សម្តេចតេជោ ហ៊ុន សែន បានក្លាយជាមេដឹកនាំដំបូងគេធ្វើដំណើរទៅកាន់ប្រទេសចិន បន្ទាប់ពី មានការផ្ទុះឡើងនៃកូរ៉ូណាវីរុស ។ មេដឹកនាំចិន និងកម្ពុជានឹងពិភាក្សាគ្នាទៅលើបញ្ហាដែលជា កង្វល់របស់មនុស្សទូទាំងពិភពលោក ។
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃពុធ នេះថា សម្តេចតេជោ ហ៊ុន សែន ចាកចេញពីកូរ៉េខាងត្បូងទៅកាន់ទីក្រុងប៉េកាំងដោយផ្ទាល់នៅថ្ងៃទី០៥ ខែកុម្ភៈ ដោយតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិនលោក លី ខឹឈាង។
នៅក្នុងទីក្រុងប៉េកាំងសម្តេចតេជោ និងលោកនាយករដ្ឋមន្ត្រីចិននឹងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរទស្សនៈគ្នាលើការរីករាលដាលនៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណាដែលកំពុងតែកើតមានឡើង និងបញ្ហាមួយចំនួនដែលជាផលប្រយោជន៍រួម ។
បន្ទាប់ពីជួបជាមួយនាយករដ្ឋមន្ត្រីចិនហើយ សម្តេចគ្រោងនឹងចូលជួបសម្តែងការគួរ សមជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផងដែរ ។ សម្តេចនឹងវិលត្រឡប់មកកម្ពុជាវិញនៅយប់ថ្ងៃពុធដដែលនេះ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ