ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​លំនិង​ស្ពាន​នៅ​ជាយ​ក្រុង​​ប្រវែង​​8គីឡូ​ម៉ែត្រ​ខូច​ខាត​ជា​ច្រើន​ឆ្នាំមកហើយ

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ប្រជាពលរដ្ឋ​ស្រុក​ចិត្រ​បុរី រួម​ទាំង​អ្នក​ដំណើរ ពិសេស​សិស្សានុសិស្ស​ដែល​ធ្វើ​ដំណើរ​​ទៅ​មកបាន​​ត្អូញ​ត្អែរ​ថា អាជ្ញាធរ​មិន​ទាន់​មានផែនការ​កសាង​ផ្លូវលំ ​និង​ស្ពាន​ឈើ​មួយ​ចំនួន​ដែល​ត​ភ្ជាប់​ពី​ឃុំ​គោ​លាប់ទៅ​សង្កាត់​អូរ​ប្ញស្សី ក្រុង​ក្រចេះទេ​ គឺទុក​ឱ្យ​រង​ការ​ខូចខាតកាន់​តែ​ធ្ងន់ធ្ងរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្ទើរតែ​ធ្វើ​ដំណើរ​លែងកើតទៅ​ហើយ​ ។ចំងាយ​ផ្លូវប្រវែងជាង​៨​គីឡូ​ម៉ែត្រ​ពី​ផ្លូវកៅ​ស៊ូក្នុង​សង្កាត់​អូរ​ប្ញស្សី ក្រុង​ក្រចេះ

ខេត្ត​ក្រចេះ ៖ ប្រជាពលរដ្ឋ​ស្រុក​ចិត្រ​បុរី រួម​ទាំង​អ្នក​ដំណើរ ពិសេស​សិស្សានុសិស្ស​ដែល​ធ្វើ​ដំណើរ​​ទៅ​មកបាន​​ត្អូញ​ត្អែរ​ថា អាជ្ញាធរ​មិន​ទាន់​មានផែនការ​កសាង​ផ្លូវលំ ​និង​ស្ពាន​ឈើ​មួយ​ចំនួន​ដែល​ត​ភ្ជាប់​ពី​ឃុំ​គោ​លាប់ទៅ​សង្កាត់​អូរ​ប្ញស្សី ក្រុង​ក្រចេះទេ​ គឺទុក​ឱ្យ​រង​ការ​ខូចខាតកាន់​តែ​ធ្ងន់ធ្ងរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្ទើរតែ​ធ្វើ​ដំណើរ​លែងកើតទៅ​ហើយ​ ។

ចំងាយ​ផ្លូវប្រវែងជាង​៨​គីឡូ​ម៉ែត្រ​ពី​ផ្លូវកៅ​ស៊ូក្នុង​សង្កាត់​អូរ​ប្ញស្សី ក្រុង​ក្រចេះ ឆ្ពោះទៅ​កាន់​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី រហូត​ទៅ​ទល់​ផ្លូវជាតិ​លេខ​៧ (​អាស៊ាន​) គឺ​ហាក់ដូចជា​នៅ​ឆ្ងាយ​សន្លឹម​ដោយសារ​ត្រូវ​ចំណាយពេល​ធ្វើ​ដំណើរ​យូរ ។ ជា​មួយ​នេះធ្វើ​ឱ្យ​ប៉ះពាល់​ និងខូចខាតមធ្យោ​បាយ​ធ្វើ​ដំណើរ ព្រោះផ្លូវ​លំ និង​ស្ពាន​ជា​ច្រើន​ខូចខាត​ទ្រុឌ​ទ្រោម​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ហើយ​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយមិន​​ឃើញ​មាន​អាជ្ញាធរ​​មាន​ផែនការ​ជួសជុល ឬ​ស្ថាបនា​​ឡើង​វិញ​ទេ ​។

នៅ​លើ​ផ្លូវលំ​ដែល​សំបូរ​ទៅ​ដោយ​ថ្ម​ធំ​ៗ​អណ្ដែតត្រៀបត្រា ព្រមទាំង​ជ​ង្ហុ​ក​តូច​ធំ​ជ្រៅ​ៗ​លើចំងាយ​ផ្លូវ​ជាង​៨​គីឡូ​មែ​៉ត្រ​នោះ គេ​ឃើញ​មាន​ស្ពានថ្ម និង​ស្ពានឈើ​ជា​ច្រើន​​ដែល​មាន​សភាព​ចាស់ទ្រុឌទ្រោម​គ្មាន​បង្កាន់ដៃ ហើយ​ក្ដារ​ស្ពាន​បាក់​ប្រហោង​ធំ​ៗធ្វើ​ឱ្យអ្នក​​ដំណើរ​មួយ​ចំនួន​ដែល​មិនស្គាល់​ស្ថានភាព​ផ្លូវលំ​នេះ​ច្បាស់​ដួល​ដោយសារ​ធ្លាក់​ជង្ហុក​ ឬ​ផុង​ក្ដារ​ស្ពាន​ ។ គេ​សង្កេត​ឃើញ​ថា មិន​ថា​តែ​រដូវប្រាំង​ឬ​រដូវ​វស្សា​ទេ ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ទៅ​មក ជា​ពិសេស​សិស្សានុសិស្ស និង​អ្នកជំងឺ​​ជួប​ប្រទះ​​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ គឺ​មាន​ពេល​ខ្លះពួក​គាត់​សំរេច​ធ្វើ​ដំណើរ​វាង​ក្រោម​ស្ពាន ឬសំរេច​ឱ្យ​អ្នក​ជិះ​ពីក្រោយ​ចុះ​ដើរ ទើប​អាច​បន្ត​ដំណើរ​ទាំង​ស៊ូទ្រាំ​លំបាក​ទៅ​មុខ​សន្សឹម​ៗ​បន្ដ​ទៀត​បាន​ ។

សូ​ម្បី​តែ​រថយន្ដ​ថ្នាក់ដឹកនាំ​ខេត្ដ​មួយ​ចំនួនដែលធ្វើ​ដំណើរ​ទៅ​កាន់តំបន់​នានា​​តាមផ្លូវលំ​មួយ​ខ្សែ​នេះ​ក៏ត្រូវធ្វើ​ដំណើ​រវាង​ដូច​គ្នា ខ​ណៈ​ពេល​ឃើញ​ស្ថាន​ន​ភាព​ផ្លូវ​និង​ស្ពាន​មានការ​លំបាក ​។ បើ​តាម​ការ​រៀបរាប់​របស់​ប្រជាពលរដ្ឋ​​ឱ្យ​ដឹង​ថា កន្លង​មក​ដោយ​ឃើញ​ផ្លូវ​និង​ស្ពាន​លំបាក​ធ្វើ​ដំណើរ​អ្នកភូមិ​បាន​យក​ដី​ទៅ​ចាក់​លុប​ជ​ង្ហុ​ក​​ធំ​ៗ និង​យក​ក្ដារ​ទៅ​វាយភ្ជាប់​លើ​ស្ពាន​ប្រើ​បណ្ដោះអាសន្ន​ ។ ​អ្នក​ធ្វើ​ដំណើរ​បាន​​បន្ទោស​ទៅលើ​អាជ្ញាធរ​មូលដ្ឋានស្រុក​-​ខេត្ដ ដែល​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក ហើយ​នៅ​តែ​មិន​ទាន់​មាន​ផែនការ​ណាមួយ​ជួស​ជុល​ផ្លូវលំ​ និងស្ពាន​ដែល​ខូច​ខាត​ទាំងនោះ ។

លោក​សួន ញ៉ាក អភិបាលស្រុក​ចិត្រ​បុរី ​មាន​ប្រសាសន៍​​កាលពី​ថ្ងៃ​ទី​២៦ មក​រា ​ថា ​ផ្លូវលំ​នេះ គឺជា​គំរោង​របស់​មន្ទី​អភិវឌ្ឍន៍ជនបទ​ខេត្ដ ហើយ​កន្លង​មក​អាជ្ញាធរ​ថ្នាក់​មូលដ្ឋា​ន​ធ្លាប់ស្នើសុំ​​ទៅ​កាន់​ថ្នាក់​ខេត្ដ​ជា​ច្រើន​លើក​មក​ហើយ ដើម្បី​ចាក់​កៅស៊ូ​លើ​កំណាត់​ផ្លូវ​ជាង​៨​គីឡូ​ម៉ែត្រ​នេះ ប៉ុន្ដែ​រហូត​​មក​ដល់​ពេល​នេះ​នៅមិន​ទាន់ទទួល​​បាន​ចំលើយ​​នៅឡើយ​​ទេ​ ៕