ​សែនសុខ​មាន​សុទិដ្ឋិនិយម​ថា សត្វ​ឥន្ទ្រី​​មួយក្បាល​នោះ​នឹង​ហើរ​ចុះ​មក​ ហើយ​ចាប់​​បាន​វិញ​នៅ​ពេល​ណាមួយ​​ជាក់ជា​មិន​ខាន ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ