ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ពី​អាហារទាំង​នេះ ព្រោះអាច​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ

4 ឆ្នាំ មុន

សុខភាព​មាត់​ធ្មេញ​ពិតជា​សំខាន់ ប៉ុន្តែ​របប​អាហារ​ក៏​ជះ​ឥទ្ធិពល​លើ​សុខភាព​អញ្ចាញធ្មេញ​ផង​ដែរ​។​ថា​តើ​អាហារ​អ្វីខ្លះ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​អញ្ចាញធ្មេញ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ចៀសវាង ឬ​កុំ​ទទួលទាន​ច្រើន​ពេក​ដើម្បី​គេច​ផុត​ពី​ហានិភ័យ​នៃ​ជំងឺ​អញ្ចាញធ្មេញ ៖ ១. ស្ករ​គ្រាប់ ៖…

សុខភាព​មាត់​ធ្មេញ​ពិតជា​សំខាន់ ប៉ុន្តែ​របប​អាហារ​ក៏​ជះ​ឥទ្ធិពល​លើ​សុខភាព​អញ្ចាញធ្មេញ​ផង​ដែរ​។​ថា​តើ​អាហារ​អ្វីខ្លះ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​អញ្ចាញធ្មេញ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ចៀសវាង ឬ​កុំ​ទទួលទាន​ច្រើន​ពេក​ដើម្បី​គេច​ផុត​ពី​ហានិភ័យ​នៃ​ជំងឺ​អញ្ចាញធ្មេញ ៖

១. ស្ករ​គ្រាប់ ៖ អ្វី​ក៏​ដោយ​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ដូច​ជា​ស្ករ​គ្រាប់​សុទ្ធតែ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​អញ្ចាញធ្មេញ​គួរ​ឱ្យ​បារម្ភ​។ នោះ​ក៏​ព្រោះតែ​ជាតិ​ស្ករ​អាច​បង្កើន​ការ​លូតលាស់​នៃ​បាក់តេរី​និង​កំណកកំបោរ​ដែល​បណ្ដាល​ឱ្យ​កើត​ជំងឺ​អញ្ចាញធ្មេញ​ជា​ពិសេស​ប្រសិនបើ​អ្នកមាន​អនាម័យ​មាត់​ធ្មេញ​មិនល្អ ហើយ​មិន​ព្រមទៅ​ជួប​ពេទ្យធ្មេញ​ទៀងទាត់​ថែម​ទៀត​។

២. នំ​ប៉័​ង​ពណ៌​ស ៖ ទោះបីជា​នំ​ប៉័ង​ពណ៌​ស​និង​អាហារ​ម្ស៉ៅ​ៗ​ផ្សេង​ទៀត​ដូច​ជា​នំ​ស្រួយ​មិន​មាន​រសជាតិ​ផ្អែម​ក៏​ដោយ ក៏​ជាតិ​ម្ស៉ៅ​នៃ​អាហារ​ទាំងនេះ​មាន​ផ្ទុក​ជាតិ​ស្ករ​ដែរ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​កម្រិត​ការ​ទទួលទាន​អាហារ​ទាំងនេះ​។

៣. ក្រូច ៖ ទោះបី​ក្រូច​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ល្អ​សម្រាប់​សុខភាព​អញ្ចាញធ្មេញ ប៉ុន្តែ​ជាតិ​អាស៊ីត​ដែល​វា​មាន​ផ្ទុក​អាច​បង្កើត​ជា​បរិយាកាស​ល្អ​មួយ​សម្រាប់​ពពួក​បាក់តេរី​លូត​លាស់​។ នេះ​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ឈប់​ញ៊ាំ​ក្រូច​និង​ផ្លែ​ឈើ​រសជាតិ​ជូរ​ដទៃ​ទៀត​តែ​ម្ដង​ឡើយ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹក​ក្រោយ​ពេល​ទទួលទាន​ផ្លែ​ឈើ​រសជាតិ​ជូរ​ដើម្បី​កម្ចាត់​ជាតិ​អាស៊ីត​។

៤. ប៉េងប៉ោះ ៖ ក៏​ដូចនឹង​ផ្លែក្រូច​ដែរ ប៉េងប៉ោះ​មាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​ដែល​អាច​បង្កើន​ហានិ​ភ័យ​នៃ​ជំងឺ​អញ្ចាញ​ជា​ពិសេស​ប្រសិនបើ​អ្នកមាន​អនាម័យ​មាត់​ធ្មេញ​មិនល្អ ហើយ​មិន​ទៅ​ជួប​ពិនិត្យ​ជាមួយ​ពេទ្យធ្មេញ​ទៀងទាត់​ថែម​ទៀត​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ក្រោយ​ពេល​ទទួលទាន​ប៉េងប៉ោះ កុំ​ភ្លេច​ខ្ពុរមាត់​ជាមួយ​ទឹក​ធម្មតា​។

៥. អាហារ​ស្អិត​ៗ ៖ ប្រសិនបើ​ចង់​រក្សា​បាន​នូវ​សុខភាព​អញ្ចាញធ្មេញ​ល្អ​ប្រសើរ ចូរ​ព្យាយាម​កម្រិត​ការ​ទទួលទាន​អាហារ​ស្អិត​ៗ​។ នេះ​ក៏​ព្រោះតែ​អាហារ​ប្រភេទ​នេះ​ងាយ​ជាប់ជើង​ធ្មេញ​ដែល​បង្កើន​បរិមាណ​នៃ​ពពួក​បាក់តេរី​និង​កំណកកំបោរ​បង្ក​ជា​ជំងឺ​អញ្ចាញធ្មេញ​។

សម្គាល់​៖ ក្រៅពី​កម្រិត ឬ​បញ្ឈប់​ការ​ទទួលទាន​អាហារ​មួយ​ចំនួន​ដូច​បាន​រៀបរាប់​ខាងលើ​ហើយ​នោះ អ្នក​ក៏​គួរ​មាន​អនាម័យ​មាត់​ធ្មេញ​ល្អ​និង​ទៅ​ជួប​ពិនិត្យ​ជាមួយ​ពេទ្យធ្មេញ​ឱ្យ​បាន​ទៀងទាត់​ផង​​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ