ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្នាំមមែ រោង វក ឆ្លូវ និង​កុរ លុយ​នឹង​ចូល​ច្រើន​នៅ​ពាក់កណ្តាល​ជីវិត

2 ខែ មុន
  • ភ្នំពេញ

បើ​ឥឡូវ​អ្នក​មិន​ទាន់​មាន​លុយ​ច្រើន​ទេ កុំ​អស់សង្ឃឹម​។ មនុស្ស​ឆ្នាំ មមែ រោង វក ឆ្លូវ និង កុរ នឹង​អាច​ក្លាយជា​អ្នក​មាននៅ​ពាក់កណ្តាល​ជីវិត​។…

បើ​ឥឡូវ​អ្នក​មិន​ទាន់​មាន​លុយ​ច្រើន​ទេ កុំ​អស់សង្ឃឹម​។ មនុស្ស​ឆ្នាំ មមែ រោង វក ឆ្លូវ និង កុរ នឹង​អាច​ក្លាយជា​អ្នក​មាននៅ​ពាក់កណ្តាល​ជីវិត​។

ឆ្នាំមមែ

បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំមមែ មានការ​តស៊ូ​ខ្ពស់​ណាស់ ថែម​ទាំង​អាច​ពឹងពាក់​បាន​ផង​ដែរ​។ ជា​ពិសេស នឹង​មាន​អ្នក​ចេញ​មុខ​ជួយ ដោយ​ជួយ​ឲ្យ​ការងារ​រលូន​ខ្លាំង​ណាស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ផល​ដែល​បាន​ពី​ការ​ប្រកប​របរ​រកស៊ី​ក៏​ខ្ពស់​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្នុង​ឃ្លាំង​ទ្រព្យ​របស់​អ្នក​កើន​ទ្រព្យ​ដែល​ធំ​ៗ​ច្រើន​ណាស់​។

ឆ្នាំរោង

អ្នក​ដែល​កើត​ក្នុង​ឆ្នាំរោង មិន​ថា​ធ្វើ​ការងារ​អ្វី​ទេ​គឺ​ម៉ត់ចត់ និង​យកចិត្តទុកដាក់​ខ្លាំង​ណាស់​។ ជា​ពិសេស លាភ​ល្អ​ៗ​ក៏​នាំ​គ្នា​សម្រុក​មក​រក​អ្នកផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មនុស្ស​អាក្រក់​នឹង​ចាក​ឆ្ងាយ​ពី​អ្នក ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ជួប​គ្រោះ​នោះ​ឡើយ​។ ដូចនេះ អ្នក​នឹង​អាច​ធ្វើ​ឲ្យ​ឃ្លាំង​ទ្រព្យ​រីក​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ​នោះ​ទេ​។

ឆ្នាំវក

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំវក មាន​ខួរក្បាល​ដ៏​រស​រវើក ថែម​ទាំង​ពោរពេញ​ដោយ​គំនិតល្អ​។ ជា​ពិសេស ឲ្យ​តែ​ឱកាស​ចូល​មក​ហើយ​អ្នក​ចាប់​ជាប់ នោះ​នឹង​អាច​ទទួល​បាន​លុយ​ដែល​ចាយ​មិន​ចេះ​អស់នោះ​ទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ជីវភាព​របស់​អ្នក​នឹង​កាន់តែ​ប្រែ​កាន់តែ​ល្អ​។ ដូចនេះ អ្នក​នឹង​អាច​រស់នៅ​ក្នុង​ជីវភាព​ដែល​រីករាយ​ខ្លាំង​ណាស់​។

ឆ្នាំឆ្លូវ

បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ នឹង​អាច​គេច​ផុត​ពី​ឧបសគ្គ​គ្រប់​បែប​យ៉ាង​។ ជា​ពិសេស ក៏​មាន​អ្នក​តាម​ជួយ​គ្រប់​ការងារ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ផ្លូវ​ដែល​អាច​ដើរ​ចូល​ទៅ​ក្នុង​ផ្លូវ​ដែល​សម្បូរ​ទៅ​ដោយ​ប្រាក់ អ្នក​នឹង​អាច​ដើរ​ចូល​ទៅ​យ៉ាង​ស្រួល​។ ដូចនេះ អ្នក​នឹង​មាន​លុយ​ចាយ​ឡើង​ពេញដៃ​តែ​ម្តង​។

ឆ្នាំកុរ

អ្នក​ដែល​កើត​ក្នុង​ឆ្នាំកុរ តែងតែមាន​ទេវតា​តាម​ថែរក្សា​ជា​និច្ច​។ ជា​ពិសេស ក៏​អាច​ប្រឹងប្រែង​ទទួល​បាន​ប្រាក់​ក្រាស់​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​នឹង​អាច​រស់​ក្នុង​ជីវភាព​ដែល​គ្មាន​ទុក្ខ​កង្វល់​អ្វី​នោះ​ទេ​។ ដូចនេះ អ្នក​នឹង​អាច​ទិញ​បាន​របស់​ដែល​ខ្លួន​ស្រឡាញ់ ហើយ​អាច​បើក​បាន​ឡាន​ទំនើប​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ