ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្ដែង Ma Dong Seok រៀបការហើយ ធ្វើឡើងជាលក្ខណៈឯកជន សូម្បីតែរូបថតក៏មិនបញ្ចេញឱ្យឃើញដែរ

4 អាទិត្យ មុន

(កូរ៉េខាងត្បូង)៖ យោងតាម គេហទំព័រ Wikitree តារាសម្តែង លោក Ma Dong Seok និងភរិយា…

(កូរ៉េខាងត្បូង)៖ យោងតាម គេហទំព័រ Wikitree តារាសម្តែង លោក Ma Dong Seok និងភរិយា Ye Jung Hwa បានប្រារព្ធពិធីមង្គលការរបស់ពួកគេនៅសណ្ឋាគារដ៏ល្បីល្បាញមួយក្នុងទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) កាលពីថ្ងៃទី២៦ ខែឧសភា។

ដោយ​សារ​ពិធី​មង្គលការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ជា​លក្ខណៈ​ឯកជន រូបភាព​កូន​កំលោះក្រមុំ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឡើយ មានតែតារាជាមិត្តជិតស្និទ្ធប៉ុណ្ណោះត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងនោះគេឃើញមានសិល្បករ សិល្បការិនីកូរ៉េល្បីៗមួយចំនួនបានចូលរួមនិងថតរូបក្នុងកន្លែងរៀបចំពិធី​ដ៏​ប្រណិត។

ក្នុងនោះតារាសម្តែងលោក Son Seok Gu ក៏បានបង្ហោះរូបអមជាមួយនឹងឃ្លាថា ពិធី​មង្គលការ​របស់ Ma Dong Seok។

តាមរយៈរូបភាពនេះ យើងអាចមើលឃើញថាកន្លែងដែលពិធីនេះរៀបចំពិតជាស្រស់ស្អាតចំណែកចំនួនភ្ញៀវត្រូវបានគេនិយាយថាមិនច្រើនទេ ហើយភ្ញៀវដែលចូលរួមក៏ត្រូវបានហាមប្រាមមិនឱ្យថតរូបកូនកម្លោះក្រមុំបង្ហោះដែរ។

Ma Dong Seok និង Ye Jung Hwa បានប្រកាសពីទំនាក់ទំនងរបស់ពួកគេក្នុងឆ្នាំ២០១៦។ នៅឆ្នាំ២០២១ ពួកគេបានចុះបញ្ជីអាពាហ៍ពិពាហ៍ គ្រោងនឹងរៀបចំពិធីមង្គលការក្នុងពេលឆាប់ៗនេះ ប៉ុន្តែត្រូវពន្យារពេលគម្រោងរបស់ពួកគេ ដោយសារតែជំងឺរាតត្បាត Covid-19 ហើយកាលវិភាគរបស់ពួកគេទាំងពីររវល់ពេកក៏ពន្យាពេលមកឆ្នាំ២០២៤នេះវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ