ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ណា​សាហា.វ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

មេរោគ​កូ​រ៉ូ​ណា​ថ្មី​ដែល​ផ្ទុះ​នៅ​ប្រទេស​ចិន​…​ពេល​នេះ​កំពុង​រាលដាល​ច្រើន​ប្រទេស​លើ​សកលលោក​ទៅ​ហើយ​…​នៅ​កម្ពុជា​យើង​ក៏​មាន​ម្នាក់​ដែរ​…​ដែល​កំពុង​ធ្វើ​ឱ្យ​ភ័យ​ព្រួយ​ស្លន់ស្លោ​…​កំពុង​នាំ​គ្នា​ការពារ​រៀង​ៗ​ខ្លួន​យ៉ាង​កក្រើក​…​ដែល​ជា​ភារកិច្ច​ផ្ទាល់ខ្លួន​គ្រប់​គ្នា​ការពារ ។ មេរោគ​កូ​រ៉ូ​ណា​ថ្មី​…​មិន​ទាន់​សម្លាប់​ប្រជាជន​កម្ពុជា​យើង​ម្នាក់​ណា​ទេ​…​គិត​ត្រឹម​ថ្ងៃ​២៩ មក​រា នេះ​…​ដោយ​មិន​និយាយ​ពី​ប្រទេស​ចិន​មាន​ស្លាប់​១០៦​នាក់​ដ៏​គួរ​ឱ្យ​សោកសៅ​បំផុត​នេះ​ទេ ។ ចំណែក​មេរោគ​ចរាចរណ៍​នៅ​កម្ពុជា​…​នោះ​ទើប​ជា «​មេរោគ​កាច​សាហាវ​បំផុត​»…​ជា​«​មេ​អាសន្នរោគ​» …​សម្លាប់​មនុស្ស​អត់​រើសមុខ​តាម​ដងផ្លូវ​…​សម្លាប់​ទាំង​ក្មេង​ចាស់ ស្ត្រី…

មេរោគ​កូ​រ៉ូ​ណា​ថ្មី​ដែល​ផ្ទុះ​នៅ​ប្រទេស​ចិន​…​ពេល​នេះ​កំពុង​រាលដាល​ច្រើន​ប្រទេស​លើ​សកលលោក​ទៅ​ហើយ​…​នៅ​កម្ពុជា​យើង​ក៏​មាន​ម្នាក់​ដែរ​…​ដែល​កំពុង​ធ្វើ​ឱ្យ​ភ័យ​ព្រួយ​ស្លន់ស្លោ​…​កំពុង​នាំ​គ្នា​ការពារ​រៀង​ៗ​ខ្លួន​យ៉ាង​កក្រើក​…​ដែល​ជា​ភារកិច្ច​ផ្ទាល់ខ្លួន​គ្រប់​គ្នា​ការពារ ។

មេរោគ​កូ​រ៉ូ​ណា​ថ្មី​…​មិន​ទាន់​សម្លាប់​ប្រជាជន​កម្ពុជា​យើង​ម្នាក់​ណា​ទេ​…​គិត​ត្រឹម​ថ្ងៃ​២៩ មក​រា នេះ​…​ដោយ​មិន​និយាយ​ពី​ប្រទេស​ចិន​មាន​ស្លាប់​១០៦​នាក់​ដ៏​គួរ​ឱ្យ​សោកសៅ​បំផុត​នេះ​ទេ ។

ចំណែក​មេរោគ​ចរាចរណ៍​នៅ​កម្ពុជា​…​នោះ​ទើប​ជា «​មេរោគ​កាច​សាហាវ​បំផុត​»…​ជា​«​មេ​អាសន្នរោគ​»
…​សម្លាប់​មនុស្ស​អត់​រើសមុខ​តាម​ដងផ្លូវ​…​សម្លាប់​ទាំង​ក្មេង​ចាស់ ស្ត្រី បុរស​…​សម្លាប់​ស្រស់​ៗ​យ៉ាង​រដូករណែល​…​ខ្លះ​ស្លាប់​ភ្លាម​ៗ…​ខ្លះ​ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​…​ដែល​ខ្លះ​អាច​ស្លាប់​បន្ត​…​ខ្លះ​បាក់ដៃ​បាក់ជើង​ពិការ​ភាព​មួយ​ជីវិត​…​សល់​តែ​ដង្ហើម​រស់នៅ ។

ជាក់ស្តែង​៤​ថ្ងៃ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​…«​មេរោគ​ច​រាចរណ៍​»​នៅ​កម្ពុជា​…​ឆក់​យក​ជីវិត​តាម
ដងផ្លូវ​៤០​នាក់​…​របួស​កំពុង​នៅ​ក្នុងមន្ទីរពេទ្យ​៨០​នាក់​ទៀត​…​ពិតជា «​មេ​អាសន្នរោគ​» ដ៏​សាហាវ​បំផុត
មែន​…​ប៉ុន្តែ​មិនសូវ​ឃើញ​មានការ​ភ្ញាក់ផ្អើល​…​មិនឃើញ​មានការ​ភ័យ​ស្លន់ស្លោ​ជា​សាធារណៈ​នៅឡើយ​ទេ​…​ដូច​ជា​អត់​ភ័យ​សោះ ។

ក្រុម​អ្នកវិភាគ​គិត​ថា​…«​មេរោគ​ចរាចរណ៍​» កំពុង​ផ្ទុះ​ខ្លាំង​…​ស្រាប់តែ​មេរោគ​កូ​រ៉ូ​ណា​ថ្មី​ជ្រៀតចូល​ទៀត​…​ជា​បន្ទុក​កាន់តែ​ធ្ងន់​សម្រាប់​រាជរដ្ឋាភិបាល​…​ដែល​ត្រូវ​ព្យាបាល​ទាំង​២​ក្នុង​ឆ្នាំនេះ​…​ដែល​ជំ​ហ៊ាន​ដំបូង​នោះ​…​ត្រូវ​«​ជាន់ក​ដាក់គុក​» អ្នកបើកបរ «​ខុសច្បាប់​» មុនគេ​…​ហើយ​ត្រូវ​ចៀសវាង «​ជាន់ក​យក​ប្រាក់​» ទើប​អាច​រាងចាល​ខ្លះ​ៗ ។

«​មេរោគ​ចរាចរណ៍​» មួយ​ថ្ងៃ​ៗ​សម្លាប់​រង្គាល​…​ដែល​គួរ​នាំ​គ្នា​បើក​យុទ្ធនាការ​ភ័យ​ខ្លាច​…​ប៉ុន្តែ​អត់​សោះ​…
​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ