ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ អំពាវនាវ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ចៀសវាង​កើត​អគ្គី​ភ័យ​កើតឡើង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រារព្ធ​ពិធី​សែន សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​កើត​មាន​អគ្គី​ភ័យ​ដោយ​ប្រការ​ណាមួយ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រារព្ធ​ពិធី​សែន សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​កើត​មាន​អគ្គី​ភ័យ​ដោយ​ប្រការ​ណាមួយ ។ សម្តេច​តេ​ជោ បាន​សរសេរ​នៅ​ថ្ងៃ​ទី​២៤ មក​រា​យ៉ាង​ដូច្នេះ​ថា ៖«​ជូនពរ​ចូល​ឆ្នាំ​ចិន Gong Xi Fa Cai ២០២០ ខ្ញុំ និង​ភរិយា​សូម​ចូលរួម​អបអរសាទរ​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន នៅ​ថ្ងៃ​ទី​២៤ មក​រា​នេះ ។

ទន្ទឹម​នឹង​នេះ​ដែរ សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ចម្អិន​ម្ហូបអាហារ ដុត​ក្រដាស់សែន ធូប និង ទៀន​… ដើម្បី​ចៀសវាង​កុំអោយ​មាន​អគ្គី​ភ័យ​កើតឡើង​ដែល​ធ្វើ​អោយ​រំខាន​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ព្រោះតែ​ការ​ធ្វេសប្រហែស​» ។ សម្តេច​តេ​ជោ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សម្រាប់​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ដើម្បី​ជុំ​បងប្អូន​សែន​ក្នុង​ផង​ដែរ ។

សម្តេច​បញ្ជាក់​ថា​៖«​ក្នុងថ្ងៃនេះ​ក៏​មាន​បងប្អូន​មួយ​ចំនួន​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​ខេត្ត​ផ្សេង​ៗ ។ សូម​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​កុំ​ផឹក​ស្រវឹង​ក្នុង​ពេល​បើកបរ​ត្រូវ​មានការ​យោគយល់​គ្នា និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ទោះបី​បើកបរ​ជិត ឬ​ឆ្ងាយ ដើម្បី​សុវត្ថិភាព​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ទាំងអស់​គ្នា ។ ខ្ញុំ និង​ភរិយា សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សំ​ណា​ល្អ ជោគជ័យ និង​ហេង​ហេង​គ្រប់​ៗ​គ្នា ចាប់ពី​ឆ្នាំ​ថ្មី​២០២០​នេះ​តទៅ​» ។

បើ​តាម​ហ្វេ​ស​ប៊ុ​ក​ដដែល​សម្តេច​ក៏​បាន​សរសេរ​ទៀត​ថា ស្រប​ពេល​ដែល​ពិធី​សែន​ចូល​ឆ្នាំ​ចិន​នឹង​ចូល​មក​ដល់​ថ្ងៃស្អែក ទី​២៤ មក​រា​នេះ គឺ​បងប្អូន​ខ្មែរ​ចិន និង​បងប្អូន​ខ្មែរ​មួយ​ចំនួន​ធំ​នៅ​ទូ​ទាំង​ប្រទេស​ក៏​បាន​ត្រៀម​រៀបចំ​ខ្លួន​រួច​ស្រេច​ហើយ ដើម្បី​ចូលរួម​អបអរសាទរ និង​សប្បាយ​រីករាយ​ក្នុង​ឆ្នាំ​ថ្មី​ទាំងអស់​គ្នា ។ សម្តេច​បន្ត​ថា តាម​រយៈ​ពិធីបុណ្យ​ទាន​ម្តង​ៗ គឺ​បាន​រឹតចំណង​មិត្តភាព មេត្រីភាព សាមគ្គីភាព​និង​ការ​ស្រឡាញ់​រាប់អាន និង​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​រវាង​ជាតិ​សាសន៍​យើង​ទូ​ទាំង​ប្រទេស​ដែល​កំពុង​រស់នៅ​សុខដុម​ក្រោម​ដំបូល​សន្តិភាព​ជាមួយ​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ