មិន​គួរ​ឱ្យ​ជឿ ! ក្មេង​ប្រុស​ម្នាក់​ទៅ​ស្ទូចត្រី​តែ​បែរជា​ត្រូវ​ត្រី​វាយប្រហារ​វិញ


ឥណ្ឌា ៖ ក្មេង​ប្រុស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​អាយុ ១៦​ឆ្នាំ​ម្នាក់ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ត្រង់​ក​របស់​គាត់ បន្ទាប់​ពី​ត្រី​សមុទ្រ​មួយ​ក្បាល​បាន​លោត​ចេញពី​ទឹក​ភ្លាម​ៗ ហើយ​បាន​ចោះ​កញ្ចឹងក​របស់​គាត់​យ៉ាង​ស្អាត​ធ្លាក់​ពីលើ​ទូក​។

គ្រោះថ្នាក់​ចៃដន្យ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៨ ខែមករា នៅ​ពេល​នោះ​ឈ្មោះ Muhammad Idul អាយុ ១៦ ឆ្នាំ​និង​មិត្តភក្តិ​របស់​គាត់​ឈ្មោះ Sari បាន​សម្រេចចិត្ត​ធ្វើ​ដំណើរ​ទៅ​ស្ទូចត្រី​នៅ​ពេល​យប់​។ ក្មេង​ប្រុស​ទាំងនោះ​បាន​ចេញ​ទៅ​សមុទ្រ​នៅ Buton នៅ​ជិត​ខេត្ត Sulawesi ភាគ​អាគ្នេយ៍ ហើយ​អ្វី​ៗ​គ្រប់យ៉ាង​ត្រូវ​បាន​អនុវត្ត​តាម​ផែនការ​រហូត​ដល់ Sari បាន​បើក​ពិល​របស់​គាត់ ពេល​គិត​ថា​មាន​ត្រី​ឡើង​មក​លើ​ផ្ទៃ​ទឹក​។ ស្រាប់តែ​ពេល​នោះ ត្រី​ក្បាល​ម្ជុល​មួយ​ក្បាល លោត​ចេញពី​ក្នុង​ទឹក​មក​ចោះ​ក​របស់ Muhammad និង ធ្វើ​ឱ្យ​គេ​ធ្លាក់​ចេញ​ពីលើ​ទូក និង ក្បែរ​នឹង​លង់ទឹក​។

លោក Muhammad បាន​ចាប់​ត្រី​នោះ​យ៉ាង​ជាប់ ដើម្បី​កុំឱ្យ​វា​បម្រះ ដោយ​ខ្លាច​របួស​កាន់តែ​ធ្ងន់​។ Sari បាន​ឃាត់​មិត្ត​មិន​ឱ្យ​ទាញ់​ត្រី​នោះ​ចេញ ដោយសារ​តែ​ខ្លាច​ឈាម​បាញ់​កាន់តែ​ខ្លាំង​។ ពួក​គេ​បាន​ហែល​មក​ច្រាំង​វិញ ហើយ​ទៅ​ជួប​ឪពុក​ឱ្យ​យក​ទៅ​មន្ទីរពេទ្យ​។

គ្រូពេទ្យ​បាន​ត្រឹមតែ​កាត់​ខ្លួន​ត្រី​ចេញ និង ទុក​ក្បាល ដោយសារ​តែ​មាន​ឧបករណ៍​មិន​គ្រប់គ្រាន់​។ គេ​ក៏​បញ្ជូន​បន្ត​មក​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ធ្វើការ​បន្ត​។ ពេល​នេះ គេ​មាន​អាកា​រៈ​ល្អ​ប្រសើរ​ហើយ​៕

ប្រភព ៖ odditycentral , កែសម្រួល​ដោយ ៖ សំណាង

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ