ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំនួត​ក្រសួងបរិស្ថាន​ស្តី​ពី​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​អះអាង​ថា គ្មាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំកើតឡើង​ទៀត​ទេ​នៅ​ទូ​ទាំង​ប្រទេស ដោយសារ​តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​១.២៦០​នាក់​ដែល​កំពុងការពារ​ព្រៃឈើ ត្រូវ​បាន​បំពាក់អាវុធ​ដើម្បី​ការពារ​ប្រឆាំង​នឹង​ជនល្មើស​ព្រៃឈើ ។ នេះ​បើ​តាម​លើក​ឡើង​របស់​លោក នេ​ត ភក្ត្រារដ្ឋ​លេខា​ក្រសួងបរិស្ថាន…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​អះអាង​ថា គ្មាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំកើតឡើង​ទៀត​ទេ​នៅ​ទូ​ទាំង​ប្រទេស ដោយសារ​តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​១.២៦០​នាក់​ដែល​កំពុងការពារ​ព្រៃឈើ ត្រូវ​បាន​បំពាក់អាវុធ​ដើម្បី​ការពារ​ប្រឆាំង​នឹង​ជនល្មើស​ព្រៃឈើ ។ នេះ​បើ​តាម​លើក​ឡើង​របស់​លោក នេ​ត ភក្ត្រា
រដ្ឋ​លេខា​ក្រសួងបរិស្ថាន ថ្លែង​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្នុង​សន្និសីទ​សារព័ត៌មាន​ពី​វឌ្ឍនភាព​ក្រសួង​បរិស្ថាន និង​បច្ចុប្បន្ន​នៃ​ស្ថានភាព​គុណភាព​ខ្យល់​នៅ​កម្ពុជា ។

លោក​រដ្ឋលេខាធិការ នេ​ត ភក្ត្រា ថ្លែង​ទៀតថា បច្ចុប្បន្ន​ក្រសួងបរិស្ថាន​មាន​ឧ​ទ្យា​នុ​រក្ស​ចំនួន​១.២៦០​នាក់ កំពុង​ប្រតិបត្តិការ​វិធានការ​ច្បាប់នៅ​ក្នុង​តំបន់​អភិរក្ស ហើយដោយ​មានការ​យល់ព្រម​ពី​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងនោះ​ត្រូវ​បាន​បំពាក់អាវុធ ដើម្បីពង្រឹង​ប្រសិទ្ធភាព​ការពារ​ធន ធាន ធម្មជាតិ ខណៈ​ជនល្មើស​ប្រើប្រាស់​អាវុធ​និង​កាំភ្លើង​កែ​ច្នៃ ។ លោក នេ​ត ភក្ត្រា បន្ត​ថា ក្រសួងបរិស្ថាន​កំពុង​បែងចែក​ការ​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​និង​បាន​បណ្តុះបណ្តាល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ការ​យាមល្បាត និង​អនុវត្ត​វិធានការ​ច្បាប់​លើ​បទល្មើស ការ​ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​តំបន់​អភិរក្ស ។

ដោយ​មានការ​សហការ​ទប់ស្កាត់​និង​បង្ក្រាប​ពីសំណាក់​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសសកម្មភាព​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​លែងកើត​មាន​ទៀត​ហើយ​នៅ​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ ។នៅ​ឆ្នាំ​២០១៩​កន្លង​មកនេះ មន្ត្រី​ឧ​ទ្យា​នុ​រក្សតាម​ខេត្ត បង្ក្រាប​បទល្មើស​បាន​ជាង​២​ពាន់​ករណី ចាប់​ឈើ​អារ​ជាង​១​ម៉ឺន​ម៉ែត្រគូប ឈើមូល​៨៨ម៉ែត្រគូប ឈើ​ប្រណីត​៦៩០​ម៉ែត្រគូប ឧបករណ៍ល្មើស​ជាង​៦​ពាន់​គ្រឿង និង​រថយន្ត ម៉ូតូ​ជាង​៣០០​គ្រឿង រណារ​យន្ត​ជាង​៣០០​គ្រឿង និង​ឧបករណ៍​ផ្សេង​ៗ​ចំនួន​ទៀត ៕

កែសម្រួលដោយ