ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ទេសចរណ៍​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​ហើយ​​គឺ«​ខ្លោង​ទ្វារ​មេឃ​»​

3 ខែ មុន
  • កំពត

ខេត្តកំពត ​៖ តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ «​ខ្លោងទ្វារ​មេឃ» ​និង​«តំបន់​ថ្ម​ប្រាសាទ» ​​មាន​ភាព​ទាក់ទាញ​អ្នក​ទេសចរ​ចង់​មក​ទស្សនា​ដោយសារ​មាន​ដុំ​ថ្ម ​និង​អា​កាស​ធាតុ​ត្រជាក់​ស្រួល​។ អ្នក​ទេសចរដែល​ទៅ​ទស្សនា​នៅ​កន្លែង​ខ្លោងទ្វា​រមេឃ​នៅ​ពេល​ទៅ​ដល់​អាច​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ នឹង​ប្រាថ្នា​នូវ​អ្វី​ដែល​ល្អ រួច​បោះបង់​ចោល​នូវ​រឿង​អាក្រក់​ដែល​កើត​ចំពោះ​ខ្លួន​នៅ​ទីនោះ​បាន​។…

ខេត្តកំពត ​៖ តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ «​ខ្លោងទ្វារ​មេឃ» ​និង​«តំបន់​ថ្ម​ប្រាសាទ» ​​មាន​ភាព​ទាក់ទាញ​អ្នក​ទេសចរ​ចង់​មក​ទស្សនា​ដោយសារ​មាន​ដុំ​ថ្ម ​និង​អា​កាស​ធាតុ​ត្រជាក់​ស្រួល​។

អ្នក​ទេសចរដែល​ទៅ​ទស្សនា​នៅ​កន្លែង​ខ្លោងទ្វា​រមេឃ​នៅ​ពេល​ទៅ​ដល់​អាច​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ នឹង​ប្រាថ្នា​នូវ​អ្វី​ដែល​ល្អ រួច​បោះបង់​ចោល​នូវ​រឿង​អាក្រក់​ដែល​កើត​ចំពោះ​ខ្លួន​នៅ​ទីនោះ​បាន​។

លោក ធឿ​ន ប៊ុ​ន​ថន​ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុន សុខា​អូ​ថែ​ល ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ខ្លោងទ្វារ​មេឃ​ជា​កន្លែង​មួយ​ដែល​មាន​អត្ថន័យ​សំខាន់​វិសេសវិសាល​ណាស់​គឺជា​កន្លែង​ឋាន​សួ​រ៍រ​វាង​មនុស្សលោក​នឹង​ទេវតា​។

លោក​បញ្ជាក់​ថា​ អី​ញ្ចឹ​ង​កន្លែង​នេះ​ជា​កន្លែង​បែងចែក​រវាង​មនុស្សលោក​និង​ទេវតា ហើយ​តាម​អត្ថន័យ​ដូនតា​យើង​និយាយ​ត​គ្នា​មក​តំណាល​ថា ​ជីវិត​មនុស្ស​យើង​តែងតែមាន​បញ្ហា​ឧបសគ្គ ខ្លះ​តិច​ច្រើន ។​ តែ​កន្លែង​នេះ ​ដូនតា​យើង​និយាយ​ថា ​ជា​កន្លែង​ដែល​ជម្រុះ​រឿង​អាក្រក់​ទាំងឡាយ​ឲ្យ​អស់​។ ពេល​បួងសួង​រួច​ហើយ យើង​ឆ្លង​កន្លែង​នឹង​នោះ​សេចក្តី​ដែល​យើង​ប្រាថ្នា​ក​នឹង​ចូល​មក ​។

បើ​តាម​ការ​និយាយ​ពី​លោក ធឿ​ន ប៊ុ​ន​ថន​ បាន​លើក​ឡើង​ទៀត​ថា​ ពេល​ខ្លោង​យើង​នឹង​ប្តូរ​បាន​នូវ​អាកាសធាតុ​ត្រជាក់​ខ្យល់អាកាស​ត្រជាក់​ចង់​គយគន់​។ លោក​បាន​បន្ថែម​ថា​ មិន​ថា​តំបន់​ថ្ម​ប្រា​សាទ និង​តំបន់​ខ្លោងទ្វារ​មេឃ​ទេ​ សុទ្ធតែ​ជា​តំបន់​ដែល​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ចង់ទៅ​ទស្សនា​​ ព្រោះថា​ តំបន់​ទាំងនេះ ​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ពោល​គឺ​តំបន់​ថ្ម​ប្រាសាទ​អាច​ជា​កន្លែង​មួយ​ដែល​កាលពីដើម​ឡើយ​ជា​សមុទ្រ​ ព្រោះថា​នៅ​ទី​នេះ​មាន​ខ្សាច់​ស​ក្បោះ​ដែល​មិន​គួរ​ឲ្យ​ថា​ ខណៈ​នេះ​មាន​ដំ​ថ្ម​ផុស​ចេញ​ជា​រូ​បរាង្គ​ច្រើន​ប្រទេស​។

អ្នក​ដែល​ទៅ​ទស្សនា​តំបន់​ខ្លោងទ្វារ​មេឃ​នេះ​បាន​នាំ​គ្នា​និយាយ​ថា​ ពិត​អាកាសធាតុ​ត្រជាក់​ចង់​មក​ទស្សនា​គយគន់​ស្រូបខ្យល់​បរិសុទ្ធ​មែន ។ ​ពិសេស​នោះ ​ខ្យល់​ទាំងនោះ​បាន​បក់​មក​ពី​ជ្រលង​ភ្នំ​ជា​ច្រើន​ដែល​សំបូរ​ដោយ​ព្រៃឈើ​។

អ្នក​ទេសចរណ៍​ដែល​ទៅ​ដល់​ក៏​បាន​លើក​ឡើង​ទៀត​ថា ​តំបន់​ខ្លោងទ្វារ​មេឃ​នេះ​មាន​ដុំ​ថ្ម​ដែល​យើង​អាច​មើលទៅ​ដូច​ជា​រូ​បរាង្គ​សត្វ​ផ្សេង​ដែល​ផុស​ចេញ​ដោយ​ធម្មជាតិ​ដែល​គួ​ឲ្យ​នឹក​ស្មាន​។ ​
លើស​ពី​នេះ​ មាន​ដើម​ស្រួល​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​ផង​ដែរ​។

សូម​ជម្រាប​ថា ​នៅ​លើ​ភ្នំ​បូកគោ​មាន​កន្លែង​សម្រាប់​អ្នកទេសចរ​​​ទៅ​ទស្សនា​ច្រើន​ដូច​កន្លែង ដូច​ជា​កន្លែង​សមាធិ ,​សួន​បន្លែរ ,​ច​ម្ការ​​ស្តូ​​ប៊ឺ​រី , តំបន់​វាលស្រែ​១០០ ,​តំបន់​វា​ស្រែ​៥០០ ,​តំបន់​ពពក​វិល​, កន្លែង​រូប​ព្រ​ហ​ពុទ្ធបដិមា​កម្ពស់​១០៨​ម៉ែត្រ និង​តំបន់​ជា​ច្រើន​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ