ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូកដេករដូករណែល ក្រោយឡាន​ដឹក​ដាច់​​កាឡេ​ក្រឡាប់​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​រថយន្ដដឹក​​ជ្រូក​ក្នុង​ល្បឿន​លឿនមួយគ្រឿង ខណៈ​​មកដល់​ចំណុច​ផ្លូវកែងបាន​ជាន់​ហ្វ្រាំង ក៏​ដាច់​កាឡេ បណ្តាលឱ្យ​ក្រឡាប់​ផ្ងារជើងខ្ទាត​ជ្រូក​ចេញពីរថយន្ត​​រាយប៉ាយ​ពេញ​ព្រៃ​និងលើថ្នល់ ។​ ហេតុ ការណ៍​កើតឡើង​នៅ​វេលា​​ម៉ោង​០៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ​មករា…

ខេត្ត​សៀម​រា​ប ៖ ​រថយន្ដដឹក​​ជ្រូក​ក្នុង​ល្បឿន​លឿនមួយគ្រឿង ខណៈ​​មកដល់​ចំណុច​ផ្លូវកែងបាន​ជាន់​ហ្វ្រាំង ក៏​ដាច់​កាឡេ បណ្តាលឱ្យ​ក្រឡាប់​ផ្ងារជើងខ្ទាត​ជ្រូក​ចេញពីរថយន្ត​​រាយប៉ាយ​ពេញ​ព្រៃ​និងលើថ្នល់ ។​ ហេតុ ការណ៍​កើតឡើង​នៅ​វេលា​​ម៉ោង​០៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ​មករា ​ស្ថិត​នៅ​ចំណុចភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ារិ​ន ខេត្តសៀមរាប​។

បើ​តាម​លោក​វរសេនីយ៍ ទោ ហុង ប៉ូ​ហេង អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ា​រិ​នបាន​ប្រាប់​ថា ករណី​រថយន្ត​ដឹក​ជ្រូក​មួយ​គ្រឿង ​ម៉ាក​.​ប៉េ អង ពណ៌.ស ពាក់​ស្លាក​លេខ​ភ​.​ព​.3F0539 បើកបរ​ដោយ​ឈ្មោះ យ៉ុ​ន ចាន់​ថុ​ល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​ដឹក​ឥ​វ៉ា​ន់ រស់នៅ​ខណ្ឌ​មាន​ជ​័យ​ រាជធានីភ្នំពេញ ដែល​មាន​ថៅកែ​ឈ្មោះ (​ចែ​ធំ​) ។ ​សត្វ​ជ្រូក​មាន​​ចំនួន​៣០០​ក្បាល ក្នុងនោះ​​បាន​ងាប់​ចំនួន​១៣​ក្បាល ចំណែក​អ្នកបើកបរ​ពុំ​មាន​គ្រោះថ្នាក់​អ្វី​ទេ ​។

លោក​បាន​បន្ត​ថា ចំណែករថយន្ត​ដឹក​​ជ្រូក ត្រូវ​បានអ្នកបើកបរហៅ​ថៅកែ​យក​រថយន្ត​ផ្សេង​មក​សាង​ដឹក​ជ្រូកត្រឡប់​ទៅ​គោលដៅ​បន្ត​។ ​បច្ចុប្បន្ន រថយន្ត កូរ៉េ និងសត្វ​ជ្រូក​ទាំងអស់ ត្រូវ​បានកម្លាំង​នគរបាល ជំនាញ​ប្រគល់​ឱ្យ​ត្រឡប់​ទៅ​វិញ​អស់ហើយ ព្រោះគ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង ហើយ​ពុំ​មាន​បង្ក​គ្រោះថ្នាក់ដល់​អ្នក​ដទៃ ទើប​សមត្ថកិច្ចប្រគល់​ឱ្យ​ត្រឡប់​ទៅ​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ