ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​បញ្ចៀស​ផ្លូវ​ចរាចរ​ណ៍ ពេល​ប្រារព្ធ​​​ពិធី​​ក្បួន​សព​សម្តេច​ធម្មលិខិត​លាស់​ ឡាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យបញ្ចៀស​ផ្លូវ​ចរាចរ​ក្នុងអំឡុងពេល​ប្រារព្ធ​ពិធី​ក្បួន​ព្រះ​ទីនាំង​ហែ​ព្រះ​សព​សម្តេច​ធម្មលិខិត​លាស់ ​ឡាយ​ សម្តេច​ព្រះសង្ឃ​នាយករង​ទី​១​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខាង​មុខ​នេះ ​ដើម្បី​ឱ្យ​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព…

រាជធានី​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យបញ្ចៀស​ផ្លូវ​ចរាចរ​ក្នុងអំឡុងពេល​ប្រារព្ធ​ពិធី​ក្បួន​ព្រះ​ទីនាំង​ហែ​ព្រះ​សព​សម្តេច​ធម្មលិខិត​លាស់ ​ឡាយ​ សម្តេច​ព្រះសង្ឃ​នាយករង​ទី​១​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខាង​មុខ​នេះ ​ដើម្បី​ឱ្យ​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ពិសេស​កាត់​បន្ថយ​បាន​នូវ​ការ​កកស្ទះ​ចរាចរ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៣ ​កុម្ភៈ​ ខាង​មុខ​នេះ រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​អន្តរជាតិ និង​រៀបចំ​ក្បួន​ព្រះ​ទីនាំង ហែ​ព្រះ​សព​សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ សម្តេច​ព្រះសង្ឃ​នាយករង​ទី​១​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ប្រធាន​ថេរ​សភា​ព្រះពុទ្ធ​សាសនា​និង​ជា​ព្រះ​ចៅអធិការ​វត្ត​សន្សំ​កុសល ចេញពី​វត្ត​សន្សំ​កុសល ទៅ​កាន់​វិមាន​ឯករាជ្យ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៦​ព្រឹក​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​បិទផ្លូវ​ជា​បណ្តោះអាសន្ន ដោយ​មិន​អនុញ្ញាត​ឱ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​ផ្លូវ​លេខ​៣៣BT មហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ​លេខ​២៧១)​មហាវិថី​ព្រះ​មុនី​វង្ស (​បញ្ច្រាស​ស្រប​ស្ពាន​អាកាស​ក្បាលថ្នល់​) មហាវិថី​ព្រះ​នរោត្តម (​ផ្លូវ​លេខ​៤១) មហាវិថី​ព្រះ​សីហ​នុ (​ផ្លូវ​លេខ​២៧៤) មហាវិថី​សម្តេច​សុធារស (​ផ្លូវ​លេខ​៣) វិ​ថី​ឧកញ៉ា ឈុ​ន (​ផ្លូវ​លេខ​២៤០)​វិ​ថី​ឧកញ៉ា ស៊ូ ស្រ៊ុ​ន (​ផ្លូវ​លេខ​៧) ចាប់ពី​វេលា​ម៉ោង​០៦​ព្រឹក​រហូត​ដល់​បញ្ចប់​កម្មវិធី​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​ទាំងអស់​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​តាម​ដងផ្លូវ​ខាងលើ មេត្តា​យោគយល់​អធ្យាស្រ័យ និង​ចូលរួម​អនុវត្ត​តាម​សេចក្តីជូន​ដំណឹង​នេះ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ពិសេស​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍​ ។

អត្ថបទសរសេរ ដោយ