ពេជ្រ សោភា លើកទឹកចិត្តអតីតកូនក្រុម The Voice Cambodia មួយរូបអោយរឹងមាំ ក្រោយជួបបញ្ហាគ្រួសារ
- ភ្នំពេញ
តារាចម្រៀងនាង ពេជ្រ សោភា បានបញ្ចេញសារលើកទឹកចិត្តដល់អតីតកូនក្រុមរបស់ខ្លួនក្នុងកម្មវិធី The Voice Cambodia នាង វ៉ាឌី ភាលី…
តារាចម្រៀងនាង ពេជ្រ សោភា បានបញ្ចេញសារលើកទឹកចិត្តដល់អតីតកូនក្រុមរបស់ខ្លួនក្នុងកម្មវិធី The Voice Cambodia នាង វ៉ាឌី ភាលី…
តារាចម្រៀងនាង ពេជ្រ សោភា បានបញ្ចេញសារលើកទឹកចិត្តដល់អតីតកូនក្រុមរបស់ខ្លួនក្នុងកម្មវិធី The Voice Cambodia នាង វ៉ាឌី ភាលី ឲ្យមានការភាពរឹងមាំឡើង បន្ទាប់បេក្ខនារីរូបនេះបានជួបបញ្ហាគ្រួសារយ៉ាងស្រួចស្រាលផ្អើលពេញបណ្តាញសង្គម ។
អតីតបេក្ខនារី TheVoice Cambodia រដូវកាលទី៣ បានបង្ហោះសារទម្លាយរឿងរ៉ាវគ្រួសារដែលជួបភាពរកាំរកូសខ្លាំង អមដោយរូបភាពប្រទូសរ៉ាយគ្នា ជាមួយនឹងស្វាមីតាមបណ្តាញសង្គម បន្ទាប់ពីដឹងថា ស្វាមីរបស់នាងបានលួចទាក់ទងស្រី រហូតសុំនាងលេងលះថែមទៀតផងដែរ ។
ក្រោយឃើញរឿងរ៉ាវមួយនេះ ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គមនោះ ក្នុងនាមជាអតីតគ្រូបង្ហាត់ម្នាក់នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ តារាចម្រៀងនាង ពេជ្រ សោភា បានបញ្ចេញសារលើបណ្តាញសង្គម ដោយបានលើកទឹកចិត្តទៅកាន់ វ៉ាឌី ភាលីង ឲ្យមានភាពរឹងមាំ និងញញឹមទៅមុខជាមួយនឹងរឿងថ្មី ។
ពេជ្រ សោភា បានបង្ហោះសារថា រឹងមាំណាអូនស្តាប់អោយបាន អូនមិនបានបាត់បងមនុស្សស្មោះទេ គេទេអ្នកបាត់បង់មនុស្សល្អ ពូកែ ឆ្លាត មួយទៀតដោះលែង ជូនពរគេចុះយើងអស់កម្មហើយ បងជឿថាភាលីរបស់បងអាចធ្វើបាន អូនមេម៉ាយអីឡូវឡូយណាស់ បើចង់យំ យំអោយអស់ប្រាប់ខ្លួនឯងថា ខ្ញុំជាហើយញញឹមដើរទៅមុខជាមួយនឹងរឿងថ្មីៗណា ។
ជាការកត់សម្គាល់អតីតបេក្ខនារី The Voice Cambodia នាង វ៉ាឌី ភាលី បានដាច់ចិត្តទម្លាយរឿងរ៉ាវផ្ទាល់ខ្លួន ដែលបានលាក់ទុកតាមរយៈសារបង្ហោះលើបណ្តាញសង្គមរៀបរាប់រឿងរ៉ាវទុក្ខលំបាកជុំវិញបញ្ហាគ្រួសារ ដែលជួបបញ្ហារកាំរកូសថា រឿងដែលកប់ទុកក្នុងចិត្តរយៈពេល៦ខែ ជាស្រីប្តីរត់ចោល កូន២ ដែលការពេញច្បាប់ ប្តីចេញទៅមានស្រី ទៅចោលខ្ញុំដោយមិនមានទំនួលខុសត្រូវ ទុកកូន ទុកប្រពន្ធ ចោលលុយធានាគាក៏មិនជួយបង់ លុយកូនរៀនក៏មិនរវល់ សូម្បីតែខលមកសួរសុខទុកម្តងក៏គ្មាន ។ នាងបញ្ជាក់ថា បងទៅបាត់ពីខ្ញុំរយៈពេល៦ខែហើយ នៅពេលដែរcallមកខ្ញុំគឺcallហៅខ្ញុំអោយទៅផ្តិតមេដៃលែងលះគ្នាសោះបងប្រាប់អោយខ្ញុំដោះលែងបង ទាំងដែលបងទៅបាត់ចោលខ្ញុំនឹងកូន ។
មិននឹកស្មានថា ៦ខែនេះ ខ្ញុំតែងតែមិនមាត់មិនករ ទោះដឹងរឿងបងនឹងស្រីរបស់បង ដែលកំពុងសប្បាយ មានក្តីសុខជាមួយគ្នាគ្រប់បែបយ៉ាង តែខ្ញុំនៅតែខំប្រឹងរកស៊ីគ្មានពេលសម្រាក ដើម្បីយកលុយមកចិញ្ចឹមកូន និងបង់លុយធានាគារដែលបងនឹងខ្ញុំយករួមគ្នា. ដឹងហើយថា ខ្ញុំចិញ្ចឹមកូនផង បង់សាលាកូនរៀនផង ខ្ញុំហត់ណាស់ ចង់បញ្ចប់ជីវិតខ្លួនឯងម្តងៗ តែឃើញមុខកូនទាំង ២ គិតបកមកវិញ ៕
ចែករំលែកព័តមាននេះ