ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​​ព្រំ​ដីកា​ប់​ដា​ច់ក ប៉ូលិស​​ចាប់​មនុស្ស​​7​នាក់ ក្នុង​​ជម្លោះ​បង្ហូរ​ឈាម​គ្នា​​នេះ

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់ ដែល​ជាប់ចោទ​ពី​បទ​ឃាតក.ម្ម​សម្លា.ប់​មនុស្ស​នឹង​កាំបិត​ខ្វាវ​ដង​វែង គឺ​កា.ប់​ដាច់​ក​ស្លា.ប់​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ សីហា នៅ​ក្នុងភូមិ​កា​ជូត​លើ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ត្រូវ​បាន​នគរបាល​ខេត្ត ឃាត់ខ្លួន​ជា​បន្តបន្ទាប់​។

ខេត្តរតនគិរី ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់ ដែល​ជាប់ចោទ​ពី​បទ​ឃាតកម្ម​សម្លាប់​មនុស្ស​នឹង​កាំបិត​ខ្វាវ​ដង​វែង គឺ​កាប់​ដាច់​ក​ស្លាប់​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ សីហា នៅ​ក្នុងភូមិ​កា​ជូត​លើ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ត្រូវ​បាន​នគរបាល​ខេត្ត ឃាត់ខ្លួន​ជា​បន្តបន្ទាប់​។ បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ករណី​សម្លាប់​យ៉ាង​សាហាវ​នេះ​បណ្តាល​មក​ពី​មាន​បញ្ហា​ទំនាស់​ព្រំ​ដី​រវាង​ជន​រង​គ្រោះ និង​ជនសង្ស័យ​ទាំង​៧​នាក់ ។

ជន​រង​គ្រោះ​ឈ្មោះ សៀង លី អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ ។ ចំណែក​ជន​ទាំង​៧​នាក់ មាន ១-​ឈ្មោះ ម៉ៅ ជ្រិ​ន អាយុ​៥៧​ឆ្នាំ ២-​ឈ្មោះ ជ្រុ​យ សម្បត្តិ អាយុ​២៤​ឆ្នាំ ៣-​ឈ្មោះ ជ្រុ​យ សំបូរ អាយុ​២០​ឆ្នាំ ៤-​ឈ្មោះ ឆុង រ​ដ្ឋា អាយុ​១៨​ឆ្នាំ  ៥-​ឈ្មោះ មឿង ម៉ា​ប់ អាយុ​២៣​ឆ្នាំ ៦-​ឈ្មោះ សោ សុគន្ធ អាយុ​២៤​ឆ្នាំ និង​៧-​ឈ្មោះ ឯម សុ​ុ​ខុ​ម ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ។

ជនសង្ស័យ​ទាំង​៧​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕