រាជធានីភ្នំពេញ ៖ យុវជនម្នាក់ទំនងជាស្រវឹងបានបើករថយន្តCRV មួយគ្រឿងរេចង្កូតទៅបុកតូបលក់ប្រហិតនិងសាច់ក្រកអាំងរួចជ្រុលទៅបុកស្រ្តីចំណាស់ម្នាក់កំពុងអង្គុយលាងចាន បណ្តាលឱ្យរងរបួសធ្ងន់ ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី៩ សីហា ២០១៤នៅចំណុចផ្លូវ១៣២ កែងនិងផ្លូវ២៥៧ ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តCRV មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2Q-8692 បើកបរដោយយុវជនម្នាក់ទំនងជាស្រវឹងស្រាបានធ្វើដំណើរក្នុងទិសសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកចំតូបលក់ប្រហិតនិងសាច់ក្រកអាំងរួចជ្រុលទៅបុកស្រ្តីចំណាស់ម្នាក់កំពុងអង្គុយលាងចាននៅក្នុងតូបនោះ បណ្តាលឱ្យរងរបួសធ្ងន់។
ក្រោយពេលកើតហេតុស្រ្តីរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកយុវជនបើករថយន្តបង្ក និងរថយន្តត្រូវបានសម្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌទួលគោកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ