ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ អំពាវនាវ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ជំងឺ​ផ្លូវដង្ហើម​ថ្មី ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ជំងឺ​ផ្លូវដង្ហើម​ថ្មី ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៦ មក​រា​នេះ​យ៉ាង​ដូច្នេះ​«​យើង​ចូលរួម​ទប់ស្កាត់​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (Corona) » ។

សម្តេច​បន្ត​ថា ទន្ទឹម​នឹង​បងប្អូន​ជនរួមជាតិ​កំពុង​សប្បាយ​រីករាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន សូម​បងប្អូន​ចូលរួម​ទប់ស្កាត់​ជំងឺឆ្លង​តាម​ផ្លូវដង្ហើម​ថ្មី​ដែល​មានឈ្មោះ​ថា​កូ​រ៉ូ​ណា (Corona) ដែល​កំពុង​រាតត្បាត​នៅ​ប្រទេស​ចិន ហើយ​ពេល​នេះ​បាន​មក​ដល់​ប្រទេស​មួយ​ចំនួន​ដូច​ជា អា​មេ​រិ​ក , អូស្ត្រាលី​, កា​ណា​ដា​, បារាំង​, នេ​ប៉ា​ល់​, ជប៉ុន​, សិង្ហ​បូ​រី​, កូរ៉េ​ខាងត្បូង​, តៃវ៉ាន់​, ថៃ​, វៀតណាម និង​ម៉ា​ឡេ​ហ្សី ។ សម្តេច​តេ​ជោ បាន​បន្ថែម​ទៀត​ថា អាការៈរោគ គឺ​មាន​ផ្តាសាយ ហៀរ​សំបោរ ក្អក ឈឺក្បាល ក្តៅខ្លួន ខុស​ប្លែក​ខុស​ពី​ធម្មតា ។

បងប្អូន​អាច​ប្រើ​ម៉ាស​ពាក់​ការពារ​ច្រមុះ និង​លាងដៃ​សម្អាត​ជាមួយ​សាប៊ូ ឬ​អាល់កុល​សម្លាប់​មេរោគ​អោយ​បាន​ញឹកញាប់ ។ កុំ​នៅ​ក្បែរ​អ្នក​ដែល​មាន​អាការៈរោគ​ខាងលើ និង​កុំ​នៅ​ជិត​សត្វ​ពាហា​នៈ ឬ​កសិដ្ឋាន​ចិញ្ចឹមសត្វ ។ ត្រូវ​ញាំ​ម្ហូបអាហារ​ដែល​ចម្អិន​ឆ្អិន​គ្រប់ពេលវេលា ។ សម្តេច​បន្ថែម​ថា មក​ទល់​ពេល​នេះ វីរុស Corona មិន​ទាន់​ឆ្លង​មក​ដល់​ប្រទេស​កម្ពុជា​ទេ ។ ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ ក្រសួងសុខាភិបាល​កម្ពុជា​បាន​បំពាក់​ម៉ាស៊ីន​ស្គែ​ន (Scan) រក​មេរោគ​ប្រចាំការ​២៤​ម៉ោង ដើម្បី​ស្កែ​ន​គ្រប់​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​ចូល​មក​កម្ពុជា ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ជា​ពិសេស​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស និង​ក្នុង​ប្រទេស​ដែល​កំពុង​មាន​មេរោគ​កូ​រ៉ូ​ណា​ឆ្លង ។ ប្រសិនបើ​បងប្អូន​សង្ស័យ​ថា មាន​ឆ្លង​វីរុស​ផ្លូវដង្ហើម​កូ​រ៉ូ​ណាសូម​ទាក់ទង​មក​គ្រូពេទ្យ​ដែល​នៅ​ជិត​កន្លែង​ជា​បន្ទាន់ ឬ​មក​កាន់​មន្ទីរពេទ្យ ឬ​ទូរស័ព្ទ​មក​លេខ 115 ជា​បន្ទាន់ ។

ទន្ទឹម​នឹង​នេះ សូម​ក្រសួង​មន្ទីរ និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ត្រូវ​យកចិត្តទុកដាក់​អោយ​បាន​ខ្ពស់ ហើយ​លេខ​ទូរស័ព្ទ​ដែល​បាន​ដាក់​អោយ​ប្រើប្រាស់​ជា​សាធារណៈ​ត្រូវ​មាន​អ្នក​ប្រចាំការ​ទទួល​ពេល​ខ​ល​ចូល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ