ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ឆ្នាំ​២០២៥ សហគ្រាស​នៅ​កម្ពុជា​កើន ​ដល់​៤,៦​ម៉ឺន​ ដែល​ផ្ដល់​ការងារ​ ដល់​កម្មករនិយោជិត​ជាង ​២,១៤​លាន​នាក់

5 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២៥​នេះ កម្ពុជា​មាន​រោងចក្រ សហគ្រាស សរុប​ចំនួន ៤,៦​ម៉ឺន​សហគ្រាស ដែល​ផ្ដល់​ការងារ​ដល់​កម្មករនិយោជិត​សរុប​ប្រមាណ ២,១៤​លាន​នាក់​។…

រាជធានី​ភ្នំពេញ​ ៖ គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២៥​នេះ កម្ពុជា​មាន​រោងចក្រ សហគ្រាស សរុប​ចំនួន ៤,៦​ម៉ឺន​សហគ្រាស ដែល​ផ្ដល់​ការងារ​ដល់​កម្មករនិយោជិត​សរុប​ប្រមាណ ២,១៤​លាន​នាក់​។ នេះ​បើ​យោង​តាម លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

លោក​បាន​បន្ត​ឱ្យ​ដឹង​ថា រោងចក្រ និង​សហគ្រាស​ទាំងនោះ​ត្រូវ​បាន​បែងចែក​ទៅ​តាម​វិស័យ​សំខាន់​ៗ រួម​មាន វិស័យ​កសិកម្ម​ចំនួន ៣៨៦, វិស័យ​ឧស្សាហកម្ម​ចំនួន ៧ ៥៦៥, វិស័យ​កម្មន្តសាល​មាន ៤ ៩៦៤ និង​វិស័យ​កាត់ដេរ​ចំនួន ១ ៨៦៧ សហគ្រាស​ ។

លោក​បាន​គូសបញ្ជាក់​ថា ការ​កើនឡើង​ចំនួន សហគ្រាស ក្រុមហ៊ុន រោងចក្រ ជា​បន្តបន្ទាប់​នេះ គឺជា​សញ្ញា​វិជ្ជមាន ដែល​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​ចិត្ត​របស់​អ្នក​វិនិយោគ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បណ្ដុះបណ្ដាល​កម្លាំង​ពលកម្ម​ជំនាញ ​។

បើ​តាម​អ្នកនាំពាក្យ​ដដែល បច្ចុប្បន្ន​កម្ពុជា​នៅ​មានឱកាស​ការងារ​ជាង ៨ ម៉ឺន​កន្លែង​ទៀត​សម្រាប់​បងប្អូន ប្រជាពលរដ្ឋ ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​។ ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ ក៏​បាន​អំពាវនាវ​ដល់ អ្នក​ស្វែងរក​ការងារ ជា​ពិសេស បងប្អូន​អតីត​ពលករ អាច​ទំនាក់ទំនង​មក​កាន់​លេខ ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បម្រើ​ការ ៧ ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍​ ៕ អត្ថបទសហការ