វិធីបង្ការ និងដោះស្រាយពេលដែលត្រូវពស់ចឹក
ការយល់ដឹងពីការបង្ការ និងដោះស្រាយពេលដែលមានសត្វខាំ ឬចឹក គឺពិតជាចាំបាច់សម្រាប់រយៈពេលនេះ។ ខាងក្រោមនេះ គឺជាប្រការដែលអ្នកគួរតែស្វែងយល់ នៅពេលដែលសត្វពស់ខាំ ឬចឹក ៖ ១-…
ការយល់ដឹងពីការបង្ការ និងដោះស្រាយពេលដែលមានសត្វខាំ ឬចឹក គឺពិតជាចាំបាច់សម្រាប់រយៈពេលនេះ។ ខាងក្រោមនេះ គឺជាប្រការដែលអ្នកគួរតែស្វែងយល់ នៅពេលដែលសត្វពស់ខាំ ឬចឹក ៖ ១-…
ការយល់ដឹងពីការបង្ការ និងដោះស្រាយពេលដែលមានសត្វខាំ ឬចឹក គឺពិតជាចាំបាច់សម្រាប់រយៈពេលនេះ។ ខាងក្រោមនេះ គឺជាប្រការដែលអ្នកគួរតែស្វែងយល់ នៅពេលដែលសត្វពស់ខាំ ឬចឹក ៖
១- រក្សាស្ថានភាពឲ្យនៅធម្មតា និងមិនស្លន់ស្លោរពេក
២- រក្សាដៃ ឬជើងដែលត្រូវពស់ចឹង ឬខាំឲ្យនៅស្ងៀមមួយកន្លែង ដើម្បីជៀសវាងជាតិពឹសរីករាលដាលទៅផ្នែកផ្សេងៗទៀតនៃរាងកាយ។
៣- យកគ្រឿងអលង្ការចេញ មុនពេលដែលវាចាប់ផ្តើមហើម
៤- រក្សាទីតាំងដែលត្រូវពស់ចឹក ឬខាំឲ្យនៅក្រោមកម្រិតនៃបេះដូង
៥- សម្អាតមុខរបួស ប៉ុន្តែ មិនត្រូវឲ្យប៉ះទឹកទេ ហើយគ្របវាជាមួយនឹងក្រណាត់ស្ងួតស្អាត
៦- អបវា ដើម្បីកាត់បន្ថយចលនាលើតំបន់ដែលត្រូវពស់ចឹក ប៉ុន្តែ ត្រូវទុកវាឲ្យរលុងៗដូច្នេះ វាមិនធ្វើឲ្យរំខានដល់លំហូរឈាមរត់
៧- កុំស្អំទឹកកក
៨- កុំកាត់ ឬចាក់មុខរបួស ឬព្យាយាមបឺតយកពិសចេញ
៩- កុំផឹកជាតិកាហ្វេអ៊ីន ឬអាល់កុល
១០- កុំព្យាយាមចាប់ពស់ដែលបានចឹកអ្នកនោះឲ្យសោះ តែត្រូវព្យាយាមចំណាំពណ៌ និងរូបរាងរបស់វា ដូច្នេះ អ្នកអាចពិពណ៌នាប្រាប់គ្រូពេទ្យបាន ដែលវាអាចនឹងជួយដល់ការព្យាបាល។
ទូរស័ព្ទទៅរថយន្តសង្គ្រោះបន្ទាន់ ឬស្វែងរកការព្យាបាលជាបន្ទាន់ ជាពិសេស ប្រសិនបើតំបន់ដែលពស់ចឹកមានការប្តូរពណ៌ ឬចាប់ផ្តើមហើម ឬមានការឈឺចាប់ខ្លាំង (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ