ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​នៅ​កម្ពុជា ​ជំរុញ​ឱ្យ​អតីត​មេដឹកនាំ​សហជីព ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​ ណា​ហ្កា​វើ​ល​ដ៍ ​ប្តឹង​ទៅ​តុលាការ ​បើ​ចង់​ដោះស្រាយ​ពិតប្រាកដ ហើយ​គ្មាន​របៀបវារៈ​ក្រោយខ្នង

42 នាទី មុន

រាជធាភ្នំពេញ​ ៖ សហជីព​នៅ​កម្ពុជា​បាន​ជំរុញ​ឱ្យ​អតីត​មេដឹកនាំ​សហជីព​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​ណា​ហ្កា​វើ​ល​ដ៍ ប្ដឹង​ទៅ​តុលាការ​ប្រសិនបើ​ពួក​គេ​គោរព​នីតិរដ្ឋ ហើយ​បញ្ឈប់​សកម្មភាព​តវ៉ា​ឬ​ការ​ស្នើ​សុំ ដែល​បាន​ដោះស្រាយ​រួច​ចប់​សព្វគ្រប់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​មុខមាត់ និង​កិត្តិយស​របស់​ប្រទេស​ជាតិ​ ។ ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ដោយសារ​តែ​ក្រុម​អ្នកស្រី…

រាជធាភ្នំពេញ​ ៖ សហជីព​នៅ​កម្ពុជា​បាន​ជំរុញ​ឱ្យ​អតីត​មេដឹកនាំ​សហជីព​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​ណា​ហ្កា​វើ​ល​ដ៍ ប្ដឹង​ទៅ​តុលាការ​ប្រសិនបើ​ពួក​គេ​គោរព​នីតិរដ្ឋ ហើយ​បញ្ឈប់​សកម្មភាព​តវ៉ា​ឬ​ការ​ស្នើ​សុំ ដែល​បាន​ដោះស្រាយ​រួច​ចប់​សព្វគ្រប់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​មុខមាត់ និង​កិត្តិយស​របស់​ប្រទេស​ជាតិ​ ។

ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ដោយសារ​តែ​ក្រុម​អ្នកស្រី ឈឹ​ម ស៊ី​ថរ នៅ​តែ​បន្ត​ប្រមូលផ្ដុំ​គ្នា​តវ៉ា និង​ដាក់​ញត្តិ​ជា​បន្តបន្ទាប់​អូស​បន្លាយ​រយៈពេល​ប្រមាណ ៤​ឆ្នាំ​មក​ហើយ ខណៈ​ករណី​របស់​ពួក​គេ​ត្រូវ​បាន​ដោះស្រាយ ២៧​លើក តែ​ពួក​គេ​មិន​ព្រម​ទទួលយក ស្រប​ពេល​ដែល​បុគ្គលិក​ប្រមាណ ១ ៦០០​នាក់ បាន​យល់ព្រម​ទទួលយក ប៉ុន្តែ​ដោយឡែក នៅ​សល់​ប្រមាណ​ពី ៥០ ទៅ ៦០​នាក់​ប៉ុណ្ណោះ បន្ត​តវ៉ា​ធ្វើ​ខុស​នីតិវិធី​។ ម្យ៉ាងទៀត ក្រុម​ដដែល​នេះ បាន​ទាត់​ចោល​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដែល​ជា​យន្តការ​ត្រីភាគី​ដោយ​ពួក​គេ​ជា​អ្នក​ជ្រើសរើស​។​។

លោក អ៊ុ​ន ដា​រ៉ា ប្រធាន​សហភាព​សហជីព​កម្ពុជា​ពន្លឺ​កម្មករ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែមករា​នេះ​ថា ការ​ដោះស្រាយ​ករណី​ក្រុម​អ្នកស្រី ឈឹ​ម ស៊ី​ថរ ត្រូវ​បាន​ធ្វើ​ឡើងជា​ច្រើន​លើក​ច្រើន​សារ ដោយ​មានការ​ចូលរួម​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​ចំពោះ​ការ​តវ៉ា​ដោយ​គ្មាន​មូលដ្ឋាន បំពាន​ទៅ​លើ​ច្បាប់ ក៏​ដូច​ជា​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​ច្បាប់ ស្ដី​ពី​ការងារ​និង​ច្បាប់​ស្ដី​ពី​សហជីព​នោះ អាច​បង្ក​ឱ្យ​មានការ​យល់​ច្រឡំ​ដល់​សាធារណជន ព្រមទាំង​អាច​ប៉ះពាល់​ដល់​រូបភាព​នៃ​បរិយាកាស​ការងារ ការ​គោរព​ច្បាប់ និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​មក​ដល់​ម៉ោង​នេះ​គឺ ២៧​លើក​ហើយ ហើយ​ប្រសិនបើ​ពួក​គាត់​នៅ​តែ​កើតទុក្ខ​មិនសូវ​សុខចិត្ត ពួក​គាត់​គួរ​គប្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ទៅ​តុលាការ ដើម្បី​ធ្វើការ​ដោះស្រាយ​វិវាទ​នេះ​» ​។

លោក អ៊ុ​ន តារា បញ្ជាក់​ថា ក្រុម​អ្នកស្រី ឈឹ​ម ស៊ី​ថរ មិនមែន​ជា​បុគ្គលិក និង​មិនមែន​ជា​តំណាង​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណា​ហ្កា​វើ​ល​ដ៍​ទៀត​ទេ ដូច្នេះ​ពួក​គេ​គួរតែ​ប្រើ​នីតិវិធី​ច្បាប់​ផ្សេង​ទៀត ដូច​ជា​អាច​ប្ដឹង​ទៅ​តុលាការ និង​យន្ដការ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់ នោះ​ទើប​ជា​ការ​គោរព​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​។

ចំណែក​លោក ហង្ស រ៉ា​វី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា មាន​ប្រសាសន៍​ដែរ​ថា ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ បាន​ដោះស្រាយ​ករណី​ក្រុម​អ្នកស្រី ឈឹ​ម ស៊ី​ថរ រហូត​ដល់ ២៧​លើក​នេះ គឺជា​ចំនួន​ដ៏​ច្រើន ហើយ​ការ​ដែល​បន្ត​តវ៉ា​ផ្ទុយ​ពី​លក្ខខណ្ឌ​ការងារ និង​នីតិវិធី​ដោះស្រាយ​នេះ គឺ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា សកម្មភាព​អ្នកស្រី ឈឹ​ម ស៊ី​ថរ ហាក់​មាន​ចរិត​មួយ​ដែល​មាន​សេណា​រី​យ៉ូ​ពីក្រោយ ជួយ​ឧបត្ថម្ភ​គាំទ្រ​។ មេ​សហជីព​រូប​នេះ​កត់​សម្គាល់ថា ប្រសិនបើ​ពួក​គេ​តវ៉ា​រាប់​ឆ្នាំ ហើយ​មិន​ធ្វើ​ការងារ​ផ្សេង តើ​ពួក​គេ​ទទួល​បាន​ថវិកា​មកពីណា​ដើម្បី​ចំណាយ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​ការ​ធ្វើ​សកម្មភាព​តវ៉ា​នេះ​។

លោក​ថ្លែង​ថា​៖ «​ការ​តវ៉ា​នេះ ខ្ញុំ​គិត​ថា កុំ​ដើម្បី​តែ​ប្រយោជន៍​ពី​បរទេស ឬ​ក៏​ប្រយោជន៍​នយោបាយ​ដ៏​កខ្វក់​ពីក្រោយ​ខ្នង បន្ត​តវ៉ា​ដែល​ធ្វើ​ប៉ះពាល់​ជា​រួម​ដល់​ប្រទេស​កម្ពុជា ប៉ះពាល់​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​កម្ពុជា ទាំងមូល​នោះ​ទេ​»​។

លោក ហង្ស រ៉ា​វី ក៏​បាន​ជំរុញ​ឱ្យ​ក្រុម​អ្នកស្រី ឈឹ​ម ស៊ី​ថរ ចូលរួម​គោរព​នីតិវិធី​ច្បាប់​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​បញ្ឈប់​ការ​ទាមទារ​ដែល​ផ្ទុយ​ពី​នីតិវិធី​ច្បាប់ ហើយ​ក៏​បាន​ផ្ដល់​យោបល់​ឱ្យ​ពួក​គេ ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ប្រសិនបើ​យល់​ឃើញ​ថា ការ​ដោះស្រាយ​ទាំង ២៧​លើក​នោះ ពុំ​អាច​ផ្ដល់​នូវ​យុត្តិធម៌ និង​ផលប្រយោជន៍​ជូន​ក្រុម​របស់​ខ្លួន​នោះ ​៕ អត្ថបទសហការ