ឆ្ងល់​ថា បុរស​ម្នាក់​ចូល​កុដិ​ចាស់​ទុក​ចោល​​ធ្វើ​អ្វី លុះ​ព្រះ​អង្គ​និមន្ត​អើត​មើល ពុទ្ធោ​!


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​សង្ស័យ​​ថា ប្រហែល​រូប​គាត់​បែក​ថ្នាំ ព្រោះ​នៅ​សុខ​ៗ​បុរស​រូប​នេះ​ដើរ​ចូល​ក្នុង​កុដិ​ចាស់​ដែល​ទុក​ចោល លុះ​ព្រះសង្ឃ​និមន្ត​ទៅ​អើត​មើល​ស្រាប់តែ​ឃើញ​បុរស​រូប​នេះ​យក​ដុំឥដ្ឋ​វាយ​ក្បាល​ខ្លួនឯង បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្ទើរតែ​ខ្សោះ​ឈាម​ទៅ​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត​ផ្អើល​ចោមរោម​មើល នៅ​ចំណុច​វត្ត​ត្រពាំង​ឈូក ស្ថិត​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ។

តាម​ប្រភព​ពី​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ត្រពាំង​ឈូក មាន​សង្ឃដីកា​ថា មុន​ពេល​កើតហេតុ ព្រះ​សង្ឃ​បានឃើញ​ជន​រង​គ្រោះ​មាន​អាកប្បកិរិយា​ប្លែក​ៗ​សង្ស័យ​ថា បែក​ថ្នាំ បាន​ដើរ​ចូល​ទៅ​ក្នុង​កុដិ​ចាស់​ដែល​ទុក​ចោល​។ ពេល​នោះ​ព្រះសង្ឃ​ក៏​និមន្ត​ចូល​ទៅ​អើត​មើល​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​កំពុង​យក​ដុំឥដ្ឋ​១​ដុំ ដែល​គរ​នៅ​ក្នុង​វត្ត​នោះ​មក​វាយ​ទៅ​លើ​ក្បាល​ខ្លួនឯង​តែ​ម្តង​។

ព្រ​អង្គ​មាន​សង្ឃដីកា​បន្ត​ថា ពេល​នោះ​ព្រះសង្ឃ​បាន​ចូល​ទៅ​ឃាត់​កុំឱ្យ​វាយ​ដែរ តែ​ជន​រង​គ្រោះ​បាន​និយាយ​ថា បើ​មិន​ឱ្យ​វាយ​ក្បាល​ខ្លួនឯង​មាន​តែ​វាយ​ព្រះសង្ឃ​។ ភ្លាម​ៗ​នោះ​ព្រះសង្ឃ​ក៏​បាន​ទាក់ទង​ទៅ​ខាង​ប្រជា​ការពារ​ភូមិ និង​សមត្ថកិច្ច​ឱ្យមក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ព្រះ​អង្គ​មាន​សង្ឃដីកា​បន្ត​ទៀត​ថា បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ព្រម​ទាំង​ប្រជា​ការពារ​ភូមិ​បាន​ចុះ​មក​កន្លែង​កើតហេតុ ឃើញ​បុរស​ខាងលើ​នៅ​ក្នុង​កុដិ​ចាស់​មួយ​កន្លែង នៅ​វត្ត​ត្រពាំង​ឈូក ដោយ​បុរស​រូប​នេះ​ដេក​ស្ដូកស្ដឹង​នៅ​លើ​គ្រែ​ហូរ​ឈាម​ក្បាល​ជោគ​គ្រែ និង​ឈាម​ដក់​នៅ​ខាងក្រោម​។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​បាន​ទាក់​ទៅ​ខាង​ផ្នែក​រថយន្ដ​សង្គ្រោះ​មក​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង បាន​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ភ្លាម​ៗ​ផង ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ