ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផេ​ន​ខេ​ក ទម្លាយ​ការ​ពិត​រឿងរ៉ាវ​ស្នេហា​រវាង​នាង និង​កំលោះ​សង្ហា​ម្នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កន្លង​មក លោក​អ្នក​បាន​ជ្រាប​រួច​មក​ហើយ​ថា តារា​កំប្លែង​ភេទ​ទី​៣ កញ្ញា ផេ​ន​ខេ​ក មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​កំលោះ​សង្ហា​ម្នាក់​។ នៅ​ពេល​នេះ​ដែរ កញ្ញា​ក៏​បាន​បើក​ទម្លាយ​នូវ​រឿងរ៉ាវ​ស្នេហា​របស់​អ្នក​ទាំង​ពីរ…

រាជធានី​ភ្នំពេញ ៖ កន្លង​មក លោក​អ្នក​បាន​ជ្រាប​រួច​មក​ហើយ​ថា តារា​កំប្លែង​ភេទ​ទី​៣ កញ្ញា ផេ​ន​ខេ​ក មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​កំលោះ​សង្ហា​ម្នាក់​។ នៅ​ពេល​នេះ​ដែរ កញ្ញា​ក៏​បាន​បើក​ទម្លាយ​នូវ​រឿងរ៉ាវ​ស្នេហា​របស់​អ្នក​ទាំង​ពីរ ដើម្បី​បញ្ចប់​ការ​ងឿងឆ្ងល់​។

ផេ​ន ខេ​ក បាន​តស៊ូ​ជាមួយ​សិល្បៈ មិន​ចាញ់​តារា​ភេទ​ទី​៣ ផ្សេង​ទៀត​ឡើយ​។ នាង​ពេល​នេះ សម្បូរ​ទីផ្សារ​សម្តែង ហើយ​ឈរ​លើ​លំដាប់​មួយ​ល្អ​ក្នុង​សិល្បៈ​។ តារា​មាន​ធាត់​គួរ​ឱ្យ ក្នាញ់​រូប​នេះ បាន​ក្លាយជា​ពិធី​ការិនី​សម្បូរ​ពាក្យ​សើច​សប្បាយ អុកឡុក​កូ​ជាមួយ​សុ​ភ័​ក្រ កុ​សុ​ម៉ា និង​អៀង វិ​ច្ឆ័​យ​។ តាំង​ពេល​នោះ​ផង ផេ​ន​ខេត កាក់កប​ការងារ​យ៉ាង​សម្បូរ​បែប​តែ​ម្តង​។

ចំពោះ​ស្នេហា​រវាង​កញ្ញា ផេ​ន​ខេ​ក និង​គូស្នេហ៍​ឈ្មោះ​វិ​ឆ្ឆ័​យ សឹងតែ​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​បាក់​ចង្កេះ​ទៅ​ហើយ ព្រោះ​នឹក​ស្មាន​មិន​ដល់​ថា មាន​កំលោះ​សង្ហា​ម្នាក់​ហ៊ាន​ដាក់ចិត្ត​ដាក់​កាយ​ស្រឡាញ់​​នាង​ឡើយ​។ មិនតែប៉ុណ្ណោះ មាន​មហាជន​ភាគច្រើន​ងឿងឆ្ងល់​ថា តើ​ចំណង​ស្នេហ៍​អ្នក​ទាំង​ពីរ​ជា​ការ​ពិត ឬ​គ្រាន់តែ​ជា​ការ​សម្ដែង​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍ ឬ​ក៏​យ៉ាងណា?

ក្នុង​ជំនួប​ផ្ទាល់​ជាមួយ​សារព័ត៌មាន​យើង កញ្ញា ផេ​ន​ខេ​ក បាន​រៀបរាប់​ពី​ចំណងស្នេហា​យ៉ាង​ស្អិត​រ​មួ​តរបស់​ខ្លួន ដើម្បី​ឱ្យ​ទស្សនិកជន​បាន​ជ្រាប​ច្បាស់​។ នាង​បាន​អះអាង​ថា រវាង​នាង និង​សង្សារ គឺ​ស្គាល់គ្នា​បាន​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ ផ្ដើម​ពី​អ្នកគាំទ្រ​ស្រឡាញ់​ចូល​ចិត្ត ហើយ​អ្នក​ទាំង​ពីរ​ក៏​មានការ​ចាប់អារម្មណ៍​គ្នា​ទៅ​វិញ​ទៅ​មក រហូត​បាន​ទាក់ទង​ជា​គូស្នេហ៍ និង​ស្វែង​យល់ចិត្ត​គ្នា​សង្សា​មក​ទល់​សព្វ​ថ្ងៃនេះ​។

មិនតែប៉ុណ្ណោះ​ស្នេហា​អ្នក​ទាំង​ពីរ​ក៏​បានដឹង​ឮ​ដល់​ចាស់ទុំ ឪពុក​ម្ដាយ​ទាំង​សងខាង ព្រមទាំង​មាន​ការ​ព្រមព្រៀង​ឱ្យ​ភ្ជាប់​សាច់ឈាម​ជាមួយ​គ្នា​ក្នុង​ពេល​ឆាប់​ៗ​នេះ ដោយ​មិន​គិត​ពី​ភេទ​ដូច​គ្នា​នោះ​ឡើយ​។ នាង​ក៏​សប្បាយ​ចិត្តនឹង​ទទួលយក ក៏​ព្រោះ​ពេល​នេះ​រូបរាង​កាយ​របស់​នាង​ក៏​ជា​មនុស្ស​ស្រី​ពិត​ៗ អាច​រស់នៅ​ជាមួយ​គ្នា​ដូច​ជា​ប្ដី​ប្រពន្ធ​ទូទៅ បើ​ទោះជា​ពុំ​អាច​មានកូន​ជាមួយ​គ្នា​ក្ដី ក៏​នាង​នៅ​តែ​រីករាយ​នឹង​ទទួលយក​អ្វី​ដែល​នាង​បាន​ជ្រើសរើស​ផង​ដែរ​។

សម្រាប់​កញ្ញា ផេ​ន​ខេ​ក ផ្ទាល់ នាង​ក៏​មានការ​ភ្ញាក់ផ្អើល និង​សឹង​មិន​គួរ​ឱ្យ​ជឿ​ដូច​គ្នា នៅ​ពេល​ដែល​គូស្នេហ៍​បាន​សុំ​នាង​រៀប​ការ​។ ពីព្រោះ​នាង​ក៏​ធ្លាប់​គិត​ថា បើ​ទោះជា​ខ្លួន​បាន​កែ​ភេទ​ជា​ស្រី​១០០% រួច​ក្ដី ប៉ុន្តែ​នាង​មិន​អាច​កុហក​ខ្លួនឯង​បាន​នោះ​ទេ​ថា នាង​ជា​អ្នក​ណា ដោយ​នាង​មិនសូវ​ជឿជាក់​ថា គូស្នេហ៍​របស់​នាង​នឹង​ព្រម​ទទួលយក​នាង​ជា​គូ​អនាគត​ពិត​នោះ​ទេ​។ ជាង​នេះ​ទៅ​ទៀត​នាង​ក៏​ធ្លាប់​គិត​ពី​សម្ដី​របស់​មហាជន​ដែល​និយាយ​មក​ថា គេ​គ្រាន់តែ​ចូល​មក​លេងសើច​ក្នុង​ជីវិត​របស់​នាង ដោយសារ​នាង​ជា​បុគ្គល​ម្នាក់​ដែល​ល្បី ឬ​ក៏​អាច​ផ្ដល់​អ្វី​ៗ​ឱ្យ​គេ​បាន​។ ប៉ុន្តែ​បន្ទាប់​ពី​បាន​សិក្សា​ចិត្ត​គ្នា​អស់​រយៈពេល​បាន​យូរ​គ្រាន់បើ​ដែរ​នោះ នាង​ក៏​មាន​ទំនុក​ចិត្តនឹង​សង្សារ ហើយ​ព្រម​ទទួល​ការ​រៀប​ការ​សាង​អនាគត​ជាមួយ​គ្នា​ផង​ដែរ ។

យ៉ាងណាមិញ នាង​ក៏​បាន​ផ្ដាំផ្ញើ​ដល់​អ្នកគាំទ្រ​របស់​នាង​ឈប់​ឱ្យ​មានការ​សង្ស័យ​ចំពោះ​ចំណង​ស្នេហ៍​របស់​នាង និង​អនាគត​ស្វាមី​បន្ត​ទៀត​។ ពីព្រោះ​ស្នេហា​របស់​អ្នក​ទាំង​ពីរ គឺជា​ការ​ពិត​ដោយ​ស្រឡាញ់​គ្នា ចិត្តនឹង​ចិត្ត មិនមែន​ដើម្បី​បង្ហាញ​ឱ្យ​គេ​ឃើញ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ចង់​ល្បី​នោះ​ទេ​៊

ជាង​នេះ​ទៅ​ទៀត នាង​ក៏​បញ្ជាក់​ថា នាង​នឹង​មាន​ដំណឹង​ល្អ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ជាមួយនឹង​សង្សារ​សំណព្វចិត្ត​ផង​ដែរ ដើម្បី​បញ្ចប់​ឱ្យ​មន្ទិល​នេះ​។ គាត់​ពិតជា​ស្រលាញ់​នាង មិន​បោក​ប្រាក់ មាន​ល្បិច​ដាក់​យើង​ទេ មាន​តែ​ខំ​ជួយ​យើង​រកស៊ី​ប្រឹង​លក់​របស់​តាម​អន​ឡាញ​។ ដូចនេះ​កុំ​សន្និដ្ឋាន​មនុស្ស​លើ​សម្បក​ក្រៅ សំខាន់​គឺ​ទឹកចិត្ត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ