ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​៣ ដែល​អ្នក​គួរ​ធ្វើ​មុន​ពេល​សម្រេចចិត្ត​លាឈប់​ពី​ការងារ

4 ឆ្នាំ មុន

វា​ពិតជា​ងាយស្រួល​ណាស់​ក្នុង​ការ​គិត​ពី​ការ​លាឈប់​ពី​ការងារ​ពេល​ដែល​អ្នក​ជួប​ប្រទះ​នឹង​បញ្ហា​ធំ​ក្នុង​ការងារ​ក្នុង​កំឡុង​ពេល​ណាមួយ ប៉ុន្តែ​វា​មិន​ងាយ​ដូច​ការ​គិត​ទេ​ក្នុង​ការ​ធ្វើ​ឲ្យ​វា​ក្លាយជា​ការ​ពិត​នោះ ។ លើស​ពី​នេះ​ទៅ​ទៀត សូ​ម្បី​តែ​មនុស្ស​ដែល​ស្រលាញ់​ការងារ​ខ្លួន​ក៏​ធ្លាប់​គិត​ពី​ការ​លាឈប់​ពី​ការងារ​ដែរ​ពេល​ដែល​ចាប់ផ្តើម​មាន​អារម្មណ៍​ស្ត្រេ​ស ។ ជាក់ស្តែង​ការ​សម្រេចចិត្ត​ក្នុង​ការ​លាឈប់​ក្នុង​កំឡុង​ពេល​មួយ​គ្រានេះ​អាច​ជា​ការ​សម្រេចចិត្ត​ដែល​ខុសឆ្គង​មួយ ។ ដូច្នេះ​មុន​ពេល​អ្នក​ធ្លាក់​ក្នុង​អន្ទាក់​នេះ ចូរ​បង្វែ​ចំណាប់អារម្មណ៍​របស់​អ្នក​មក​ធ្វើ​សកម្មភាព​ខាងក្រោម​នេះ​ជា​មុន​សិន​៖…

វា​ពិតជា​ងាយស្រួល​ណាស់​ក្នុង​ការ​គិត​ពី​ការ​លាឈប់​ពី​ការងារ​ពេល​ដែល​អ្នក​ជួប​ប្រទះ​នឹង​បញ្ហា​ធំ​ក្នុង​ការងារ​ក្នុង​កំឡុង​ពេល​ណាមួយ ប៉ុន្តែ​វា​មិន​ងាយ​ដូច​ការ​គិត​ទេ​ក្នុង​ការ​ធ្វើ​ឲ្យ​វា​ក្លាយជា​ការ​ពិត​នោះ ។ លើស​ពី​នេះ​ទៅ​ទៀត សូ​ម្បី​តែ​មនុស្ស​ដែល​ស្រលាញ់​ការងារ​ខ្លួន​ក៏​ធ្លាប់​គិត​ពី​ការ​លាឈប់​ពី​ការងារ​ដែរ​ពេល​ដែល​ចាប់ផ្តើម​មាន​អារម្មណ៍​ស្ត្រេ​ស ។

ជាក់ស្តែង​ការ​សម្រេចចិត្ត​ក្នុង​ការ​លាឈប់​ក្នុង​កំឡុង​ពេល​មួយ​គ្រានេះ​អាច​ជា​ការ​សម្រេចចិត្ត​ដែល​ខុសឆ្គង​មួយ ។ ដូច្នេះ​មុន​ពេល​អ្នក​ធ្លាក់​ក្នុង​អន្ទាក់​នេះ ចូរ​បង្វែ​ចំណាប់អារម្មណ៍​របស់​អ្នក​មក​ធ្វើ​សកម្មភាព​ខាងក្រោម​នេះ​ជា​មុន​សិន​៖

១. ស្គាល់​មនុស្ស​ដែល​នៅ​ក្រៅ​ស្ថាប័ន​ការងារ​របស់​អ្នក ៖
ពេល​ដែល​ជីវិត​របស់​អ្នក​ពោរពេញ​ទៅ​ដោយ​ការងារ​ជា​រៀងរាល់ថ្ងៃ​ពី​ម៉ោង ៩​ព្រឹក ដល់ ៥​ល្ងាច អ្នក​ប្រហែលជា​គិត​ថា​អ្នក​មិន​មាន​ពេល​ក្នុង​ការ​ដើរ​ស្គាល់​អ្នក​ដទៃ​ទេ ។ ប៉ុន្តែ​វា​អាច​ជា​ឱកាស​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ស្គាល់​មនុស្ស​ដែល​មិន​ធ្វើការ​ក្នុង​វិស័យ​របស់​អ្នក ។ ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​នៅ​ក្រៅ​ស្ថាប័ន​របស់​អ្នកជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​ដើរទៅ​មុខ​ក្នុង​ការងារ ឬ​អាជីវកម្ម​ផង​ដែរ ។

២. រក​កិច្ចការ​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​ពេល​ដែល​ទំនេរ​៖
មិន​ថា​ជា​ការ​លេង​កីឡា ចំណាយ​ពេលវេលា​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ ឬ​មើលថែ​សត្វ​ចិញ្ចឹម​ទេ សកម្មភាព​ទាំងនេះ​នឹង​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​អារម្មណ៍​ស្ត្រេ​ស​ដែល​ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​របស់​អ្នក​បាន ។ ប្រសិនបើ​អ្នក​ចូល​ចិត្ត​ចំណាយពេល​ជាមួយ​មិត្តភក្តិ អ្នក​អាច​សាកល្បង​និយាយ​ប្រាប់​ពួក​គេ​ពី​គោលដៅ​របស់​អ្នក​បាន​ព្រោះ​ធ្វើ​ដូច្នេះ​ជួយ​ជំរុញ​ទឹកចិត្ត​ឲ្យ​អ្នក​កាន់តែ​ចង់​សម្រេច​គោលដៅ​ទាំងនោះ ។

៣. រក​ប្រភព​ចំណូល​ថ្មី ៖
តើ​អ្នកមាន​ជំនាញ​ណាមួយ​ដែល​អាច​ជួយ​ឲ្យ​អ្នករក​ចំណូល​បាន​ទេ0x017d7 ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​មិន​ពេញចិត្ត​នឹង​ការងារ​ពេញ​ម៉ោង​របស់​អ្នក អ្នក​អាច​ចំណាយពេល​ដែល​ទំនេរ​លើ​ការងារ ឬ​អាជីវកម្ម​ដែល​អ្នក​ចូល​ចិត្ត​និង​អាច​រក​ចំណូល​ឲ្យ​អ្នក​បន្ថែម​បាន​ទៀត ។ លើស​ពី​នេះ សកម្មភាព​នេះ​ជួយ​រំលឹក​ដល់​អ្នក​ថា​អ្នកមាន​ជម្រើស​ច្រើន​ក្នុង​ការ​រក​ចំណូល ហើយ​អ្នក​មិន​ទាន់​ទាល់ច្រក​ដូច​អ្នក​កំពុង​តែ​គិត​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ