រាជធានីភ្នំពេញ ៖ មន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានអះអាងថា ត្រូវផ្លាស់ប្តូរទីតាំងទៅកាន់ជាយក្រុងភ្នំពេញនាពេលឆាប់ៗនេះ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រោះទីតាំងបច្ចុប្បន្ននេះ មានភាពចង្អៀតនិងមានការកកស្អះចរាចរណ៍ខ្លាំង នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ខណ្ឌចំការមន។
មន្ត្រីអះអាងនៅព្រឹកថ្ងៃទី២៧ មករា នេះថា ការផ្លាស់ប្តូរទីតាំងទៅកាន់ទីតាំងថ្មីនេះ ព្រោះទីតាំងបច្ចុប្បន្ននេះ ដោយសារតែចង្អៀតនិងមានឯកសារសូរិយោដីច្រើនគ្មានកន្លែងទុកជាច្រើនពេក ។មន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ បានបញ្ជាក់ទៀតថា អគារថ្មីរបស់ទីស្តីការក្រសួងថ្មីនេះគ្រោងចំណាយពេលសាងសង់រយៈប្រមាណជិត២ឆ្នាំ លើផ្ទៃដីទំហំប្រមាណ៣ហិកតា សំណង់ទំហំ៥ម៉ឺនម៉ែត្រ និងកម្ពស់៥ជាន់ ហើយចែកចេញជាទីស្តិការក្រសួងនិងមន្ទីរពិសោធន៍។
គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដីបានឲ្យដឹងថា ក្រសួងនឹងរៀបចំពិធីក្រុងពាលីសាងសង់សំណង់អគារទីស្តីក្រសួងថ្មីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នាព្រឹកថ្ងៃទី២៨ខែមករា ។
ចែករំលែកព័តមាននេះ