សាធារណរដ្ឋកូរ៉េ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពលករ សិស្ស និស្សិត នៅកូរ៉េប្រមាណជាង១ពាន់នាក់ នារសៀលថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២០ ដោយអះអាងថា សម្តេចទៅទីណាជាពិសេសនៅក្រៅប្រទេសតែងតែមានអ្នកស្វាគមន៍ច្រើនជាងក្រុមប្រឆាំង ។
សម្តេចតេជោបន្តថា ៖«ម្សិុលមិញថ្ងៃឈប់ (ថ្ងៃអាទិត្យ) ខ្ញុំស្មានតែមានបាតុកម្មឬមនុស្សច្រើនជន់លិចទីក្រុងសេអ៊ូលទៅហើយ ។ តែអម្បាញ់មិញនេះ ខ្ញុំបើកមើលហ្វេសប៊ុកគេបញ្ជូនមកមានអ្នកស្រែកមួយ ហើយមានអ្នកស្រែកពីក្រោយ ដោយស្រែកយ៉ាងតឹកឡឹកៗប៉ុន្មាននាក់ ហើយមកធ្វើបាតុកម្មប្រឆាំង ហ៊ុន សែន នោះមិនអាចទៅរួចទេ» ។សម្តេចតេជោបន្តថា ស្ថានភាពដូចជាមានភាពខុសគ្នាឆ្ងាយ ទោះបីគេបើកឲ្យធ្វើ តែមានចំនួនតិចយ៉ាងហ្នឹងធ្វើអ្វីកើត ។ ជាក់ស្តែងកាល ពីម្សិលមិញ ថ្ងៃឈប់គួរមានមនុស្សច្រើន ។
សម្តេចតេជោបញ្ជាក់ថា ៖ «ខ្ញុំទៅញូវយ៉ក ទឹកដីអាមេរិក ក៏នៅតែមានអ្នកស្វាគមន៍ ហ៊ុន សែន ច្រើនជាង ទៅបារាំងក៏មានអ្នកស្វាគមន៍ហ៊ុន សែន ច្រើនជាង ! ទៅបែលហ្សុិកក៏មានអ្នកស្វាគមន៍ ហ៊ុន សែន ច្រើនជាង ! លើកលែងទីក្រុងហ្សឺណែវទេ ពួកបាតុករធ្វើបាតុកម្មអត់មានទាល់តែសោះ មិនដឹងឆុងអ្វីទេ» ។
សម្តេចតេជោបានលើកឡើងថា កាលទៅទីក្រុងហ្សឺណែវលើកក្រោយ ទាល់តែ ហ៊ុន សែនចេញបាត់ទើបមានបាតុកម្មកើតឡើង តែបាតុកម្មនេះមិនមានលទ្ធផលអី្វទេ ។
សម្តេចតេជោបន្ថែមថា សម្រាប់កម្មករ សិស្សនិស្សិត និងប្រជាពលរដ្ឋ ដែលមានប្តី ប្រពន្ធជាជនជាតិកូរ៉េ មកដល់ពេលនេះមានបញ្ហានោះគឺសឹងនិយាយថាដន្លងនឹងគ្នាទៅហើយ ។សម្តេចតេជោបានគូសបញ្ជាក់ថា ៖ «កម្ពុជា និងកូរ៉េ បច្ចុប្បន្ននេះសឹងជាដន្លងនឹងគ្នាទៅហើយដែលទាំងស្ត្រីនិងបុរសមានជាង៨ពាន់នាក់ដែលគ្រួសារជាកូរ៉េ បើអុីចឹងកូនឡើងជា១ម៉ឺននាក់ហើយ» ។សម្តេចតេជោ ថ្លែងថា សម្តេចក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកូរ៉េ ដោះស្រាយបញ្ហាកូនៗ ចៅៗដែលជាកូនកាត់ ដែលគេចេះទាំងភាសារខ្មែរផង និងកូរ៉េផង ។
សម្តេចតេជោបន្តថា ទំនាក់ទំនងកម្ពុជា-កូរ៉េ បានធ្វើទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៩៦មកម្ល៉េះ ។ លោក ឡុង ឌីម៉ង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានឲ្យដឹងថា បច្ចុប្បន្ននេះមានប្រជាជនកម្ពុជាជាង៦ម៉ឺន៥ពាន់នាក់រស់នៅប្រទេសកូរ៉េ ។ សម្តេចតេជោបានផ្ញើសារថាទៅកាន់ក្រុម ប្រឆាំងដែលរិះគន់ថា ចេះតែបញ្ជូនពលករទៅក្រៅប្រទេសដោយមិនស្វែងរកការងារឲ្យពលករដោយមានប្រសាសន៍ថា អាចបញ្ចប់វត្តមានពលករនៅក្រៅប្រទេសពេលណាក៏បានប៉ុន្តែមិនធ្វើនោះទេ ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយពលករ ខ្មែរ សិស្ស និស្សិត នៅសាធារណរដ្ឋកូរ៉េនា រសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោបានលើកឡើងថា ៖ «នៅពេលពូខិតខំប្រឹងប្រែងបញ្ចូនពលករទៅធ្វើការនៅក្រៅប្រទេសដូចជា កូរ៉េជប៉ុន និងធ្វើឲ្យពលករស្របច្បាប់ ដូចជានៅប្រទេសថៃ ម៉ាឡេស៊ី និងខិតខំធ្វើការនៅមជ្ឈិមបូពាគេថាពូដឹកនាំប្រទេសគិតតែឲ្យខ្មែរធ្វើខ្ញុំគេ» ។
សម្តេចតេជោ ក៏បានបង្ហាញតួលេខពលករ ខ្មែរធ្វើការនៅសាធារណរដ្ឋកូរ៉េ ទាំងធ្វើការស្របច្បាប់ ឬសហគមន៍ តាមរបាយការណ៍ខាងទូតកូរ៉េថា ពលករចិនមានចំនួន១,១លាននាក់ ថៃ២០ម៉ឺននាក់ ហ្វ៊ីលីពីន៧ម៉ឺន៨ពាន់នាក់ ម៉ុងហ្គោលី៤ម៉ឺន៥ពាន់នាក់ មីយ៉ាន់ម៉ា៣ម៉ឺន១ពាន់នាក់ បង់ក្លាដែស១ម៉ឺន៧ពាន់នាក់ វៀតណាម២២ម៉ឺន នាក់ អូ៊ស្បេគីស្ថាន៨ម៉ឺន៣ពាន់នាក់ ឥណ្ឌូណេស៊ី៧ម៉ឺន៣ពាន់នាក់ នេប៉ាល់៣ម៉ឺន៤ពាន់នាក់ ស្រីលង្កា២ម៉ឺន៦ពាន់នាក់ ប៉ាគីស្ថាន១ម៉ឺន៣ពាន់ នាក់ ។
ជាមួយគ្នានេះ សម្តេចតេជោបានលើកឡើងថា ពលករដែលកាន់ប័ណ្ណការងារនៅក្នុងប្រទេសកូរ៉េមានដូចជា រៀតណាមមាន៣៦.៨៩៩នាក់ ថៃ២៥.៤៦២នាក់ អូ៊ស្បេគីស្ថាន១៣.៩៥២នាក់ហ្វ៊ីលីពីន២៥.៣៦៥នាក់ ម៉ុងហ្គោលី៥.៨៤១នាក់ កម្ពុជា៣៨.០០៦នាក់ ឥណ្ឌូណេស៊ី២៨.២៥៩នាក់ នេប៉ាល់៣៥.៣២៥នាក់ មីយ៉ាន់ម៉ា២៥.២៣១នាក់ ស្រីលង្កា២២.០៨៨នាក់ បង់ក្លាដែស១០.១៧៣នាក់ ។សម្តេចតេជោបន្តថា ទោះបីជាថៃបានបញ្ជូនពលករទៅក្រៅប្រទេសច្រើនក្តី តែថៃត្រូវការពលករពីកម្ពុជាប្រមាណ១លាននាក់ ពីភូមា២លាននាក់ ពីឡាវជាងកន្លះលាននាក់ ។ ហេតុអ្វីថៃបញ្ជូនពលករទៅក្រៅប្រទេស0x017d7 បើថៃត្រូវការពលករពីកម្ពុជា ពីមីយ៉ាន់ម៉ា និងពីឡាវ ។
សម្តេចតេជោគូសបញ្ចាក់ថា ៖ «អុីចឹងអ្នកដែលចោទខ្ញុំថា ដឹកនាំប្រទេសត្រឹមតែបញ្ជូនមនុស្សទៅធ្វើខ្ញុំគេ តើអ្នកចង់សាកទេ ខ្ញុំអាចធ្វើបាន ដើម្បីបញ្ចប់នូវវត្តមានពលករខ្មែរនៅក្រៅប្រទេស អត់លំបាកទេ ។ ម៉េចថាមិនពិបាកនោះ គឺខ្ញុំសុំលុបកិច្ចព្រមព្រៀង ឧទាហរណ៍ជាមួយកូរ៉េ អំពីការបញ្ជូនពលករមកធ្វើនៅកូរ៉េ
ហើយបញ្ជូនទៅកម្ពុជាវិញ ។ ប៉ុន្តែបើធ្វើតាមក្រុមប្រឆាំងនេះ អ្វីដែលខូចខាតគឺក្មួយៗជាពលករតែម្តង» ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត ។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការឆ្លើយតបនឹងក្រុមប្រឆាំងមួយចំនួនដែលបានលើកឡើងតាមបណ្តាញសង្គម ដោយទាមទារឱ្យសម្តេចទៅសួរសុខទុក្ខនិស្សិតខ្មែរនៅក្រុងវូហាន ប្រទេសចិន ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖«សុំឆ្លើយទៅវិញ ហ៊ុន សែន នឹងទៅ បើរដ្ឋាភិបាលចិនអនុញ្ញាត ។ ឯងមិនចាំបាច់ឌឺជាមួយហ៊ុន សែន នោះទេ ហ៊ុន សែន ហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាម ហ៊ានយកក្បាលធ្វើដើមទុនដើម្បីសង្គ្រោះជាតិ ហ៊ានយកជីវិតធ្វើដើមទុនដើម្បីការឯកភាពជាតិ បញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ រឿងអ្វីដែល ហ៊ុន សែន មិនហ៊ានទៅក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ» ។សម្តេចតេជោក៏បានបញ្ជាក់ដែរថា មន្ត្រីជាន់ខ្ពស់និងឧកញ៉ាទាំងអស់ដែលកំពុងមានវត្តមាននៅសាធារណរដ្ឋកូរ៉េ នឹងអមដំណើរសម្តេចទៅកាន់ទីក្រុង វូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរនៅទីនោះផងដែរ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ