ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថៃ៖ បញ្ជា​ឱ្យ​ពិនិត្យ​ឡើង​វិញ​​ពីសន្តិសុខ​នៅ​ឯ​មូលដ្ឋានទ័ព​យោធា

4 ឆ្នាំ មុន

បន្ទាប់​ពី​ការ​បាញ់ប្រហារ​ដ៏​រន្ធត់​មួយ ដែល​បណ្តាល​ឱ្យ​មនុស្ស៣០នាក់​បាន​ស្លាប់​ រួម​ទាំង​ខ្មាន់កាំភ្លើង និង ៥៧​នាក់​ផ្សេង​ទៀត​រង​របួស នាយក​រដ្ឋមន្ត្រី​ថៃ​ លោក ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃអាទិត្យ…

បន្ទាប់​ពី​ការ​បាញ់ប្រហារ​ដ៏​រន្ធត់​មួយ ដែល​បណ្តាល​ឱ្យ​មនុស្ស៣០នាក់​បាន​ស្លាប់​ រួម​ទាំង​ខ្មាន់កាំភ្លើង និង ៥៧​នាក់​ផ្សេង​ទៀត​រង​របួស នាយក​រដ្ឋមន្ត្រី​ថៃ​ លោក ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃអាទិត្យ បាន​បញ្ជា​ឱ្យ​ពិនិត្យ​ឡើង​វិញ​នូវ​វិធានការ​សន្តិសុខ នៅ​ឯ​មូលដ្ឋានទ័ព​របស់​យោធា​ ។

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី Bangkok Post បានឱ្យ​ដឹង​ថា លោក ប្រា​យុទ្ធ បាន​ថ្លែង​ នៅ​ក្រោយ​ការ​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន អំពី​ការ​បាញ់ប្រហារ​កាលពី​ចុងស​ប្តា​ហ៍​ថា «​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន ​គឺប្រសិនបើ​យើង​បាន​អនុវត្ត​តាម​នីតិវិធី​សន្តិសុខ​ស្តង់ដារ នោះ​យើង​នឹង​អាច​កាត់​បន្ថយ​កំរិត​នៃ​អំពើ​ហឹ​ង្សា​ក្នុង​ឧប្បត្តិ​ហេតុនេះ​»​។

លោក​បាន​បន្ត​ទៀត​ថា «​ទោះបី​យើង​ទទូច​ថា យើង​បាន​អនុវត្ត​តាម​នីតិវិធី​សន្តិសុខ​ត្រឹមត្រូវ​ក៏​ដោយ សំណួរ​​នៅ​តែ​ចោទសួរ​ថា តើ​យើង​អាច​ធ្វើ​អ្វី​ទៀត​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​វិធានការ​សន្តិសុខ?»​។ លោក​បាន​លើក​ជា​ឧទាហរណ៍​មួយ​ដោយ​បាន​និយាយ​ថា «​អាវុធ​ទាំងនោះ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​យក​បាន បន្ទាប់​ពី​គេ​បាន​បាញ់​សំលាប់​មន្ត្រី​យាមឃ្លាំង​អាវុធ​ ដែល​នោះ​ជា​មូលហេតុ​នៃ​ការ​ព្រួយបារម្ភ​»​។

សូមរំលឹក​ជូន​ថា ការ​បាញ់ប្រហារ​បាន​ផ្ទុះ​ឡើង​នៅ​ច្រកចូល​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Terminal 21 ក្នុង​ខេត្ត​ណា​ខន​រ៉ាត ​ចា​ស៊ី​ម៉ា ដោយ​ខ្មាន់កាំភ្លើង​មានឈ្មោះ Jakraphanth Thomma ហើយ​ជន​នេះ​ត្រូវ​បាន​បាញ់​សម្លាប់ ដោយ​កង​កុំម៉្មង់ដូ​ពិសេស​នៅ​កន្លែង​កើតហេតុ​ផ្ទាល់​តែ​ម្តង ​។

អត្ថបទសរសេរ ដោយ