Tesla គ្រោងចេញម៉ូដរថយន្តតូចជាង Model 3
នាពេលកន្លងមកនេះ Tesla មានរថយន្តជាច្រើនប្រភេទ ដែលមានដូចជា Model X, Model S, Model 3,…
នាពេលកន្លងមកនេះ Tesla មានរថយន្តជាច្រើនប្រភេទ ដែលមានដូចជា Model X, Model S, Model 3,…
នាពេលកន្លងមកនេះ Tesla មានរថយន្តជាច្រើនប្រភេទ ដែលមានដូចជា Model X, Model S, Model 3, Model Y, Tesla Roadster, Tesla Roadster 2.0, Tesla Semi និងថ្មីៗនេះ ទើបនឹងចេញម៉ូដរថយន្ត Cybertruck ដែលជាប្រភេទរថយន្តភីកអាប់។ ឥឡូវនេះ ក្រុមហ៊ុន Tesla កំពុងត្រៀមរៀបចំចេញនូវម៉ូដែលថ្មីមួយទៀត ដែលមានលំដាប់ទាបជាងរថយន្ត Model 3 និង Model Y។
តាមការរចនាប្រហាក់ប្រហែលរបស់រថយន្តនេះ ត្រូវបានគេចែកចាយនៅលើអុីនធើណេត ដែលមានរូបរាងជារថយន្តប្រភេទ Hatchback (គូថក្រោយដូចរថយន្ត Prius)។ វានឹងក្លាយទៅជាគូប្រជែងរបស់រថយន្ត Chevey Bolt, Nissan Leaf និង Volkswagen ID.3។ រូបភាពនេះត្រូវបានបែកធ្លាយពីឯកសារផ្លូវការ ដែលចេញពីក្រុមហ៊ុនរចនារបស់ Telsa ដែលគ្រោងនឹងមកផលិតនៅក្នុងប្រទេសចិន។ គេនៅមិនទាន់ដឹងឈ្មោះរបស់រថយន្តនេះនៅឡើយទេ ហើយប្រហែលជាផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន។
ទោះយ៉ាងណាក៏ដោយ យើងកត់សំគាល់ថាក្រុមហ៊ុន Tesla មិន (ឬយ៉ាងហោចណាស់មិនមានជាប្រវត្តិសាស្ត្រ) នៅក្នុងទំលាប់នៃការផលិតរថយន្តសម្រាប់ទីផ្សារផ្សេងទៀត ដោយមិនបានគិតគូរដល់ទីផ្សារអាមេរិក ដែលជាកន្លែងឈរជើងរបស់ខ្លួនណាស់។
យើងក៏មិនរាប់បញ្ចូលការលេចចេញរូបភាពនេះដែរសម្រាប់ការសន្និដ្ឋាននេះ ដែលជាការសន្និដ្ឋានមុនថា រថយន្តនេះនឹងត្រូវគេដាក់ឱ្យផលិតនៅថ្ងៃមុខ។ ជាមួយនឹងការផ្តល់ជូនជម្រើសរថយន្តច្រើនប្រភេទ រថយន្ត Tesla នឹងអាចអនុញ្ញាតឱ្យអតិថិជនមានជម្រើសតម្លៃច្រើនក្នុងការជ្រើសរើស។ នាពេលបច្ចុប្បន្ន Tesla Model 3 គឺមានតម្លៃសមរម្យជាង Model ផ្សេងៗ។ តែប្រសិនបើរថយន្តខាងលើនេះ នឹងដាក់ផលិតមែន វានឹងមានតម្លៃកាន់តែសមរម្យជាងរថយន្ត Model 3៕
ចែករំលែកព័តមាននេះ