ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហកម្ម​រថយន្ត​ពិភពលោក​ជួប​បញ្ហា​ដោយសារ​ផ្ទុះ​កូ​រ៉ូ​ណា​ថ្មី​នៅ​ចិន

4 ឆ្នាំ មុន

អស់​រយៈពេល​ជា​ច្រើន​ទស​វត្ស ប្រទេស​ចិន​គឺជា​ទឹកដី​ល្អ​ប្រពៃ សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិ​ក អឺរ៉ុប និង​ជប៉ុន​។ ឥឡូវនេះ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​នេះ​បាន​គំរាមកំហែង​ដល់​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​យានយន្ត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​និង​បណ្តាញ​ផ្គត់ផ្គង់​រថយន្ត​ទូ​ទាំង​ពិភពលោក​។ ក្រុមហ៊ុន Volkswagen (VLKAF)…

អស់​រយៈពេល​ជា​ច្រើន​ទស​វត្ស ប្រទេស​ចិន​គឺជា​ទឹកដី​ល្អ​ប្រពៃ សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិ​ក អឺរ៉ុប និង​ជប៉ុន​។ ឥឡូវនេះ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​នេះ​បាន​គំរាមកំហែង​ដល់​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​យានយន្ត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​និង​បណ្តាញ​ផ្គត់ផ្គង់​រថយន្ត​ទូ​ទាំង​ពិភពលោក​។

ក្រុមហ៊ុន Volkswagen (VLKAF) ក្រុមហ៊ុន Daimler (DDAIF) ក្រុមហ៊ុន General Motors (GM) ក្រុមហ៊ុន Renault (RNLSY) ក្រុមហ៊ុន​ហុងដា (HMC) និង ក្រុមហ៊ុន​ហ៊ី​យ៉ា​ន់​ដាយ (HYMTF) ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​សកល ដែល​បាន​វិនិយោគ​យ៉ាងច្រើន​នៅ​ក្នុង​ប្រទេស​ចិន និង បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​។ ប្រទេស​ចិន​ផលិត​រថយន្ត​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត ហើយ​ក៏​ជាទី​ផ្សារ​ធំ​បំផុត​របស់​ពិភពលោក​ផង​ដែរ​។

នៅ​ពេល​រោងចក្រ​រថយន្ត​នៅ​ទូ​ទាំង​ប្រទេស​ចិន​បាន​បិទ​កាលពី​ខែ​មុន​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ឧស្សាហកម្ម​នេះ​បាន​រង​សម្ពាធ​យ៉ាង​ខ្លាំង​រួច​ទៅ​ហើយ​។ ការ​លក់​បាន​ធ្លាក់​ចុះ​អស់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ការ​បាត់បង់​ការ​លើកទឹកចិត្ត​ពន្ធចំពោះ​រថយន្ត​អគ្គិសនី និង​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ ហើយ​មន្ត្រី​បាន​រំពឹង​ថា​នឹង​មាន ភាព​ជាប់​គាំង​នៅ​ឆ្នាំ​ទី​៣ ដែល​មិន​ធ្លាប់​មាន​។

ភាគច្រើន​នៃ​រោងចក្រ​ទាំងនោះ​ត្រូវ​បាន​គេ​បញ្ជា​ឱ្យ​បិទទ្វារ យ៉ាង​ហោច​ណាស់​រហូត​ដល់​ស​ប្តា​ហ៍​ក្រោយ​។ ក្រុមហ៊ុន​ផលិត​រថយន្ត​កំពុង​ត្រៀម​សម្រាប់​ការ​បិទ​កាន់តែ​យូរ និង​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​នៅ​លើ​ពិភពលោក​។

អ្នកវិភាគ​នៅ S&P Global Ratings បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​យើង​សន្មត​ថា​អតិថិជន​នឹង​មាន​ទំនោរ​ជៀសវាង​ទិញ​រថយន្ត​នៅ​ក្នុង​ហាង​ចែកចាយ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា វិបត្តិ​នៃ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​រ៉ូ​ណា​កាន់តែ​អូស​បន្លាយ​កាន់តែ​យូរ នោះ​ឱកាស​កាន់តែ​ច្រើន​ដែល​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​រថយន្ត​សកល​នឹង​ត្រូវ​ខូចខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ