ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួង​ការងារ អំពាវនាវ​ដល់​កម្មករ​-​និយោជិត​ទាំងអស់ សូម​ទាក់ទង​លេខ ១២៨៦ ក្នុង​ករណី​មាន​បញ្ហា​ ដើម្បី​ឱ្យ​ក្រសួង​អន្តរាគមន៍​បាន​លឿន​រហ័ស​ជូន​បងប្អូន

4 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​បងប្អូន​កម្មករ​-​និយោជិត​ទាំងអស់ ឱ្យ​បាន​លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព​នោះ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​បងប្អូន​ទាក់ទង​មក​លេខ ១២៨៦ ដែល​ជា​លេខ…

​រាជធានីភ្នំពេញ​ ៖ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​បងប្អូន​កម្មករ​-​និយោជិត​ទាំងអស់ ឱ្យ​បាន​លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព​នោះ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​បងប្អូន​ទាក់ទង​មក​លេខ ១២៨៦ ដែល​ជា​លេខ Hotline របស់​ក្រសួង​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ ខែមករា​នេះ​ថា «​នៅ​ពេល​បងប្អូន​កម្មករ​-​និយោជិត មាន​បញ្ហា​ទាក់ទង​នឹង​លក្ខខណ្ឌ​ការងារ ច្បាប់​ការងារ ការ​រំលោភសិទ្ធិ ឬ​ការ​ជេរ​ប្រមាថ​ណាមួយ​នោះ សូម​បងប្អូន​ទាក់ទង​មក​ក្រសួង​ការងារ តាម​រយៈ​លេខ Hotline ១២៨៦ ដែល​ធ្វើការ ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧​ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍​» ​។

លោក​បាន​បន្ត​ថា នៅ​ពេល​ទទួល​បាន​ព័ត៌មាន ឬ​សំណើ​ពី​បងប្អូន​កម្មករ​-​និយោជិត​ភ្លាម ក្រសួង​ការងារ នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ទៅ​អន្តរាគមន៍​សម្របសម្រួល​ដោះស្រាយ​ជូន​ដោយ​លឿន​រហ័ស មាន​ប្រសិទ្ធភាព យុត្តិធម៌ និង​ស្រប​តាម​ច្បាប់​ជា​ធរមាន​។

ជាមួយ​គ្នា​នេះ លោក ស៊ុន មេ​សា ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ​-​និយោជិត​ទាំងអស់ សូម​ចៀសវាង​នូវ​ការ​តវ៉ា​ខុស​នីតិវិធី ឬ​បិទផ្លូវ​សាធារណៈ នៅ​ខណៈ​ដែល​មិន​ទាន់​បាន​ទាក់ទង​មក​ក្រសួង​ការងារ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ជូន​នៅឡើយ​។

អ្នកនាំពាក្យ​ដដែល ក៏​បាន​លើក​ឡើង​ថា សូម​បងប្អូន​ជឿ​ទុកចិត្ត​មក​លើ​យន្ដការ​សម្របសម្រួល​ដោះស្រាយ​របស់​ក្រសួង​ការងារ ហើយ​ប្រគល់​បញ្ហា​របស់​បងប្អូន​ឱ្យ​មន្ត្រី​ជំនាញ​ដោះស្រាយ​ជូន ដោយ​លោក​ថា សំណូមពរ និង​បញ្ហា​របស់​កម្មករ​-​និយោជិត គឺ​ក្រសួង​ការងារ​តែងតែ​យកចិត្តទុកដាក់​ដោះស្រាយ ឱ្យ​បាន​លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព ​៕ អត្ថបទសហការ