ក្រុងកោះរ៉ុង ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅវេលាម៉ោង០៧និង៣០នាទីយប់ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម មានបុរសជនរងគ្រោះជាភ្ញៀវទេសចរណ៍ខ្មែរអនិកជនម្នាក់ មានឈ្មោះ Sou David ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិបារាំង កាន់លិខិតឆ្លងដែនលេខ19EK70178 និងមានទិដ្ឋាការលេខ K1900003797 ត្រូវបានដឹកមកពីឆ្នេរទ្បងប៊ីច ភូមិសុខសាន្ត សង្កាត់កោះរ៉ុង តាមទូកកន្ទុយវែង និងមានមិត្តភក្តិជាជនជាតិបរទេស០៦នាក់ទៀត ស្រី០៣នាក់ ។
មូលហេតុដោយសារតែនៅវេលាម៉ោង០១និង០០រសៀល ជនរងគ្រោះព្រមទាំងមិត្តភក្តិ បានជួលទូកកន្ទុយវែងដឹកភ្ញៀវទេសចរទៅមើលផ្កាថ្មរ ស្ទូចត្រី ចេញពីភូមិកោះតូចទៅកាន់ឆ្នេរទ្បងប៊ីចដែលម្ចាស់ទូកឈ្មោះ សួស ផាន់ណា អាយុ៦២ឆ្នាំ បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង០៦និង៣០នាទីជិតយប់ ពេលទូកចតនៅក្បែរឆ្នេរជនរងគ្រោះបានលោតដាំដូងចូលសមុទ្រចៃដន្យក៏បុកនឹងខ្សាច់បណ្តាលឱ្យរងរបួលត្រង់.ក និងស្មារខាងស្តាំជាខ្លាំង ហើយត្រូវបានដឹកទៅភូមិកោះតូចវិញ និងបានដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត តាមអូប័រផងដែរ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ