ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​ហេតុផល​ដែល​លោក Tim Cook វិនិយោគ​លើ​ផលិតផល​ផ្កាឈូក​សម្រាប់​ងូតទឹក

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី និង​នាយក​ប្រតិបត្តិ​របស់ Apple គឺ​លោក ធី​ម ឃុ​ក (Tim Cook) ស្ទើ​តែ​មិន​វិនិយោគ​ពេលវេលា និង​ថវិកា​របស់​លោក​លើ​ផលិតផល​ដែល​មិន​មាន​ស្កាល​យីហោ​របស់…

លោក​មហាសេដ្ឋី និង​នាយក​ប្រតិបត្តិ​របស់ Apple គឺ​លោក ធី​ម ឃុ​ក (Tim Cook) ស្ទើ​តែ​មិន​វិនិយោគ​ពេលវេលា និង​ថវិកា​របស់​លោក​លើ​ផលិតផល​ដែល​មិន​មាន​ស្កាល​យីហោ​របស់ Apple ទាល់តែ​សោះ ។ ប៉ុន្តែ​ពេល​ដែល​លោក​បាន​សាកល្បង​ផលិតផល​គម្រូ​នៃ​ក្បាល​ផ្កាឈូក​សម្រាប់​ងូតទឹក​នៅ​កន្លែង​ហាត់​កីឡា​របស់​លោក​កាលពី ៥ ឆ្នាំ​មុន​មក លោក​បាន​ផ្លាស់​ប្តូរ​គំនិត ។

លោក ហ្វី​លី​ព វី​ន​ធើ (Philip Winter) ដែល​បាន​ជួយ​បង្កើត Nabia Shower Head ខាងលើ​បាន​នឹកឃើញ​គំនិត​នេះ​ពេល​ដែល​លោក​បាន​ផ្លាស់​ប្តូរ​លំនៅ​ដ្ឋា​ន​មក​កាន់ San Fransisco នៅ​ឆ្នាំ ២០១៤ ។ ផលិតផល​របស់​លោក​ជួយ​សន្សំ​ទឹក ប៉ុន្តែ​អនុញ្ញាត​ឲ្យ​មនុស្ស​រក្សា​កម្តៅ​បាន​ល្អ ។

ដើម្បី​បង្កើត​ផលិតផល​នេះ លោក វី​ន​ធើ បាន​ទៅ​បញ្ចុះបញ្ចូល​កន្លែង​ហាត់ប្រាណ​នៅ Silicon Valley ឲ្យ​សាកល្បង​ផលិតផល​របស់​លោក ហើយ​លោក​រង​ចាំ​ទទួល​ការ​ឆ្លើយ​តប​ពី​អ្នក​ប្រើប្រាស់ ។ ពេល​នោះ​លោក ឃុ​ក បាន​ប្រើប្រាស់​វា​បន្ទាប់​ពី​លំ​ហាត់ប្រាណ​ពេល​ព្រឹក​របស់​លោក ។

ពេល​នោះ​លោក ឃុ​ក ចាប់អារម្មណ៍​នឹង​ការ​ជួយ​ដល់​បរិស្ថាន ហើយ​លោក វី​ន​ធើ ក៏​បាន​ស្នើ​ឲ្យ​លោក ឃុ​គ វិនិយោគ​លើ​ផលិតផល​របស់​លោក ។ លោក ឃុ​ក ជឿជាក់​លើ​ផលិតផល​នេះ​ព្រោះ​ទីផ្សារ​នេះ​មិន​ទាន់​មាន​នវានុវត្តន៍​ថ្មី​ៗ​ច្រើន​ទេ ។ ជា​លទ្ធផល​ក្រុមហ៊ុន​នេះ​រក​បានការ​វិនិយោគ​ប្រមាណ ៨​លាន​ដុល្លារ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​ប្រាប់​ពី​ចំនួន​ដែល​លោក ឃុ​ក បាន​វិនិយោគ​ទេ ។

លោក វី​ន​ធើ បាន​ប្រាប់​ថា​លោក ឃុ​ក បាន​វិនិយោគ​ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក និង​បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​លោក​មិន​បាន​ទទួល​ជំនួយ​ផ្លូវការ​ពី​ក្រុមហ៊ុន Apple ទេ ។

យ៉ាងណា​ក្តី​លោក ឃុ​ក បាន​ចែករំលែក​ចំណេះដឹង​ដែល​លោក​រៀនសូត្រ​បាន​ពី​ការ​គ្រប់គ្រង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ជាងគេ​លើ​ពិភពលោក និង​បាន​ផ្តល់​យោបល់​លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ជំរុញ​ឲ្យ​មានការ​ផ្តោត​សំខាន់​ទៅ​លើ​បទ​ពិសោធន៍​របស់​អ្នក​ប្រើប្រាស់ ការ​ច្នៃ​ម៉ូ​ដ និង​ចិ​រ​ភាព​ជាដើម ។ ក្រៅពី​នោះ​ហើយ លោក ឃុ​ក បាន​ប្រាប់​ដល់​លោក​វី​ន​ធើ​ឲ្យ​រក​វិនិយោគិន​ដែល​ជឿជាក់​លើ​ផលិតផល​ពិតប្រាកដ មិនមែន​ជា​មនុស្ស​ដែល​គ្រាន់តែ​ចង់រក​ចំណូល​លឿន​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ