ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​បាន​ប្រាប់​មក​ថា អ្នក​ត្រូវ​គេង​ច្រើន ដើម្បី​ក្លាយជា​មនុស្ស​ជោគជ័យ

4 ឆ្នាំ មុន

សម្រាប់​មនុស្ស​មួយ​ចំនួន​ការ​មាន​ពេល​ក្នុង​ការ​គេង​ប្រមាណ​ពី​៧​ទៅ​៩​ម៉ោង​ជា​រៀងរាល់ថ្ងៃ ប្រៀប​បានជា​ក្តី​សុបិន​ដែល​មិន​អាច​កើត​មាន​ឡើង ព្រោះតែ​ការងារ​ក្នុង​ដៃ​អារម្មណ៍​ស្ត្រេ​ស និង​ការ​គិត​ច្រើន​នា​ពេល​យប់​ជាដើម ។ ប៉ុន្តែ​ការ​ចូល​ដំណេក​ដែល​ល្អ និង​ត្រឹមត្រូវ​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន​ជួយ​ឲ្យ​មនុស្ស​មាន​អារម្មណ៍ល្អ និង​អាច​រក្សា​ទម្ងន់​បាន​នឹងនរ​ផង​ដែរ ។…

សម្រាប់​មនុស្ស​មួយ​ចំនួន​ការ​មាន​ពេល​ក្នុង​ការ​គេង​ប្រមាណ​ពី​៧​ទៅ​៩​ម៉ោង​ជា​រៀងរាល់ថ្ងៃ ប្រៀប​បានជា​ក្តី​សុបិន​ដែល​មិន​អាច​កើត​មាន​ឡើង ព្រោះតែ​ការងារ​ក្នុង​ដៃ​អារម្មណ៍​ស្ត្រេ​ស និង​ការ​គិត​ច្រើន​នា​ពេល​យប់​ជាដើម ។

ប៉ុន្តែ​ការ​ចូល​ដំណេក​ដែល​ល្អ និង​ត្រឹមត្រូវ​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន​ជួយ​ឲ្យ​មនុស្ស​មាន​អារម្មណ៍ល្អ និង​អាច​រក្សា​ទម្ងន់​បាន​នឹងនរ​ផង​ដែរ ។ ហើយ​ទាំងនេះ​គឺជា​កត្តា​ដែល​អ្នក​ត្រូវការ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​មនុស្ស​ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ។ ដូច្នេះ តើ​អ្នក​អាច​ធ្វើ​យ៉ាងដូចម្តេច​ខ្លះ ដើម្បី​អាច​ចូល​ដំណេក​ដោយ​ស្កប់ស្កល់ ?

១. មើល​ថា បរិស្ថាន​បន្ទប់​គេង​របស់​អ្នក​ល្អ ឬទេ
អ្នក​គួរតែ​មាន​អារម្មណ៍ល្អ​ពេល​ដែល​ចូល​ក្នុង​បន្ទប់​គេង ហើយ​អ្នក​ត្រូវ​ធានា​ថា វា​មិន​មាន​សំឡេង​រំខាន់​ផ្សេង​ៗ​ឡើយ ព្រមទាំង​មាន​សីតុណ្ហភាព​ល្អ​សមរម្យ​សម្រាប់​ដំណេក​អ្នក​ដែរ ។ ក្រៅពី​នេះ​ហើយ​អ្នក​ត្រូវ​អង្កេត​មើល​ថា មាន​ពន្លឺ​គ្រប់គ្រាន់​ចេញចូល​បន្ទប់​អ្នក ឬទេ ។ អ្នក​គួរតែ​ប្រើ​វាំងនន​ដែល​ក្រាស់ ព្រោះ​បន្ទប់​ដែល​ងងឹត​ជួយ​ឲ្យ​អ្នក​ឆាប់​គេង​លក់ ។

២. បង្កើត​ទម្លាប់​ដែល​អ្នក​តែងតែ​ធ្វើ​មុន​ពេល​ចូល​ដំណេក
អ្នក​គួរ​បង្កើត​មុខសញ្ញា​មួយ ដើម្បី​ប្រាប់​ខួរក្បាល​អ្នក​ឲ្យ​ត្រៀម​សម្រាប់​ចូល​ដំណេក​ដោយ​រក្សា​ទម្លាប់​ល្អ​ដូច​ជា​អាន​សៀវភៅ​ដែល​អ្នក​ចូល​ចិត្ត ឬ​ងូតទឹក​ក្តៅ​ជាដើម​។ យ៉ាងណា​ក្តី អ្នក​គួរតែ​ជៀសវាង​មើល​ទូរស័ព្ទ​ដៃ ឬ​បើក​កុំព្យូទ័រ​មុន​ពេល​ចូល​ដំណេក​។

៣. កាត់​បន្ថយ​ជាតិ​កាហ្វេ​អ៊ី​ន​មុន​ពេល​ជិត​ចូល​ដំណេក
ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ចាំបាច់​ត្រូវ​ពឹងផ្អែក​លើ​កាហ្វេ​អ៊ី​ន ដើម្បី​មាន​កម្លាំង​ធ្វើការ​នោះ អ្នក​ត្រូវ​ចាំ​ថា​ការ​ទទួលទាន​ភេសជ្ជៈ​ទាំងនេះ​ក្នុង​កំឡុង​ពេល​ដែល​នៅ​ជិត​ពេល​ចូល​ដំណេក​របស់​អ្នក​ពេក​អាច​នឹង​ប៉ះពាល់​ដល់​ការ​គេង​។ អ្នកជំនាញ​បាន​ផ្តល់​យោបល់​មក​ថា ក្នុង​កំឡុង​ពេល​៨​ម៉ោង​មុន​ពេល​ចូល​ដំណេក អ្នក​ដាច់ខាត​គួរតែ​ជៀសវាង​ភេសជ្ជៈ​ទាំងនេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ