ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធឆ្នាំរកា វក ឆ្លូវ មមែ មមី នឹងនាំលាភជូនប្តី និងកូនៗ

3 អាទិត្យ មុន

ប្តី​ប្រពន្ធ​ខ្លះ​ការ​ហើយ​ចេះ​តែ​មិន​ចុះសម្រុង​គ្នា​ ហើយ​រកស៊ី​មិន​ចម្រើន ខណ​:​ខ្លះ​ទៀត​រស់នៅ​យ៉ាងមាន​សុខ​ភ​មង្គល ​និង​កាន់តែ​មានទ្រព្យ​ ។ ថ្ងៃនេះ យើង​សូម​ជម្រាប​ជូន​ស្ត្រី​កើត​ឆ្នាំ​ចំនួន​៥​ ដែល​នឹង​អាច​នាំ​លាភ​ដល់​ប្តី​ និង​កូន​ៗ​ ។…

ប្តី​ប្រពន្ធ​ខ្លះ​ការ​ហើយ​ចេះ​តែ​មិន​ចុះសម្រុង​គ្នា​ ហើយ​រកស៊ី​មិន​ចម្រើន ខណ​:​ខ្លះ​ទៀត​រស់នៅ​យ៉ាងមាន​សុខ​ភ​មង្គល ​និង​កាន់តែ​មានទ្រព្យ​ ។

ថ្ងៃនេះ យើង​សូម​ជម្រាប​ជូន​ស្ត្រី​កើត​ឆ្នាំ​ចំនួន​៥​ ដែល​នឹង​អាច​នាំ​លាភ​ដល់​ប្តី​ និង​កូន​ៗ​ ។

A elegant family in white summer clothing walks hand in hand down a tropical paradise beach during sunset tme and enjoys their vacation time

ឆ្នាំរកា
មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំរកា ថ្វី​ត្បិត​តែ​រាង​ឆេវឆាវ​បន្តិច ប៉ុន្តែ​គេ​ជា​ប្រពន្ធ ដែល​អាចនាំលាភ​ធំ​ជូន​ប្តី និង​កូន​បាន ​។ ក្រោយ​រៀប​ការ​រួច នឹង​អាច​រស់​ក្នុង​ជីវភាព ដែល​ប្រៀប​ដូចជា សេដ្ឋីនី​អ​ញ្ចឹ​ង ​។ ដូចនេះ នរណា​ដែល​បាន​ដណ្តឹង​គេ​ជា​ប្រពន្ធ​ពិតជា​សំណាង​ខ្លាំង​ណាស់ ព្រោះ​អាច​រស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​សុភមង្គល​ ។

ឆ្នាំវក
នារី​ដែល​កើត​ក្នុង​ឆ្នាំវក ជា​ប្រពន្ធ​ដែល​ពូកែ​ក្នុង​ការ​មើលថែ​ទាំ​ផ្ទះ​ណាស់ ថែម​ទាំង​អាច លះបង់ គ្រប់យ៉ាង​ដើម្បី​ស្វាមី​ ។ ជា​ពិសេស គេ​ក៏​អាច​ជួយ​ដោះស្រាយ​បានបញ្ហា​គ្រប់​បែបយ៉ាង​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​នឹង​អាច​នាំ​បានទ្រព្យ​ក្រាស់​ណាស់​ជូន​ស្វាមី​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គ្រួសារ​រីករាយ​ខ្លាំង​តែ​ម្តង ​។

ឆ្នាំឆ្លូវ
មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ មានការ​តស៊ូ និង​អាច​ទ្រាំ​ការ​លំបាក​គ្រប់​បែប​យ៉ាង​។ ជា​ពិសេស គេ​កាន់តែ​ឆាប់​ខឹង នឹង​កាន់តែ​ឆាប់​មាន​លុយ​ចូល ព្រោះ​កើតមក​នាំ​ទ្រព្យ​ធំ​មក​ជាមួយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​អាច​នាំ​សំណាងល្អ​ជូន​ស្វាមី​ផង​ដែរ​។ ដូចនេះ គ្រួសារ​នឹង​មិន​ចេះ​ខ្វះ លុយ​ចាយ​ទៀត​ទេ​។

ឆ្នាំមមែ
នារី​ដែល​កើត​ក្នុង​ឆ្នាំមមែ ថ្វី​ត្បិត​តែ​ឆាប់​ឆេវឆាវ​ក៏​ពិតមែន ប៉ុន្តែ​លាភ​ល្អ​ៗ​តែងតែ​តាម​ជាប់ ជិត ខ្លួន​ជា​និច្ច​។ ជា​ពិសេស ក្នុង​ជីវិត​ក៏​មាន​ផ្កាយ​សំណាង​តាម​ជាប់​ជិត​ខ្លួន​ដែរ ដោយ​ធ្វើ​ឲ្យ​គេ​តែង តែ​ទទួល​បាន​ជោគជ័យ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទ្រព្យ​ដែល​មាន​ក្នុង​ឃ្លាំង​គឺ​រាប់​មិន​ចេះ អស់ នោះ​ឡើយ​។ ដូចនេះ អ្នក​នឹង​មិន​ចេះ​ជួបនឹង​ទុក្ខ​លំបាក​ទេ​។

ឆ្នាំមមី
មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំមមែ អាយុ​កាន់តែ​ច្រើន ប្រាក់​កាន់តែ​ចូល​មក​ក្បែរ​។ ជា​ពិសេស ក៏​អាច​ក្លាយជា​អ្នកមាន​ដោយ​មិនដឹង​ខ្លួន​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សមត្ថភាព​របស់ គេ​នឹង​អាច​ផលិត​បាន​សុទ្ធតែ​ប្រាក់​ក្រាស់​។ ដូចនេះ ជីវភាព​រស់នៅ​នឹង​អាច​ដាច់ គេ​បាន​គ្មាន​នរណា​ប្រៀប​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ