ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្លៀក​ស៊ី​វិល​១​ក្រុម​ចុះ​ចាប់​បុរស​ម្នាក់ ម្ចាស់ផ្ទះ​ភ័យ​រត់​ប្តឹង​ទាំង​យប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​ស្លៀកពាក់​ស៊ី​វិល​មួយ​ក្រុម​ចុះ​មក​ឃាត់​បុរស​ម្នាក់​នៅ​ក្នុងផ្ទះ​ជួល​ដោយ​ម្ចាស់ផ្ទះ​សួរនាំ​ជួយ​អន្តរាគមន៍​ត្រូវ​បុរស​ខាងលើ​ដក​កាំភ្លើង​ភ្ជង់​គំរាម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​នឹង​១៥​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០ នៅផ្ទះ​ជួល បុរី សែន​មនោរ​ម្ស…

រាជធានី​ភ្នំពេញ ៖ ជន​ស្លៀកពាក់​ស៊ី​វិល​មួយ​ក្រុម​ចុះ​មក​ឃាត់​បុរស​ម្នាក់​នៅ​ក្នុងផ្ទះ​ជួល​ដោយ​ម្ចាស់ផ្ទះ​សួរនាំ​ជួយ​អន្តរាគមន៍​ត្រូវ​បុរស​ខាងលើ​ដក​កាំភ្លើង​ភ្ជង់​គំរាម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​នឹង​១៥​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០ នៅផ្ទះ​ជួល បុរី សែន​មនោរ​ម្ស ស្ថិត​នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក​ខណ្ឌ ពោធិ៍​សែន​ជ័យ ។

ម្ចាស់ផ្ទះ​ដែល​គេ​មក​ចាប់​មនុស្ស​ក្នុងផ្ទះ​របស់​ខ្លួន​ឈ្មោះ តារា ភារៈ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ផ្នែក​ទីផ្សារ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ជន​ស៊ី​វិល​ចំនួន​ជិត​១០​នាក់​ជិះ​ម៉ូតូ​ប្រមាណ​៦​គ្រឿង​រួម​ទាំង​រថយន្ត​កាម​រី​មួយ​គ្រឿង​សុទ្ធតែ​ពាក់មួក​សុវត្ថិភាព​បាន​មក​ចាប់​មនុស្ស​នៅផ្ទះ​របស់​គាត់ ខណៈនោះ​គាត់​បាន​សួរនាំ​តែ​ត្រូវ​បាន​បក្សពួក​ខាងលើ​បាន​យក​កាំភ្លើង​មក​គំរាម​គាត់​ឱ្យ​អង្គុយ​ចុះ និង​វៀសដៃ​ចំ​ប្រពន្ធ​របស់​គាត់​ដែល​កូនខ្ចី ត្រូវ​១​ដៃ​បណ្តាល​ឲ្យ​រង​របួស​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ឃាត់​នាក់​រស់នៅ​ផ្ទះ​ជួល​គាត់​ដោយ​ដេញចាប់​ពេញ​ផ្ទះ និង​ប្រើ​ពាក្យ​ថា ពួក​គាត់​ជា​សមត្ថកិច្ច បន្ទាប់​មក​បាន​ចាប់​មនុស្ស​ម្នាក់​ដែល​រស់នៅ​ក្នុងផ្ទះ​គាត់​បាន​ម្នាក់​ហើយ​បាន​ដាក់​ក្នុង​រថយន្ត​គេចខ្លួន​បាត់ ។ បន្ទាប់​មក​បុរស​ខាងលើ​បាន​នាំ​បងប្រុស​ម្នាក់​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្ដិ៍​នគរបាល​សង្កាត់​កន្ទោក​ភ្លាម​ៗ​ផង​ដែរ ។

បន្ទាប់​ពី​បុរស​ជា​ម្ចាស់ផ្ទះ​ទៅ​ដាក់​ពាក្យបណ្តឹង​ដោយ​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​បញ្ជាក់​ប្រាប់​គាត់​ថា បក្សពួក​ស៊ី​វិល​ខាងលើ​ជា​នគរបាល​ប្រឆាំង​គ្រឿងញៀន រាជធានី​ភ្នំពេញ បាន​សុំ​អនុញ្ញាត​ពី​លោក​អធិការ​ខណ្ឌ​កំ​បូល​រួច​ហើយ ដោយ​ឃាត់​ជនសង្ស័យ​ម្នាក់​ដោយ​មាន​ថ្នាំ​ញៀន​ទិញ​ចំនួន​១០​ម៉ឺន​រៀល​ផង​ដែរ ចំណែក​បុរស​ម្ចាស់ផ្ទះ​ពេល​ដឹង​រឿង​ហើយ​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ឡើយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ