ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ជោគជ័យ​មិនកើត​ពី​រូបមន្ត​ទេ តែ​កើត​ចេញពី​ទម្លាប់

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​គិត​ថា​អ្នកដឹកនាំ និង​អាជីវករ​ដែល​ជោគជ័យ​ធំ​ៗ​ជា​មនុស្ស​ដែល​កម្រ​មាន​ក្នុង​សង្គម ឬ​ជា​មនុស្ស​ដែល​មាន​ចំណុច​ពិសេស​ៗ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​លេចធ្លោ​ជាង​អ្នក​ដទៃ ។ ប៉ុន្តែ​យោង​ទៅ​តាម​ការ​សិក្សា​មួយ​របស់​អ្នកស្រី ចេ​ន ហ្គូ​ដល (Jane Goodall) បាន​ឲ្យ​ដឹង​ថា…

អ្នក​ប្រហែលជា​គិត​ថា​អ្នកដឹកនាំ និង​អាជីវករ​ដែល​ជោគជ័យ​ធំ​ៗ​ជា​មនុស្ស​ដែល​កម្រ​មាន​ក្នុង​សង្គម ឬ​ជា​មនុស្ស​ដែល​មាន​ចំណុច​ពិសេស​ៗ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​លេចធ្លោ​ជាង​អ្នក​ដទៃ ។ ប៉ុន្តែ​យោង​ទៅ​តាម​ការ​សិក្សា​មួយ​របស់​អ្នកស្រី ចេ​ន ហ្គូ​ដល (Jane Goodall) បាន​ឲ្យ​ដឹង​ថា ភាព​ជោគជ័យ​មិន​ចាំបាច់​ត្រូវការ​រូបមន្ត​ណាមួយ​ជាក់លាក់​ទេ តែ​វា​ត្រូវការ​ទម្លាប់​ល្អ​ទៅ​វិញ ។ ខាងក្រោម​នេះ គឺជា​ទម្លាប់​ល្អ​ៗ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​ជោគជ័យ​បាន​៖

១. ទម្លាប់​ស្គាល់​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​៖
តាំងពី​ពេល​ដែល​អ្នកស្រី ហ្គូ​ដល នៅ​វ័យក្មេង អ្នកស្រី​តែងតែ​ស្គាល់​ខ្លួនឯង​ច្បាស់ ។ អ្នកស្រី​ទទួលស្គាល់​ខ្លួន​អ្នកស្រី និង​អនុញ្ញាត​ឲ្យ​ខ្លួន​មានឱកាស​ក្នុង​ការ​សាកល្បង​អ្វី​ដែល​ថ្មី​ៗ​ផង​ដែរ ។ អ្នកស្រី​មិន​ដែល​បង្ខំ​ខ្លួនឯង​ឲ្យ​ធ្វើ​ជា​មនុស្ស​ម្នាក់​ទៀត​ដែល​មិនមែន​ជា​ខ្លួនឯង​ទេ ។

២. កុំ​ធ្វើការ​សម្រេចចិត្ត​ដោយ​មិន​មាន​គោលដៅ​ច្បាស់លាស់​៖
អ្នក​ប្រហែលជា​គិត​ថា​អ្នក​បាន​ស្គាល់​ខ្លួនឯង​ច្បាស់លាស់​ហើយ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ច្បាស់​ពី​គោលដៅ​ពិតប្រាកដ​របស់​អ្នក​ទេ? ព្រោះ​សំណួរ​នេះ​ទើប​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​ម្នាក់​ៗ ។ ទោះជា​គោលដៅ​ក្នុង​ជីវិត​របស់​អ្នក​អាច​នឹង​នៅ​ឆ្ងាយ និង​អ្នក​មិន​ទាន់​មើលឃើញ​វា​បាន​ច្បាស់លាស់​ពិតមែន​ក្តី វា​ជា​ចំណុច​សំខាន់​មួយ​ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​ជា​ដាច់ខាត ។

៣. ភាព​បើក​ទូលាយ​៖
កត្តា​សំខាន់​ដែល​ជួយ​ឲ្យ​អ្នកស្រី ហ្គូ​ដល ជោគជ័យ គឺ​ភាព​បើក​ទូលាយ​របស់​អ្នកស្រី​ក្នុង​ការ​ទទួលយក​ទស្សនៈ​ថ្មី​ៗ និង​ការ​គិតគូរ​ពិចារណា ។ ហើយ​ភាព​បើក​ទូលាយ​របស់​អ្នកស្រី​ត្រូវ​បាន​ពង្រឹង​ដោយ​ការ​ចេះ​ដាក់ខ្លួន ការ​ពូកែ​ឆ្ងល់​និង​សូរ និង​មេរៀន​សំខាន់​ៗ​ដែល​ខ្លួន​បាន​រៀនសូត្រ​ក្នុង​នាម​ជា​អ្នកដឹកនាំ​មួយ​រូប ។

៤. ការ​រក និង​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​៖
មេរៀន​សំខាន់​ជាងគេ​ដែល​អ្នកស្រី​បង្រៀន​អ្នក​ដទៃ​គឺ​មិន​ទាក់ទង​នឹង​អ្នកស្រី​ទេ តែ​អ្នកស្រី​បង្រៀន​អ្នក​ដទៃ​ឲ្យ​រក និង​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ។ ភាព​ជោគជ័យ​របស់​អ្នកស្រី​មិន​ត្រឹមតែ​ទាក់ទង​ទៅ​នឹង​សេចក្តីសម្រេច​ធំ​ៗ​របស់​អ្នកស្រី​ទេ តែ​ក៏​វា​ទាក់ទង​ទៅ​នឹង​មនុស្ស​ដទៃ​ទៀត​ដែល​បាន​ទទួលយក​គោលដៅ​របស់​អ្នកស្រី​និង​កែ​ច្នៃ​វា​ឲ្យ​ក្លាយជា​របស់​ខ្លួន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ