ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​លី​ត ភក្តី សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ការ​ប្រកាសឡើង​វគ្គ​១៦​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​រដូវ​កាល​ទី​៧ ក្នុង​វគ្គ​ជម្រុះ​ពី​៣២​នាក់ យក​១៦​នាក់ កាលពី​ថ្ងៃ​ទី​២៥ មក​រា ឆ្នាំ​២០២០ ដោយ​កីឡាករ អេ​លី​ត…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​រដូវ​កាល​ទី​៧ ក្នុង​វគ្គ​ជម្រុះ​ពី​៣២​នាក់ យក​១៦​នាក់ កាលពី​ថ្ងៃ​ទី​២៥ មក​រា ឆ្នាំ​២០២០ ដោយ​កីឡាករ អេ​លី​ត ភក្តី ដែល​ជា​កូនសិស្ស​របស់ សន អេ​លី​ត បាន​ឈ្នះ​ពិន្ទុ​កីឡាករ​បង្គោល​ក្រហម ភិន សុ​ចន្ទី ហើយ​បាន​ឡើង​ទៅ​វគ្គ​បន្ត​។ នេះ​ជា​ការ​ប្រកួត​ដែល​កាន់តែ​ទាក់ទាញ​នៅ​ក្នុង​ប្រដាល់​ជ្រើសរើស​មួយ​នេះ​។

ការ​ប្រកួត​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ នៅ​ព្រែក​កំ​ពិស​នេះ កីឡាករ​បង្គោល​ខៀវ អេ​លី​ត ភក្តី មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ វាយ​ប្រកួត​បាន​ល្អ​យ៉ាង​ខ្លាំង ក្នុង​ការ​យកឈ្នះ​បង្គោល​ក្រហម ភិន សុ​ចន្ទី ក្លិប​នាគរាជ​ចតុម្មុខ​។

ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​ល្អមើល​តាំងពី​ទឹក​ទី​១ រហូត​ដល់​ចប់ ដោយសារ​តែ​កីឡាករ​ម្នាក់​ៗ​សុទ្ធតែ​ចង់​ឡើង​ប្រកួត​ទៅ​វគ្គ​បន្ត​ក្នុង​ជុំ​១៦​នាក់ ដោយសារ​តែ​ការ​ប្រកួត​នោះ គឺ​អ្នក​ចាញ់​នឹង​បាត់បង់​ឱកាស​។

កីឡាករ អេ​លី​ត ភក្តី សប្បាយចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ត្រូវ​បាន​ប្រកាស​ថា បាន​ឡើង​ទៅ​វគ្គ​១៦​នាក់ ហើយ​អាច​ទម្លាក់​កីឡាករ​ម្ខាង​ទៀត ឱ្យ​បាត់​ឱកាស​នោះ​។ យ៉ាងណាមិញ គេ​ហាក់​មិន​ទាន់​ជឿ​ថា នឹង​បន្ត​ឈ្នះ​គូប្រកួត ដើម្បី​អាច​ឡើង​ទៅ​វគ្គ​៨​នាក់​នោះ​ឡើយ ដោយ​គេ​គ្រាន់​គេ​ប្រកាស​ថា នឹង​តាំងចិត្ត​ហ្វឹកហាត់​អោយ​បាន​ច្រើន​ប៉ុណ្ណោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ