រាជធានីភ្នំពេញ ៖ អ្នកនាង នៅ សូនីតា បានលើកឡើងពីហេតុផលដ៏សំខាន់មួយដែលនាំអោយនាងយល់ព្រមចូលរួមថតភាពយន្តឡើងវិញ បន្ទាប់ពីនាងតាំងចិត្តឈប់ពីអាជីពមួយនេះអស់ជាច្រើន ក្រោយមានគ្រួសារ ។
ហេតុផល គឺនាងយល់ឃើញថា រឿងសោកនាដកម្មភ្នំខ្មោច គឺជារឿងប្រវត្តិសាស្ត្រមួយ សម្រាប់កម្ពុជា សមស្របទៅស្ថានភាពដែលថៃបានឈ្លានពានកម្ពុជា ។ នៅ សូនីតា បានលើកឡើងថា ដឹងថា អំឡុងពេលដែលមានស្វាមីហើយ គឺខ្ញុំលែងទទួលថតរឿងហើយ តែសំរាប់រឿងប្រវត្តិសាស្ត្រមួយនេះខ្ញុំទទួលថតដោយឥតអល់អែក ។
នាងខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានធនធានទាំងអស់សូមចូលរួមចំណែកក្នុងការកក់សំបុត្រទុកជាមុន ដើម្បីចែកដល់បុគ្គលិក និង fan fan ព្រោះខ្សែភាពយន្តប្រវត្តិសាស្ត្រមួយនេះ ត្រូវការចំណាយដើមទុនច្រើន ដើម្បីអោយទទួលបាននូវគុណភាពខ្ពស់មិនចាញ់កុនបរទេសនោះឡើយ ។
នាងបញ្ជាក់ថា ផលិតករគាត់មានឆន្ទះ ក្តីស្រលាញ់ លើកតំកើងខ្ពស់ណាស់ បើគាត់មិនមានធាតុអស់នោះទេ ម្លោះមិនអាចស៊ូផលិតខ្សែភាពយន្តនេះបាននោះទេ ។ នាងថា ខ្ញុំបានទៅថតផ្ទាល់មើលឃើញអំពីក្រុមការងារ ការរៀបចំឧបករណ៍ផ្សេងៗ សំរិតសំរាំងមិនអោយប្រាស់ចាកអ្វីដែលជាការពិតនោះឡើយ ខ្ញុំមានមោទកភាពដែលវត្តមាននាងខ្ញុំក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រមួយនេះ ។
ខ្ញុំមានតែការលើកទឹកចិត្តបងប្រុស សូមបងតស៊ូបន្តទៀត ក្តីសង្ឃឹមរបស់បងនឹងជំនះមកនូវភាពជោគជ័យនៅក្នុងពេលឆាប់ៗនេះ សូមចូលរួមគាំទ្រទាំងអស់គ្នាក្នុងរឿងប្រវត្តិសាស្ត្រ «សោកនាដកម្មភ្នំខ្មោច» ផលិតដោយផលិតកម្ម អិលឌី LD ។
ជាការកត់សម្គាល់ ភាពយន្តខ្នាតធំ រឿងសោកនាដកម្មភ្នំខ្មោច ត្រូវបានលោក លៀក លីថា ចាងហ្វាងផលិតកម្ម LD ក្រោមទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ លោក លៀក លីដា បានលើកឡើងថា ភាពយន្តមួយនេះត្រូវការចំណាយថវិកាច្រើន ក្នុងពេលលោកមានការខ្វះខាតនៅក្នុងការផលិត ។
យ៉ាងណា បើតាមផលិតកររូបនេះហត់យ៉ាងណាខ្វះយ៉ាងណាក៏ព្យាយាមបញ្ចប់ ខ្ញុំតែងតែសាទរនិងកោតសរសើរចំពោះស្នាដៃផលិតភាពយន្តល្អៗរបស់អ្នកផលិតទូទាំងពិភពលោក ប៉ុន្តែខ្ញុំមានមោទនភាពចំពោះក្រុមការងាររបស់ខ្ញុំ ដែលធ្វើការងារក្នុងសម្ពាធថវិកាមានកំរិត ប៉ុន្តែលទ្ធផលនិងទំហំការងារគឺថា អាចទទួលយកបានទាំងក្នុងនិងក្រៅប្រទេស ៕
ចែករំលែកព័តមាននេះ