ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានថ្មីមួយ​នៅភូមិដាច់ស្រយាលនឹង​លេច​រូប​​រាង​​ឆាប់ៗ​នេះ​​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សាងសង់​ស្ពានមួយខ្សែ​ធ្វើ​ពី​បេតុង​ប្រវែង​7,8​ម៉ែត្រ​ ទទឹង​5​ម៉ែត្រ​ និង​កម្ពស់​4,25ម៉ែត្រ​ចំណាយ​ថវិកា​អស់​ចំនួន3​ម៉ឺន5ពាន់​ដុល្លា​រដែល​ជា​ថវិកា​របស់​ឃុំ​-សង្កាត់ជូន​ប្រជាពលរដ្ឋ​ នៅ​ក្នុងភូមិ​ស្វាយ​ជា​​ភូមិ​ដាច់​ត្រ​យ៉ា​ល​ ស្ថិត​ក្នុង​ឃុំ​តា​នៃ ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​…

ខេត្តព្រះសីហនុ ៖ សាងសង់​ស្ពានមួយខ្សែ​ធ្វើ​ពី​បេតុង​ប្រវែង​7,8​ម៉ែត្រ​ ទទឹង​5​ម៉ែត្រ​ និង​កម្ពស់​4,25ម៉ែត្រ​ចំណាយ​ថវិកា​អស់​ចំនួន3​ម៉ឺន5ពាន់​ដុល្លា​រដែល​ជា​ថវិកា​របស់​ឃុំ​-សង្កាត់ជូន​ប្រជាពលរដ្ឋ​ នៅ​ក្នុងភូមិ​ស្វាយ​ជា​​ភូមិ​ដាច់​ត្រ​យ៉ា​ល​ ស្ថិត​ក្នុង​ឃុំ​តា​នៃ ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​​ក្នុង​ឱកាស​នោះ​ លោក​អ៊ុ​ក​សា​វឿ​ន​មេឃុំ​តា​នៃ​បាន​ថ្លែង​ថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​សម្រាប់​ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុងភូមិ​ស្វាយ​ប្រើប្រាស់ បន្ទាប់​ពី​សមិទ្ធផល​ចំនួន2 ក្នុងឆ្នាំនេះ​ត្រូវ​បាន​សាងសង់​ជូន​ប្រជា​ពល​រដ្ឋ​រួចរាល់​ជា​ស្ថាពរ ​ក្នុង​នោះ​មួយ​គឺ​ស្ពានបេតុង​ក្រៅ​ឈើ​មាន​ប្រវែង​ជាង30 ម៉ែត្រ​ទទឹង 5 ម៉ែត្រ​និង​ជីក​ស្រះ​ទឹក​សម្រាប់​ផ្គត់ផ្គង់​ទឹក​មាន​ទំហំ​បណ្តោយ​50 ម៉ែត្រ ទទឹង​40ម៉ែត្រ ។​

លោក​មេឃុំ​បាន​បន្ត​ថា​ ភូមិ​ស្វាយ​ជា​ភូមិ​នៅ​តំបន់​ដាច់​ស្រយាល​ជាយ​ឃុំ​ជាយ​ស្រុក​យាយ​ខេត្ត​ភូមិ​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន300គ្រួសារ​និង​មាន​ចំនួន​ប្រជាពលរដ្ឋ​ជាង1​ពាន់​នាក់ ហើយ​ស្ពាន​ដែល​កំពុង​សាងសង់​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃនេះ​គឺជា​ផ្លូវ​យ៉ាង​សំខាន់​ក្នុង​ប្រជាពលរដ្ឋ​ដែល​លោក​ដឹក​ជញ្ជូន​កសិផល​ទៅ​មក​ឆ្លងកាត់​ទៅ​កាន់​ទីផ្សារ​ផ្សេង​ៗ ជា​ពិសេស​សំរាប់​សិស្សានុសិស្ស​ឆ្លង​ទៅ​មក​ក្នុង​ការ​សិក្សា ។​

លោក​មេឃុំ​បាន​បន្ថែម​ថា​ស្ពាន​នេះ ​បើ​តាម​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​បាន​បញ្ជាក់​ថា ​រយៈពេល​ប្រមាណ​ជា 2 ខែ​នឹង​សាងសង់​រួច​ជា​ស្ថាពរ​ដោយ​មិន​ឲ្យ​ចូល​ដល់​រដូវវស្សា​នៅឡើយ​។​ ជា​ចុងបញ្ចប់​ លោក​មេឃុំ​ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​អោយ​ចេះ​រួម​គ្នា​ថែរក្សា​សមិទ្ធផល​ទាំងនេះ​ដោយ​ក្នុង​នោះ​ដឹក​កុំ​ឲ្យ​លើស​ទម្ងន់​ដែល​បាន​កំណត់​ដើម្បី​រក្សា​ស្ពាន​ឲ្យ​មានគុណ​ភាព​ប្រើប្រាស់​បាន​យូរអង្វែង​។​

ក្រៅពី​ការ​ផ្ដាំផ្ញើ​ថែរក្សា​សមិទ្ធផល​មួយ​ចំនួន​ដែល​មាន លោក​មេឃុំ​ក៏​បាន​ផ្ដាំផ្ញើ​បន្ថែម​ផង​ដែរ​ដល់​ពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ឃុំ​ស្វាយ​ក៏​ដូច​ជា​ក្នុងភូមិ​ដទៃ​ទៀត​សូមកុំ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ហើយ​ក្នុង​នោះ​ក៏​បាន​ផ្ដាំផ្ញើរ​ដល់​លោក​មេ​ភូមិ​ពី​ការ​ចុះហត្ថលេខា​លើ​បញ្ហា​ដីធ្លី​មិន​គួរ​អនុវត្ត​បន្ត​ទៀត​ឡើយ​ព្រោះ​វា​ផ្ទុយ​ទៅ​នឹង​ច្បាប់​។​

លោក ជុំ មៀន​ជា​ពលរដ្ឋ​ក្នុងភូមិ​ស្វាយ​បាន​សម្ដែង​ការ​ត្រេកអរ​និង​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ពីលើ​ដល់​ក្រោម​ឃុំ​សង្កាត់​ដែល​បាន​សាងសង់​ស្ពាន​ថ្មី​ជំនួស​ស្ពានឈើ​ចាស់​ដែល​មាន​សភាព​ទ្រុឌទ្រោម​នេះ​ជូន​ពលរដ្ឋ​នៅ​ក្នុងភូមិ​ស្វាយ​ទាំងអស់​ប្រើប្រាស់​ក្នុង​ការ​ឆ្លង​ទៅ​មក​ដឹក​កសិផល​ផ្សេង​ៗ​ទៅ​ផ្សារ​និង​កូន​ប្អូន​ៗ​ក្មួយ​ៗ​បាន​ឆ្លង​ទៅ​​មក​ក្នុង​ការ​សិក្សា​ផង​ដែរ​។

អត្ថបទសរសេរ ដោយ