ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Vivian Hsu ថាដើរលើផ្លូវ​លំបាក​ទើបរកស្នេហ៍ពិតឃើញ

13 ឆ្នាំ មុន

កាល​ពី​ឆ្នាំ​មុន តារា​ភាព​​យន្ត​តៃ​វ៉ាន់​​នាង​​Vivian Hsu បាន​ប្រកាស​ថា នាង​នៅ​ទំនេរ​​បន្ទាប់​ពី​បាន​ចែក​ផ្លូវ​ជា​មួយ​តារា​ភាព​យន្ត​ហុង​​កុង Stephen Fung។ ក្នុង​អំឡុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​កន្លង​ទៅ​នាង Vivian Hsu ត្រូវ​គេ​ឃើញ​ណាត់​​ជួប​ជា​មួយ​​អ្នក​ជំនួញ​ឈ្មោះ Leo Ho ដែល​មាន​​អាយុ​​បង​​នាង​៥ឆ្នាំ ។​ ក្នុង​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់​​​មាន​គេ​ឃើញ​ពួក​​នាង​កាន់​ដៃ​គ្នា​ ដើរ​តាម​ផ្លូវ ក្រោយ​មក​ទៀត​នាង​បាន​ចំណាយ​ពេល​​នៅ​​ជា​​មួយ​គ្នា​ក្នុង​ភោជនីយដ្ឋាន​ជប៉ុន ​មួយ​។ នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ​អ្នក​ទាំង​ពីរ​បាន​ចូល​​រួម​កម្មវិធី​តន្ត្រី​មួយ​រួម​គ្នា។ លោក​លី​អូបាន​​និយាយ​ថា គាត់​ណាត់​ជួប​​ជា​មួយ​​​នាង ​Vivian Hsu និង​បាន​​ច្រៀង​​ជា​មួយ​នាង​​ផង​ដែរ ។ ពេល​​នោះ​នាង Vivian Hsu បាន​​សារភាព​ពី​ទំនាក់​​ទំនង់​របស់​ពួក​​នាង ។ តាម​​រយៈ​សារព័ត៌​មានតៃ​វ៉ាន់មួយ​ថា ក្រុម​​គ្រួសារ​របស់​លោក​លីអូ​មាន​ទស្សនៈ​អវិជ្ជមាន​ចំពោះ​នាង​ដោយសារ​ រូបភាព​ស្រាត​របស់​នាង​​ដែល​នាង​ថត​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ។ តែ​ក្នុង​កម្ម​​វិធី​​ដែល​​អ្នក​ទាំង​​ពីរ​បាន​ចូល​រួម​​លោក​​លីអូ​​និយាយ​ ថា ព័ត៌​​មាន​ស្តីពី​គ្រួសារ​របស់​នាង Vivian Hsu​ មាន​៨០​ភាគរ​យមិន​​ពិត ជា​ព័ត៌​មាន​សំរាម។

កាល​ពី​ឆ្នាំ​មុន តារា​ភាព​​យន្ត​តៃ​វ៉ាន់​​នាង​​Vivian Hsu បាន​ប្រកាស​ថា នាង​នៅ​ទំនេរ​​បន្ទាប់​ពី​បាន​ចែក​ផ្លូវ​ជា​មួយ​តារា​ភាព​យន្ត​ហុង​​កុង Stephen Fung។ ក្នុង​អំឡុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​កន្លង​ទៅ​នាង Vivian Hsu ត្រូវ​គេ​ឃើញ​ណាត់​​ជួប​ជា​មួយ​​អ្នក​ជំនួញ​ឈ្មោះ Leo Ho ដែល​មាន​​អាយុ​​បង​​នាង​៥ឆ្នាំ ។​ ក្នុង​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់​​​មាន​គេ​ឃើញ​ពួក​​នាង​កាន់​ដៃ​គ្នា​ដើរ​តាម​ផ្លូវ ក្រោយ​មក​ទៀត​នាង​បាន​ចំណាយ​ពេល​​នៅ​​ជា​​មួយ​គ្នា​ក្នុង​ភោជនីយដ្ឋាន​ជប៉ុន​មួយ​។ នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ​អ្នក​ទាំង​ពីរ​បាន​ចូល​​រួម​កម្មវិធី​តន្ត្រី​មួយ​រួម​គ្នា។ លោក​លី​អូបាន​​និយាយ​ថា គាត់​ណាត់​ជួប​​ជា​មួយ​​​នាង ​Vivian Hsu និង​បាន​​ច្រៀង​​ជា​មួយ​នាង​​ផង​ដែរ ។ ពេល​​នោះ​នាង Vivian Hsu បាន​​សារភាព​ពី​ទំនាក់​​ទំនង់​របស់​ពួក​​នាង ។ តាម​​រយៈ​សារព័ត៌​មានតៃ​វ៉ាន់មួយ​ថា ក្រុម​​គ្រួសារ​របស់​លោក​លីអូ​មាន​ទស្សនៈ​អវិជ្ជមាន​ចំពោះ​នាង​ដោយសារ​រូបភាព​ស្រាត​របស់​នាង​​ដែល​នាង​ថត​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ។ តែ​ក្នុង​កម្ម​​វិធី​​ដែល​​អ្នក​ទាំង​​ពីរ​បាន​ចូល​រួម​​លោក​​លីអូ​​និយាយ​ថា ព័ត៌​​មាន​ស្តីពី​គ្រួសារ​របស់​នាង Vivian Hsu​ មាន​៨០​ភាគរ​យមិន​​ពិត ជា​ព័ត៌​មាន​សំរាម។

ជាងនេះទៅទៀតលោកលីអូ ក៏មានព័ត៌​មាន​ចចាមអារ៉ាមស្តីពីទំនាក់ទំនងជាមួយតារាជា​ច្រើនដូចជា នាងAngela chang នាង​serena ​fang ​និងនាង yaoyao ជាដើម ។ ​ឆ្លើយតប​នឹង​ព័ត៌មាននោះក្រុមគ្រួសាររបស់​លោកប្រាប់ថា លោកមិនរៀបការជាមួយពួកគេណាម្នាក់ទេ ។លោកលីអូមានប្រាក់ប្រមាណ២១៧លាន​ដុល្លារ ។ យើងអាចយល់បានថា ពួកគេស្គាល់​គ្នាតាមរយៈមិត្តភក្តិ ។​
នៅចុងនៃ​កម្មវិធី​លោកលីអូបាន​ប្រាប់​ថា  «Vivian Hsu​មិនមែនជាប្រភេទមនុស្ស​ដែលចង់រៀបការចូលក្រុមគ្រួសារដែលមានទ្រព្យសម្បត្តិទេ ប្រសិនបើមិនពិតនាង​ប្រហែល​ជារៀបការជាយូរណាស់មកហើយ ។ ឪពុក​ម្តាយរបស់ខ្ញុំបានជួបនាង ហើយពួកគាត់មិន​មានប្រតិកម្មអ្វីឡើយ ។ គ្រាន់តែមានការព្រួយ​បារម្ភ​​ប៉ុណ្ណោះពួកគេមិនជំទាស់ទេ» ៕